ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ត្រាក់​ទ័រ​ក្រឡាប់​​សង្កត់​​ស្លា.ប់​​ម្នាក់ និង​​របួស​ធ្ងន់​​​ធ្ង​រ​ម្នាក់​

12 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ម្នាក់​​បានស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​​ក្រឡាប់​ត្រាក់​ទ័រ​ ធ្លាក់​ពី​លើ​ផ្លូវ​ចូល​ប្រឡាយ​​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​ ១៥ មីនា លើ​ផ្លូវ​​ក្រួស​ក្រហម​​មុខ​សាលា​បឋម​សិក្សា​ចំការ​គ ​​ស្ថិតក្នុង​ភូមិ​ចំការ​គ ​ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​

ខេត្តបន្ទាយមានជ័យ ៖ ​យ៉ាង​ហោច​ណាស់​​មនុស្ស​ម្នាក់​​បានស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​​ក្រឡាប់​ត្រាក់​ទ័រ​ធ្លាក់​ពី​លើ​ផ្លូវ​ចូល​ប្រឡាយ​​នៅវេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ មីនា លើ​ផ្លូវ​​ក្រួស​ក្រហម​​មុខ​សាលា​បឋម​សិក្សា​ចំការ​គ ​​ស្ថិតក្នុង​ភូមិ​ចំការ​គ ​ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​មានជ័យ ។

តាម​​ប្រភពព័ត៌​មាន​ពី​មន្ត្រី​​នគរបាល​ស្រុក​ស្វាយ​ចេក បាន​ឱ្យ​ដឹងថា ​ជនរង​គ្រោះ​​ឈ្មោះ​​លឿន សីលា ​ភេទប្រុស អាយុ​២៩ឆ្នាំ ​រស់នៅ​ភូមិ​​ខ្វាវ​លិច ឃុំ​ស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​មានជ័យ ជា​អ្នក​​បើក​ប​រ​​ត្រាក់​ទ័រ​ បាន​ស្លាប់​​ភ្លាមៗ​នៅ​នឹង​ក​ន្លែង​​កើតហេតុ​ និង​អ្នក​រួមដំណើរ​​ម្នាក់​ទៀត​ឈ្មោះ​​ព្រីន ​ដា ភេទប្រុស អាយុ​​២២​ឆ្នាំ ​រស់នៅក្នុងភូមិ​​ជា​មួយគ្នា​ ជន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​​ត្រូវ​​បញ្ជូន​ទៅព្យា​បាល​​នៅ​មន្ទីរពេទ្យ​​ភ្លាមៗ​​ផង​ដែរ ។

ប្រភពព័ត៌​មាន​​ដដែល​បាន​បន្ត​​ថា ​មុន​ពេល​កើតហេតុ​​ជន​រងគ្រោះ​​ទាំង​២​នាក់​បានជិះត្រាក់​ទ័រ​ត្រឡប់​មក​ពី​ដឹក​ដំឡូង​មី​ទៅ​លក់វិញ ដោយ​​​បើក​ក្នុង​ល្បឿន​លឿន​​ លុះ​​ដល់​កន្លែង​កើត​ហេតុ​​ជា​ចំណុច​​ផ្លូវកោង​យក​ចង្កូត​​មិនទាន់​ក៏​​​​ជ្រុល​ធ្លាក់​​​ពី​លើ​ផ្លូវ​​ចូល​ក្នុង​ប្រឡាយ​ បណ្តាល​ឱ្យ​ត្រាក់​ទ័រ​​ក្រឡាប់​សង្កត់​ស្លាប់ និង​របួស​​បែប​នេះ ។ សព​ជន​រង​គ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕