ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​ប្រកួត​​កីឡា​ជ្រើស​រើស​​ជើង​ឯក​​សិស្ស​-និស្សិត​​ទូទាំង​​ប្រទេស​​​ក្រោម​​ប្រធាន​បទ​​«កីឡា​​គ្មាន​ផ្សែង​​​ថ្នាំ​ជក់​​»

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​​ ការ​ប្រកួត​​កីឡា​ជ្រើស​រើស​​ជើង​ឯក​​និស្សិត​ឧត្តម​សិក្សា​​ និង​​មធ្យម​សិក្សា​​​បច្ចេក​ទេស​​​​ទូទាំង​​ប្រទេស​​ឆ្នាំ​​សិក្សា​​២០១១-​​​២០១២​​បាន​ប្រកាស​​​បើក​ការ​​ប្រកួត​​ជា​ផ្លូវ​ការ​​នៅ​រាជ​ធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​​២០ ​មិថុនា ​នេះ​ត​​ទៅ​​ ហើយ​ការ​ប្រកួត​​នេះ​ធ្វើឡើង​ក្រោម​ប្រធាន​បទ​«​កី​ឡា​​គ្មាន​ផ្សែង​​​ថ្នាំជក់» ដែល​​អាច​​ចាត់​ទុក​ថា​ជា​ព្រឹត្តិ​ការណ៍​​​​ដ៏មាន​សារសំខាន់​​​​​បំផុត​​​​ និ​ងមិន​ធ្លាប់​មាន​​ពី​មុន​មក​ឡើយ ។

​រាជ​ធានី​ភ្នំពេញ​ ៖​​ ការ​ប្រកួត​​កីឡា​ជ្រើស​រើស​​ជើង​ឯក​​និស្សិត​ឧត្តម​សិក្សា​​ និង​​មធ្យម​សិក្សា​​​បច្ចេក​ទេស​​​​ទូទាំង​​ប្រទេស​​ឆ្នាំ​​សិក្សា​​២០១១-​​​២០១២​​បាន​ប្រកាស​​​បើក​ការ​​ប្រកួត​​ជា​ផ្លូវ​ការ​​នៅ​រាជ​ធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​​២០ ​មិថុនា ​នេះ​ត​​ទៅ​​ ហើយ​ការ​ប្រកួត​​នេះ​ធ្វើឡើង​ក្រោម​ប្រធាន​បទ​«​កី​ឡា​​គ្មាន​ផ្សែង​​​ថ្នាំជក់» ដែល​​អាច​​ចាត់​ទុក​ថា​ជា​ព្រឹត្តិ​ការណ៍​​​​ដ៏មាន​សារសំខាន់​​​​​បំផុត​​​​ និ​ងមិន​ធ្លាប់​មាន​​ពី​មុន​មក​ឡើយ ។

ពិធី​​បើក​ការ​ប្រកួត​​​នា​ឱកាស​នោះ​​​មាន​ការ​​ចូល​រួម​ពី​​​​សំណាក់​សិស្ស​-និស្សិត​​ជិត​​៣.០០០​នាក់​ និង​មាន​កី​ឡា​ករ​​កីឡា​ការិនី​​​ជាង​​១.០០០​នាក់​ ។ ​លោក​ ប៊ុន សុខ រដ្ឋ​លេខា​ធិការ​​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​​ ដែល​​បាន​ចូល​រួម​​ជា​គណៈ​អធិប​តី​​​ក្នុង​ពិធី​​បើក​ការ​ប្រកួត​​​​នេះ​បាន​​​​​មាន​ប្រសាសន៍​​​ផ្តាំ​ផ្ញើ​​ដល់​សិស្ស​-​​និស្សិត​​ដែល​មក​ពី​តាម​​​គ្រឹះ​ស្ថាន​​​ឧត្តម​សិក្សា​​ មធ្យម​សិក្សា​ និង​វិទ្យា​ស្ថាន​​​នានា​​ថា ធ្វើ​យ៉ាង​ណា​​ត្រូវ​គោរព​​ឱ្យ​​បាន​នូវ​​សីល​ធម៌​​ ការ​សាម​គ្គី​ រក្សា​​​ឱ្យ​​បាន​​នូវ​វិន័យ​​ល្អ​ក្នុង​​នាម​ជា​អ្នក​កីឡា ។ ជាពិសេស​​គោរព​​ឱ្យ​បាន​ទៅ​តាម​​​បទបញ្ជា​​នៃ​ការ​ប្រកួត​​​ដែល​គណៈ​កម្មការ​​​រៀប​ចំ​ការ​​ប្រកួត​​​បាន​ដាក់​ចេញ​ ។ លោក​រដ្ឋ​លេខា​ធិការ​​បាន​មាន​ប្រសាសន៍​​​បន្ថែម​​ទៀត​ថា ឆ្នាំ​នេះ​​គណៈកម្មការ​​​រៀប​ចំ​​ការ​ប្រកួត​​​​ក៏មាន​កម្ម​វិធី​​​បញ្ជ្រាប​​​​ការ​​អប់​រំ​​ផ្សព្វ​ផ្សាយ​​អំពី​​​កីឡា​​គ្មាន​ផ្សែង​​​​​ថ្នាំ​ជក់​​​​ផងដែរ​​ ។ នេះ​គឺ​ជាសកម្ម​ភាព​រួម​ចំណែក​​ក្នុង​ការ​កាត់​បន្ថយ​​អត្រា​មរណៈ​ និង​ការ​​​ខាត​​​បង់​ថវិកា​​​​ដោយ​សារ​ការ​​ជក់​បារី​​​​​ ហើយ​ការ​ជក់​​បារី​​បាន​ធ្វើ​ឱ្យ​​ប្រ​​ជា​​ជន​កម្ពុជា​​​ស្លាប់​ជាង​​​១​ម៉ឺន​នាក់​ជា​រៀង​រាល់​ឆ្នាំ​​ ។

«កីឡា​​គ្មានផ្សែង​​​ថ្នាំ​ជក់​»​គឺ​ជា​​ចលនា​​ពិភពលោក​​មួយ​ដើម្បី​​រួម​ចំណែក​​លើ​កក​​ម្ពស់​​គុណ​ភាព​​កីឡា​និង​​ការ​ពារ​​​ទស្ស​និក​ជន​​ពីការ​​​ស្រូប​​ផ្សែង​​បារី​​ពីគេ​ ដែល​​បាន​ផ្តួច​ផ្តើម​​ឡើង​​ដោយ​អង្គ​​ការ​​សុខភាព​ពិភពលោក​នា​ឆ្នាំ​​​២០១២​ ។ ​បណ្តា​ប្រទេស​​ និង​​ព្រឹត្តិ​ការណ៍​កីឡា​​ជា​ច្រើន​​​ ទាំង​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ទទួល​យក​គោល​​ការណ៍​​កីឡា​គ្មាន​ផ្សែង​​​​​ថ្នាំ​ជក់ ដូច​ជា​​ កីឡា​អូឡា​ពិក​២០០៨ ​នៅ​ចិន​ និង​កីឡា​​​ស៊ី​ហ្គេម​​​ជា​ដើម​ ៕​