ក្រុមហ៊ុន Yahoo បាននិយាយថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន២.០០០នាក់។ លោក Scott Thompson ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា សកម្មភាពនេះពិតជាមានសារសំខាន់សម្រាប់ការបោះជំហានទៅមុខ ជាក្រុមហ៊ុន Yahoo ថ្មីតូចជាងមុន តែស្វាហាប់ ប្រាក់ចំណូលច្រើន មានសម្ភារល្អជាងមុន ដើម្បីបង្កើនភាពជឿនលឿនតាមតម្រូវការរបស់អតិថិជន និងឧស្សាហកម្មបច្ចេកវិទ្យា។ គោលដៅរបស់យើងគឺត្រឡប់ទៅរកភាពដូចដើម គឺទុកអ្នកប្រើប្រាស់របស់យើង និងអ្នកផ្សាយពាណិជ្ជកម្មជាសំខាន់ ។
ក្រុមហ៊ុន Yahoo កាលពីឆ្នាំ២០១១បានបញ្ឈប់បុគ្គលិកចំនួន១៤.០០០នាក់ អាចសន្សំប្រាក់បានចំនួន៣៧៥លានដុល្លារចេញពីការចំណាយប្រចាំឆ្នាំ ។អ្នកវិភាគមួយចំនួនបាននិយាយថា ការកាត់បន្ថយបុគ្គលិកត្រូវបានគេរំពឹងថា នឹងមានការកើនឡើង ។ ក្រុមហ៊ុន Yahoo នឹងផ្តល់ព័ត៌មានបន្ថែមពេលចេញរបាយការណ៍លទ្ធផលការងារត្រីមាសទី១ ថ្ងៃទី១៧ មេសា ។ការកាត់បន្ថយបុគ្គលិកធ្វើឡើងបន្ទាប់ពីប្រាក់ចំណូលធ្លាក់ចុះធៀបជាមួយដៃគូប្រជែងដូចជា Google Inc និង Facebook ៕
ចែករំលែកព័តមាននេះ