ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​ជិះ​ម៉ូតូ​​ទៅ​បុក​ជញ្ជាំង​​របង​បាក់.កស្លា.ប់​

13 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរសម្នាក់​​ជិះ​ម៉ូតូ​​ទៅ​បុក​ជញ្ជាំង​​របង​បាក់​.កស្លា.ប់​​នៅ នឹង​កន្លែង​កាល​ពី​វេលា​ម៉ោង​​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​២៣ មករា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​​ផ្លូវចូល​ទៅ​វត្ត​ទួល​សមាធិ ស្ថិត​ក្នុងភូមិ​១ ឃុំ​​ព្រែកខ្សាយ «ខ» ​ស្រុក​ពាមរក៍ ។

ខេត្តព្រៃវែង ៖ បុរសម្នាក់​​ជិះ​ម៉ូតូ​​ទៅ​បុក​ជញ្ជាំង​​របង​បាក់​.កស្លាប់​​នៅ នឹង​កន្លែង​កាល​ពី​វេលា​ម៉ោង​​១១​និង​៤៥​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​២៣ មករា ២០១២ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​​ផ្លូវចូល​ទៅ​វត្ត​ទួល​សមាធិ ស្ថិត​ក្នុងភូមិ​១ ឃុំ​​ព្រែកខ្សាយ «ខ» ​ស្រុក​ពាមរក៍ ។

បុរស​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​ជញ្ជាំង​​របង​បាក់.ក​ស្លាប់​​​នេះ​ឈ្មោះថៃ ធី អាយុ​​៣០ឆ្នាំ ​រស់​នៅ​ភូមិ​សំបូរ ឃុំ​បឹង​ដោល ​ស្រុក​ព្រះ​ស្តេច ​មាន​ប្រពន្ធ និង​កូន​ម្នាក់​ជិះ​ម៉ូតូឌ្រីម C125 ស៊េរី​២០០៧ ​ពណ៌​ខ្មៅ។ ប្រភពព័ត៌​មាន​នៅ​កន្លែងកើេត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុគេ​ឃើញ​បុរស​រងគ្រោះ​បើក​ម៉ូតូ​យ៉ាង​លឿន​​ពី​កើត​ទៅ​លិច​។ លុះ​​​​មក​​ដល់​កន្លែងកើត​ហេតុ​ ក៏​​រេ​ចង្កូត​បណ្តាល​ឱ្យ​​ធ្លាក់​ចុះ​ទៅ​ជើង​ទេ​ថ្នល់​​ជ្រុល​ទៅ​​​បុក​​ជញ្ជាំង​​​របង​គេ​​បែក​កង់​ម៉ូតូ​ខាងមុខ​ខ្ទេច​​ រីឯ​​អ្នក​បើក​​បរ​ខ្ទាត​ទៅ​បុក​នឹង​ជញ្ជាំង​បាក់​.កស្លាប់​​​ភ្លាមៗ​តែ​ម្តង។ ប្រភពព័ត៌​មាន​​ពី​សាច់​ញាតិ​​ឱ្យ​ដឹង​ថា ពួកខ្លួន​ទាំង​២​នាក់​មក​ពី​ភ្នំពេញ​បាន​​ ទូរស័ព្ទ​ហៅបង​​ថៃ ធី ឱ្យ​មក​ទទួល​នៅ​អ្នក​លឿង​ត្រើយ​ខាង​កើត​ តែ​មក​ដល់​ចំណុច​ខាង​លើ​​​មិន​ឃើញ​បង​ថៃ ធី ក៏យក​​ទូរស័ព្ទ​​ហៅ​ម្តង​ទៀត ​តែ​គ្មាន​អ្នក​ទទួល ។

លុះ​​ក្រោយ​​មក​មាន​គេ​​ទូរស័ព្ទ​​ប្រាប់ថា ​ម្ចាស់​ម៉ូតូ​​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​​​ ខណៈ​​នោះ​ពួក​​ខ្លួន​ក៏​ប្រញាប់​​ប្រញាល់​​មក​យក​បង​ថៃ ធី ទៅ​មន្ទីរ​ពេទ្យ​​បង្អែក​​អ្នក​លឿង​ តែ​ទៅដល់​​គ្រូ​ពេទ្យ​​​ពិនិត្យ​ថា គាត់​​បាន​​​បាក់​.ក​ដាច់​ខ្យល់​ស្លាប់​​ទៅ​ហើយ៕