ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យា​ស្ថាន​ប៊ែល​ធី​បើក​សិក្ខា​សាលា​ពង្រឹង​វិធី​សាស្ត្រ​បង្រៀន​ភាសា​អង់​គ្លេស​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅសាល​សន្និសីទ​នៃ​វិទ្យាស្ថាន​ប៊ែល​ធី​អន្តរ​ជាតិ​សាខា​ទី​៩​ (ស្ទឹង​មាន​ជ័យ​)​នាថ្ងៃទី៧​ មេសា​ បាន​បើក​សិក្ខា​សាលា​ដើម្បី​ពង្រឹង​វិធី​សាស្ត្រ​បង្រៀន​ភាសាអង់​គ្លេស​ជូន​ដល់​លោក​គ្រូ​-អ្ន​ក​គ្រូ​ភាសា​អង់​គ្លេស​ទូទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​លី​ ឆេង​ អគ្គ​នាយក​ប៊ែល​ធី​គ្រុប​ និង​ថ្នាក់​ដឹក​នាំ​លោក​​គ្រូ​-អ្នក​គ្រូ​

រាជធានី​ភ្នំពេញ ៖ នៅសាល​សន្និសីទ​នៃ​វិទ្យាស្ថាន​ប៊ែល​ធី​អន្តរ​ជាតិ​សាខា​ទី​៩​ (ស្ទឹង​មាន​ជ័យ​)​នាថ្ងៃទី៧​ មេសា​ បាន​បើក​សិក្ខា​សាលា​ដើម្បី​ពង្រឹង​វិធី​សាស្ត្រ​បង្រៀន​ភាសាអង់​គ្លេស​ជូន​ដល់​លោក​គ្រូ​-អ្ន​ក​គ្រូ​ភាសា​អង់​គ្លេស​ទូទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​លី​ ឆេង​ អគ្គ​នាយក​ប៊ែល​ធី​គ្រុប​ និង​ថ្នាក់​ដឹក​នាំ​លោក​​គ្រូ​-អ្នក​គ្រូ​ភាសា​អង់​គ្លេស​ទូទៅ​សរុប​៣៦៩​នាក់​។

លោក​លី​ ឆេង​ លើកឡើង​ថា​ ដោយ​មាន​ការ​រីក​ចម្រើន​ជាបន្ត​បន្ទាប់​វិទ្យាស្ថាន​ក៏​បាន​ពង្រឹង​ទី​តាំង​បាន​ចំនួន​១១​កន្លែង​ក្នុងរាជធានី​ភ្នំពេញ​ និងមាន​សិស្ស​-​និសិ្សត​កំពុង​សិក្សា​២០.៩៧៦​នាក់​ នារី​៨.៩៨៧នាក់​។ វិទ្យាស្ថាន​ប៊ែល​ធី​អន្តរជាតិ​ក៏​បាន​បង្កើត​ជាប៊ែល​ធី​គ្រុបដែ​ល​​​​មាន​បម្រើ​សេវា​ធំៗ​៣​ដូច​ជា​ ​១-​ប៊ែល​ធី​សំណង់​ ២-ប៊ែល​ធី​ទេស​ចរណ៍​ ដំណើ​រ​កម្សាន្តក្នុង​ស្រុក​សម្រាប់​ប្រជាជន​កម្ពុជា​ ដំណើរ​កម្សាន្ត​ក្នុងស្រុក​សម្រាប់​ជន​បរទេស​ដែល​កំពុង​ស្នាក់​នៅ​ធ្វើ​ការ​ក្នុ​ង​ប្រទេស​ និង​នាំ​ភ្ញៀវ​ពី​ប្រទេស​នានា​​​​​​មក​ប្រទេស​កម្ពុជា​ ព្រម​ទំាង​កម្ម​វិធី​នា​ំភ្ញៀវ​ពី​ប្រទេស​កម្ពុជា​ទៅទស្សនា​នៅក្រៅ​ប្រទេស​។

ឮលោក​អគ្គ​នាយក​បាន​បញ្ជាក់​ថា​ប៊ែល​ធី​អប់​រ​ំ​ត្រូវ​បាន​ចែក​ចេញ​ជា៣​ផ្នែក​ធំៗ​គឺ​វិទ្យា​ស្ថាន​ប៊ែល​ធី​អន្តរជាតិ​ សាកល​វិទ្យាល័យ​ប៊ែល​ធី​អន្តរ​​​​ជាតិ​ និងការិយាល័យ​ទំនាក់​ទំនង​អន្តរជាតិ​។​​​​​​វិទ្យាស្ថាន​ប៊ែល​ធី​អន្តរជាតិ​មាន​បង្រៀន​៥​កម្ម​វិធី​សិក្សា​ធំៗ​ដូចជា​ចំណេះ​ទូទៅ​(ថ្នាក់​ទី​១​-១២​)​​​​ភាសា​អង់​គ្លេស​ទូ​ទៅ​ពី​កម្រិត​(Preschool ដល់​level១២​)​​ មហា​វិទ្យាល័យ​ភាសា​បរទេស​ (BA,Bed&Med) ៤-​វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូទ័រ​មាន​១២​កម្ម​វិធី​ ៥-​ថ្នាក់​ត្រៀម​ប្រឡង​តេស្ត​អន្តរជាតិ​។ ចំណែក​សាកល​វិទ្យា​ល័យ​ប៊ែល​ធី​អន្តរជាតិ​មាន​៦​មហា​វិទ្យាល័យ​ធំៗ​ដូច​ជា​១-មហា​វិទ្យាល័យ​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ ២-​មហា​វិទ្យាល័យ​អប​់​រំ​សិល្បៈ​ និងមនុស្ស​សាស្ត្រ​ ៣-​មហា​វិទ្យាល័យ​នីតិ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​​ ៤-​មហាវិទ្យាល័យ​ទេស​​ចរណ៍​ និង​បដិ​សណ្ឋា​រកិច្ច​ ៥-​មហាវិទ្យាល័យ​វិស្វកម្ម​ និងស្ថាបត្យ​កម្ម​ ៦-​មហាវិទ្យាល័យ​ព័ត៌​មាន​ និង​វិទ្យាសាស្ត្រ​។ ការិ​​​​​​​​​យា​​​​​ល័យ​ទំ​នាក់​ទំនង​អន្តរជាតិ​មា​ន​បម្រើ​សេវា​​​​​ដូច​ជា​ ការ​បញ្ជូន​សិស្ស​ និសិ្សត​ទៅ​សិក្សា​ក្រៅ​ប្រទេស​ កម្ម​វិធី​ផ្លាស់​ប្តូរ​និសិ្សត​ ការធ្វើ​កម្ម​សិក្សា​នៅក្រៅ​ប្រទេស​ និងការ​អភិវឌ្ឍស្ថាប័ន​។

លោក​អគ្គ​នាយក​បាន​លើក​ឡើង​ថា កន្លង​មក​វិទ្យាស្ថាន​​ទទួល​ជោគ​ជ័យ​ផ្នែក​ចំណេះ​ទូទៅ​ដែល​មាន​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​បឋម​ភូមិ​ និង​ទុតិយ​ភូមិ​ ស្ទើរ​តែ​១០០​%​ និងជាប់​សិស្ស​ពូកែ​ថ្នាក់​រាជធានី​ និងទូទាំង​ប្រទេស​ជារៀង​រាល់​ឆ្នាំ​។ ដោយ​ឡែក​ភាសា​អង​់​គ្លេស​ទើប​តែ​ទទួល​បាន​២០%​ប៉ុណ្ណោះ​ នៃ​កម្រិត​អន្តរ​ជាតិ​ ដូច្នេះ​ការ​ធ្វើ​សិក្ខា​សាលា​ថ្ងៃនេះ​ គឺ​មាន​គោលប​ំណង​ពង្រឹង​គុណ​ភាព​អប់​រំ​ ចំណេះ​ដឹង​ បទ​ពិ​សោធន៍​ និង​វិធី​សាស្ត្រ​ថ្មីៗ​ក្នុងការ​បង្រៀន​ភាសា​អង់​គ្លេស​ជូន​ដល់​លោក​គ្រូ​-អ្នក​គ្រូ ដើម្បី​ធ្វើ​ជាមូលដ្ឋាន​ក្នុងការ​បង្រៀន​សិស្ស​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។ ក្នុង​ឆ្នាំ​ថ្មី​នេះ​វិទ្យាស្ថាន​ក៏​បាន​ដាក់​ចេញ​នូវ​គោល​ដៅ​ពេល​​សិស្ស​ប្រឡង​​បញ្ចប់​Level១២​ អាច​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​ និងអាច​ប្រឡង​តេស្ត​អន្តរ​​​​​​​ជាតិ​ថូ​ហ្វល​(TOFEL)​បាន​ពិន្ទុ​ពី​៦០​​ ឬ​តេស្ត ​IELTSពី​៥.៥​ឡើង​ទៅ​។

លោក​បាន​​សម្តែង​នូវ​ក្តី​សង្ឃឹម​ជឿ​ជាក់ថា​ ក្រោយ​ពី​បញ្ចប់​សិក្ខា​សាលា​នេះ​លោក​គ្រូ​-​អ្នក​​​គ្រូ​នឹង​ទទួល​បាន​ចំណេះ​ដឹង​ និងបទ​ពិសោធន៍​​ល្អ​ៗពី​សិក្ខា​សាលា​នេះសម្រាប់​បង្រៀន​សិស្ស​ឱ្យ​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត​ ន​ិងធ្វើ​យ៉ាងណា​ទាក់​ទាញ​អារម្មណ៍​សិស្ស​ឱ្យ​ចង់​មក​រៀន​មិន​បាច់​បង្ខំ​សិស្ស​ឱ្យ​មក​រៀន​ក៏​ដូច​ជា​សម្រាប់​ត្រៀម​វគ្គ​សិក្សា​ថ្មី​ភាសា​អង់គ្លេស​ទូ​​​​ទៅ​​​​​ពេញ​ម៉ោង​ និង​ក្រៅ​ម៉ោង​ជំនាន់​ទី​២៤​ដែល​នឹង​ត្រូវ​ចូល​រៀន​ថ្ងៃទី​៣០ មេសា​ ឆ្នាំ​២០១២​នេះផង​ដែរ​។

លោក​បញ្ជាក់​ថា​វិទ្យាស្ថាន​នឹង​ផ្តល់​ជូន​សៀវ​ភៅ​សិក្សា​គូ​ល័រ​ច្បាប់​ដើម​ដល់​សិស្ស​-និសិ្សត​ដែល​ចុះ​ឈ្មោះ​រៀន​ភាសាអង់​គ្លេស​ទូទៅ​១វគ្គ​សិក្សា​។ ការ​ផ្តល់ជូន​នេះ​ផុត​កំណត់​ត្រឹម​ថ្ងៃទី​៤ មេសា​ ឆ្នាំ​២០១២​ ៕