ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​បម្រើ​​​ការឱ្យ​ក្រុមហ៊ុនមិត្ត​ហ្វូន​ម្នាក់​បាត់​ខ្លួនខណៈយកស៊ីម​កាតនិង​កាត​ទូរស័ព្ទ​​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅភូមិ​ទឹក​ផុស សង្កាត់​អូរតាវ៉ៅ​

11 ឆ្នាំ មុន

ខេត្តប៉ៃលិន​ ៖ បុរស​ម្នាក់ជាបុគ្គលិកបម្រើ ការឱ្យក្រុមហ៊ុនមិត្តហ្វូន ​ដែលមានទីតាំងនៅ​​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧ ​ស្ថិតក្នុង​​ភូមិអូរ​តា​ពុក​លើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបាត់ខ្លួន ​ខណៈ​យកស៊ីមកាតនិងកាតទូរស័ព្ទ ព្រម​ទាំង​លុយ​កាក់នៅ​ជាប់នឹង​ខ្លួនមួយចំនួនដែល​​គិត​ជា​ទឹកប្រាក់ជាង៥.០០០ដុល្លារអាមេរិក ដោយ​ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម ស៊េរីឆ្នាំ​២០០០ ពណ៌ខ្មៅ​ ទៅចែក​

ខេត្តប៉ៃលិន​ ៖ បុរស​ម្នាក់ជាបុគ្គលិកបម្រើ ការឱ្យក្រុមហ៊ុនមិត្តហ្វូន ​ដែលមានទីតាំងនៅ​​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៧ ​ស្ថិតក្នុង​​ភូមិអូរ​តា​ពុក​លើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបាត់ខ្លួន ​ខណៈ​យកស៊ីមកាតនិងកាតទូរស័ព្ទ ព្រម​ទាំង​លុយ​កាក់នៅ​ជាប់នឹង​ខ្លួនមួយចំនួនដែល​​គិត​ជា​ទឹកប្រាក់ជាង៥.០០០ដុល្លារអាមេរិក ដោយ​ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម ស៊េរីឆ្នាំ​២០០០ ពណ៌ខ្មៅ​ ទៅចែក​ចាយឲ្យម៉ូយជាអតិថិជន​នៅ​ភូមិទឹកផុស ​សង្កាត់​អូរ​តាវ៉ៅ ។

បុរស​នេះ ​ចេញ​ពីកន្លែងធ្វើការ​តាំងពី​វេលា​ម៉ោង៦ លុះ​ដល់ម៉ោង៨និង៣០នាទីព្រឹក​ក៏​ទូរស័ព្ទ​មកប្រពន្ធឈ្មោះជុំ លក្ខិណា អាយុ២៩​ឆ្នាំ ឲ្យរករថយន្តដឹកទឹកយកទៅស្រោចធ្វើផ្ទះ​ថ្មី​នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ។ ក្រោយមក​នៅវេលាម៉ោង៩ព្រឹក មានអ្នកផ្សេង​យក​ទូរស័ព្ទ​របស់ជនរងគ្រោះនិយាយមកស្ត្រីជាប្រពន្ធ ប៉ុន្តែ​បាន​តែពីរបីម៉ាត់ស្តាប់គ្នាមិនបានក៏បិទទូរស័ព្ទ​ទៅ  លុះពេលស្ត្រី​ជា​ប្រពន្ធ​ចុចទៅវិញក៏ទាក់​ទង​មិន​ចូល ។

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៩ព្រឹកថ្ងៃទី២៨ មិថុនាកន្លងមក នៅ​​ភូមិទឹក​ផុស សង្កាត់ប៉ៃលិន ក្រុង​ប៉ៃលិន ហើយ​បុរស​ដែល​បាត់ខ្លួនឈ្មោះយ៉ុង ខឿន អាយុ​៣១​​ឆ្នាំ ​ជាបុគ្គលិក​បម្រើ​ការងារឲ្យក្រុមហ៊ុនទូរស័ព្ទ​មិត្តហ្វូន រស់នៅ​ភូមិ​អូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។  បុគ្គលិកក្រុមហ៊ុនទូរស័ព្ទមិត្ត​ហ្វូន​ម្នាក់ឲ្យ​ដឹងថា បុរសឈ្មោះយ៉ុង ខឿន គឺជា​បុគ្គ​លិកបម្រើការនៅក្រុមហ៊ុនទូរស័ព្ទ​ជា​មួយ​គ្នា​ហើយនៅថ្ងៃកើតហេតុបុរសរូបនេះ​បានជិះម៉ូតូ​របស់ខ្លួនម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ​២០០០ ចូល​មកយកស៊ីមកាត និងកាតទូរស័ព្ទ​ជាច្រើននៅ​ក្នុង​ស្នាក់ការក្រុមហ៊ុនតាំងពីម៉ោង៦ព្រឹកដោយ​តម្រូវ​ឲ្យយកទៅលក់​ចែកចាយឲ្យអតិថិជននៅភូមិទឹក​ផុស សង្កាត់អូរ​តាវ៉ៅ ។

ប្រភពដដែល​បន្តទៀតថា បន្ទាប់ពីចេញទៅ​តាំងពីព្រឹករហូតដល់ល្ងាចនៅតែមិនឃើញ​ត្រឡប់មកវិញ ទើបប្រធានសាខាក្រុមហ៊ុន​ ក្រុង​ប៉ៃលិនចុះទៅដល់ផ្ទះរបស់គេនៅ​តែ​មិនជួប  លុះ​ស៊ើបសួរម្តាយក្មេក​និង​ប្រពន្ធក៏បាន​ប្រាប់ថា ​មិនអាចទាក់​ទងបាន​តាំងពី​ព្រឹកមកម៉្លេះ។ ពេល​នោះទាំងបុគ្គលិក​ក្រុមហ៊ុន​និងប្រព្ធរបស់គេ​បានទៅ​ដាក់​ពាក្យបណ្តឹងនៅ​សមត្ថ​កិច្ចនគរបាល​ឲ្យ​ចុះទៅដល់កន្លែង​កើត​ហេតុ​ដើម្បីសួររកជនរង​គ្រោះ ប៉ុន្តែទោះបីជាពួកគេខិត​ខំស្រាវជ្រាវ​យ៉ាង​​ណា​ក៏នៅ​តែមិន​បាន​ទទួល​ដំណឹងអ្វី​ទាល់​តែ​សោះ ។
ចំណែកស្រ្តីចំណាស់ឈ្មោះសោម សុជា អាយុ៦៨ឆ្នាំ ជាម្តាយក្មេកបុរសដែលបាត់ខ្លួន​និយាយ​ថា នៅព្រឹកថ្ងៃកើតហេតុកូនប្រសា​របស់​គាត់បានចេញទៅលក់ស៊ីមកាត និងកាតទូរស័ព្ទ​ឲ្យក្រុមហ៊ុនដូចសព្វមួយដង តែរូបគេ​ប្រាប់​ថាយកទៅចែកចាយ​នៅក្នុងភូមិ​ទឹកផុស សង្កាត់​​អូរតាវ៉ៅ ។ នៅម៉ោង៨និង៣០​នាទី​ព្រឹក កូន​ប្រសា​របស់គាត់បានទូរស័ព្ទមក​ប្រពន្ធរបស់គេ​ប្រាប់​ឲ្យហៅ​រថយន្ត​ដឹក​ទឹក​​ទៅបាញ់ទឹក​ឲ្យ​ជាង​ធ្វើផ្ទះរបស់ខ្លួននៅក្នុងភូមិអូរ​តាវ៉ៅ ព្រោះផ្ទះ​ដែល​ពួកគាត់សម្រាកនៅសព្វ​ថ្ងៃក្នុងភូមិអូរពឺត ជាផ្ទះជួលគេ​ស្នាក់នៅបណ្តោះ​អាសន្ន​​ប៉ុណ្ណោះ​ ។

ប្រភពព័ត៌​មាន​ពីស្រ្តីចំណាស់រូបនេះ ​បន្ត​ទៀតថា លុះនៅ​ម៉ោង៩ព្រឹកថ្ងៃដដែល ស្រាប់​តែមានជនផ្សេងទៀតយកទូរស័ព្ទកូន​ប្រសា​គាត់និយាយមកប្រពន្ធរបស់គេ​បានតែពីរបីម៉ាត់​ស្តាប់គ្នាមិនបានក៏បិទទូរស័ព្ទ​​ទៅនិង​គ្មាន​ដំណឹងរហូតមក​ ។ ស្រ្តីរូបនេះ​បាន​បញ្ជាក់​ថា ពួកគាត់​កំពុងតែប្តឹងទៅសមត្ថកិច្ចឱ្យស្រាវជ្រាវ​តាមរក ព្រោះ​ឥឡូវនេះមានតម្រុយថា គេបាន​ជួបនឹងបុរសម្នាក់មានសភាពមិន​ប្រក្រតី និយាយ​មិនរួច ដូចជាត្រូវថ្នាំសណ្តំរបស់គេ​នៅ​ឯស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕