ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​​ស៊េរី​៩១ ​​បោះ​ពួយ​បុក​ដើម​អម្ពិល​​បារាំង​​​ក្រពឹត​ខ្ទេច​​មុខ​រួច​ជ្រុល​ធ្លាក់​ចូល​​ប្រឡាយ​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​រថយន្ត​កាមរី​​គូទស្វិត​ស៊េរី​ឆ្នាំ៩១ ​រ​បស់​ប៉ូលិស​​សេដ្ឋ​កិច្ច​ម្នាក់​បាន​​បើក​​បោះ​ពួយ​​​ជ្រុល​ទៅ​បុក​​ ដើមអម្ពិល​បារាំងមួយ​ដើម​នៅ​​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ខ្ទេច​មុខ​​រួច​ ធ្លាក់​ចូល​​ទៅ​ក្នុង​ប្រឡាយ​​ទឹក​ស្អុយ​ កាល​ពីវេលា​ម៉ោង​​១​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​២៩ កុម្ភៈ ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លខ​៤ ត្រង់ចំណុច​​​ភូមិ​ព្រៃ​រកា​ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួល ​ខេត្ត​​​

ខេត្តកណ្តាល ៖ ​រថយន្ត​កាមរី​​គូទស្វិត​ស៊េរី​ឆ្នាំ៩១ ​រ​បស់​ប៉ូលិស​​សេដ្ឋ​កិច្ច​ម្នាក់​បាន​​បើក​​បោះ​ពួយ​​​ជ្រុល​ទៅ​បុក​​ដើមអម្ពិល​បារាំងមួយ​ដើម​នៅ​​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ខ្ទេច​មុខ​​រួច​ធ្លាក់​ចូល​​ទៅ​ក្នុង​ប្រឡាយ​​ទឹក​ស្អុយ​ កាល​ពីវេលា​ម៉ោង​​១​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​២៩ កុម្ភៈ ២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លខ​៤ ត្រង់ចំណុច​​​ភូមិ​ព្រៃ​រកា​ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួល ​ខេត្ត​​​កណ្តាល ។

តាម​​ប្រភព​ព័ត៌​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​ឱ្យ​ដឹងថា ​រថយន្ត​ម៉ាក​កាមរី​​ស៊េរី​​ឆ្នាំ​៩១ ​ពណ៌ឈាម​ជ្រូក ​អ្នក​បើក​បរ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​​នោះ​ទេ ប៉ុន្តែ​​គេ​ដឹង​ថា ​ជា​មន្ត្រី​ប៉ូលិស​សេដ្ឋ​កិច្ច​ដែល​ប្រចាំ​ការ​នៅក្នុង​ភូមិ​សាស្ត្រ​​​ស្រុក​អង្គ​ស្នួល​​មាន​សភាព​​​​ស្រវឹង​​ជោក​ជាំ​​ រង​របួស​យ៉ាងដំណំ​ទៀត​ផង ។

ប្រភព​​បន្ត​​ឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​​​រថយន្ត​​កាមរី​គូទ​ស្វិត​​​នេះ​បើក​បរ​​ពី​កើត​ទៅលិច​​​ក្នុង​ល្បឿន​លឿន​​ចេញពី​​កន្លែង​ផឹក​សីុ​​នៅភ្នំពេញ ឆ្ពោះ​ទៅ​ទីសា្នក់​ការ​ដែល​​​គេ​ប្រចាំ​នៅ​ក្នុង​​ភូមិ​សាស្ត្រ​​​ស្រុក​​ខាង​លើ ខណៈ​មក​ដល់​​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​​រេចង្កូត​ពេញ​ផ្លូវ​ ទំនង​អ្នក​​បើក​បរ​​​នោះ​ស្រវឹងធ្លាក់​​ភ្នែក​ខ្លាំង​​​ក៏​​ធ្លាក់​ចេញពីផ្លូវ​បុក​ដើម​អម្ពិល​បារាំងជ្រុល​ធ្លាក់​​ចូល​ប្រឡាយ​ទឹក តែ​ម្តង៕