ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​​២​ក្រុម​វាយគ្នា​នៅ​ក្លឹប​ស្ពេស​បណ្តាល​​ឱ្យ​ផ្អើលគេឯង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្មេង​ទំនើង​២​ក្រុម​បាន​​ដេញ​កា.ប់​​ចាក់ ​និង​គប់​ដុំ​ថ្មដាក់​គ្នា​យ៉ាង​អនា​ធិបតេយ្យ​នៅ​មុខ​ក្លឹ​ប​ស្ពេស ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា កាល​ពី​​វេលាម៉ោង​១​រំលង​​អធ្រាត្រថ្ងៃ​ទី​២៨ មីនា ។

រាជធានីភ្នំពេញ ៖ ​ក្មេង​ទំនើង​២​ក្រុម​បាន​​ដេញ​កាប់​​ចាក់ ​និង​គប់​ដុំ​ថ្មដាក់​គ្នា​យ៉ាង​អនា​ធិបតេយ្យ​នៅ​មុខ​ក្លឹ​ប​ស្ពេស ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា កាល​ពី​​វេលាម៉ោង​១​រំលង​​អធ្រាត្រថ្ងៃ​ទី​២៨ មីនា ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​បង្ក​ម្នាក់​ឈ្មោះធី សុធា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ជាអ្នក​រត់​តុ​នៅ​ភោជ​នីយដ្ឋាន​ម្លប់​មៀន ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​របស់​គេ​មាន​គ្នា​៨​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ទៅ​អង្គុយ​លេង​នៅ​មុខ​ណា​ហ្គា​វើ​ល ស្រាប់តែ​មាន​យុវជន១​ក្រុមទៀត ​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូទៅ​រក​រឿង​ឈ្លោះប្រកែក​ជាមួយ​ពួក​គេ ហើយ​បោះ​ពាក្យ​សំដី​ថា បើ​ចង់​ជួប​ពួក​គេ​ទៅ​ចាំ​នៅ​មុខ​ក្លឹ​ប​ស្ពេស ។ ប្រភព​ដដែល​បន្ដ​ទៀត​ថា បន្ទាប់​មក​ពួក​ខ្លួន ក៏​ទៅ​ចាំ​​នៅ​មុខ​ក្លឹ​ប​ស្ពេស ក៏ឃើញ​ក្រុម​នោះដើរ​ចេញពី​ក្នុង​ក្លឹ​ប ។ ​ពួក​ខ្លួន​ដែល​ប្រដាប់​ដោយ​ដាវ​សាំ​មូរ៉ៃ និង​កាំបិត​បានរ​ត់ទៅ​ដេញ​កាប់​និង​ចាក់ក្រុម​នេោះ បណ្ដាល​ឱ្យ​រង​របួស​ម្នាក់ ស្រប​ពេល​នោះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ដើរ​ល្បាត​ឃើញ​ក៏​ដេញ​ប៉ផាប់​ចាប់ពភីង បណ្ដាល​ឱ្យ​ក្រុម​របស់​ខ្លួន​ជិះម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ ជិះគ្នា​២​នាក់ ទៅ​បុក​គម្រប​លូ​​ខូច​ម៉ូតូខ្ទេច​បើក​ទៅ​មុខ​លែង​រួច​ហើយម្នាក់រ​ត់ទៅ​ជិះ​ម៉ូតូ​​អាយ​​ខុន ឯរ​ត់ទៅ​ពួន​នៅ​ក្នុង​ហាង​អីុន​ធើ​រ​ណេ​ត​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្របួច​បាន​តែម្តង ។

បើ​តាម​ការ​បំភ្លឺ​របស់​ក្រុមជន​រង​គ្រោះ​ឈ្មោះ ពេជ្រ សត្យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រង​របួស​បែក​ត្របកភ្នែក​ស្ដាំ និង​ម្នាក់​ទៀត​ឈ្មោះប៊ុ​ន សុខ​ពិសិដ្ឋ អាយុ​២៣​ឆ្នាំ ជិះ​ម៉ូតូ​ស្គូពី ពណ៌​ផ្ទៃ​មេឃ​លា​យសបានឱ្យ​និយាយ​ថា ពួក​គេ​ជា​ជន​រង​គ្រោះ​មាន​គ្នា​៦​នាក់មិន​បាន ទៅ​លេង​នៅ​ណា​ហ្គា​វើ​ល​ដូច​ក្រុម​ជន​បង្ក​ចោទប្រកាន់​នោះ​ទេ  គឺ​ពួក​គេ​ចេញពីផ្ទះ​នៅវេលា​ម៉ោង​១០​យប់​ ហើយ ក៏​នាំ​គ្នា​ទៅ​រាំ​កម្សាន្ដ​នៅ​ក្លឹ​ប​ស្ពេសតែ​ម្ដងពោល គឺ​ពុំ​មាន​​ទំនាក់​ទំនង​​អី​ជា​មួយ​ក្រុម​បង្ក​ទេ ៕