ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​​ក្លែង​​បន្លំ​​ជា​អាណិក​​ជន​ខ្មែរ​​មក​ពី​អាមេរិក​​ឆបោកស្ត្រី​ម្នាក់​ឱ្យ​​លក់​ផ្ទះ​សម្បែង​ និង​ដី​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​​ជ័យ​ ៖ ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ចាប់ឃាត់​ខ្លួន​បុរស​ម្នាក់​ក្លែង​បន្លំ​​ជា​អាណិក​​ជន​ខ្មែរ​មក​ពី​អាមេរិក​ ដែល​ប្រើ​ល្បិច​ឆបោក​​ស្ត្រី​ម្នាក់​ឱ្យ​លក់​​ផ្ទះ​សម្បែង​ និងដី​យក​លុយ​ប្រមាណ​​៣​ម៉ឺន​ដុល្លារ​​រៀប​ការ​ជា​មួយ​នាង​ ហើយ​ធានា​​យក​ទាំង​​គ្រួសារ​​ចេញ​ទៅអាមេរិក​​ ប៉ុន្តែ​​ទីបំផុត​​មិន​អាច​ចេញ​ទៅ​បាន​ នាង​ក៏​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់ខ្លួនកាលពី​ថ្ងៃទី​២៥ ឧសភា​ ឥឡូវ​​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បីអនុ​វត្ត​​ទៅតាម​​ផ្លូវច្បាប់​​នៅថ្ងៃទី​២៨ ឧសភា ​២០១២ ។

លោក​វរ​សេនីយ៍​ទោ ​ម៉ែន ​ភិរម្យ មេ​បញ្ជា​ការ​​រង​ទទួល​បន្ទុក​​យុត្តិ​ធម៌​នៃ​​កង​រាជ​អាវុធហត្ថ​​ខេត្ត​ប្រាប់​ថា ​បុរស​ដែល​​ក្លែង​បន្លំ​ជា​អាណិក​ជន​​ឈ្មោះ​អ៊ុន ​សុភាព ហៅ​ហាក់​ហៀង​ឡុង អាយុ​៤៩​ឆ្នាំ ​មាន​ស្រុក​កំណើត​​នៅភូមិ​ស្វាយ​ដង្គំ ឃុំ​​ស្វាយ​ដង្គំ ស្រុក​​សៀមរាប ខេត្ត​​សៀមរាប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕