ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​​ក្រុមហ៊ុន​​កូកា​កូឡា​​កើន​​ឡើង​​​ក្នុង​ទីផ្សារ​​លក់​ដូរ

12 ឆ្នាំ មុន

កំណើន​​លក់​ចេញ​​ក្នុង​ទី​ផ្សារ​​របស់​ក្រុម​​ហ៊ុន​កូកា​កូឡា​​​ដូច​ជា​ នៅទី​ផ្សារ​​​ប្រទេស​ឥណ្ឌា​ ចិន​​ ប្រេស៊ីល បាន​ផ្តល់​​ផល​ចំណេញ​​យ៉ាង​ច្រើន​​ដល់​​​ក្រុមហ៊ុន​​ក្នុង​ត្រីមាស​​ទី​​១​ឆ្នាំ​​ថ្មី​នេះ​​ ។ នេះ​បើ​តាម​​​​របាយការណ៍​​​​ចេញ​ផ្សាយ​​​នៅ​ថ្ងៃ​អង្គារ​​ ទី​​​​១៦ មេសា ​របស់​ក្រុម​ហ៊ុន​​​​​ ។

ប្រាក់​ចំណូល​​​ក្នុង​ត្រីមាស​​​ទី​​១​​​​គិត​​ត្រឹម​ថ្ងៃ​​​ទី​​​៣០​​ មីនា កើន​ឡើង​​៨ភាគរយ​​​ កើ​ន​ពី​​​១,៩២ ពាន់​​​​លាន​ដុល្លារ​​ ដល់​​២,០៧ពាន់លាន​ដុល្លារ​​ ធៀប​​​ជាមួយ​​ត្រី​មាស​​​ទី​​១ឆ្នាំ​​​​មុន ។
បរិមាណ​​​លក់​ចេញ​​​កើនឡើង​​​​២០ភាគរយ​​​ក្នុង​ប្រទេស​​​ឥណ្ឌា ​​៩​ភាគរយ​​​ក្នុ​ងប្រទេស​​ចិន ២ភាគរយ​​​នៅ​អាមេរិកខាង​​​ជើង​ និង​​៣ភាគរយ​​​​នៅក្នុង​ប្រទេស​អា​​ល្លឺម៉ង់​ និង​ជប៉ុន ។ កំណើន​នោះ​​​​មាន​កម្លាំ​ងខ្លាំង​​​ជាង​​​បណ្តា​​ភេសជ្ជៈ​​​​​​គ្មាន​​​ជាតិ​ស្រវឹង​​​​ផ្សេងៗ​​ រួម​មាន​​ទឹក​បរិសុទ្ធ​​ កាហ្វេកំប៉ុង​ និង​ដប​ តែ​ និង​ប្រភេទ​​​​​ភេសជ្ជៈ​​​ប៉ូវ​កម្លាំង​​​សម្រាប់​​​អ្នក​​លេង​​​​កីឡា ។
ភេសជ្ជៈ​​ឈានមុខ​​​ក្នុង​ពិភព​​លោក​ដែល​​​​​​ជា​ភេសជ្ជៈ​​​គ្មាន​ជាតិ​ស្រវឹង​​​មាន​ Coke, Fanta, Sprite, Vitaminwater, Powerade, Minute និង Maid Del Valle ៕