ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាលីយេ ក្នុងសង្គម​ខ្មែរៈ បារាំងពោះម៉ាយ​និងកូន​ទាំង៤នាក់​បន្សល់​ទុក​អនុស្សាវរីយ៍​សម្រាប់​អ្នក​ភូមិ

12 ឆ្នាំ មុន

ខេត្ត​កំពង់​​​ស្ពឺ ​៖​ មរណភាព​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​​​​​បំផុត​​នា​ដើម​ឆ្នាំ​​២០១២​​នេះ គឺ​​​​​ការ​ស្លា.ប់​​របស់​​​​​ជន​ជាតិ​​បារាំង​​ រួម​ជាមួយ​​កូន​៤​នាក់​​​​​​នៅ​​ក្នុង​​​​រថយន្ត​​ពន្លិច​​​ទឹក​ត្រពាំង​​​​ ក្នុង​​បរិវេណ​​ដីលំនៅ​ឋាន​​​​​របស់​ខ្លួន​​ ក្នុង​ភូមិ​​​​ទួល​​​ធ្នង់ សង្កាត់​​រកាធំ ក្រុង​ច្បារ​មន​ កាលពី​​​ថ្ងៃទី​​១៤ មករា ​។ ​ រហូត​មក​​​ដល់​ពេល​​នេះ​​ មូល​ហេតុ​​​នៃ​មរណភាព​​គ្រួសារ​​ជន​ជាតិ​​បារាំង​នេះ​​ មិន​ទាន់​​​ត្រូវ​បាន​​​បង្ហើប​​ឱ្យ​ដឹង​​​ថា

ខេត្ត​កំពង់​​​ស្ពឺ ​៖​ មរណភាព​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​​​​​បំផុត​​នា​ដើម​ឆ្នាំ​​២០១២​​នេះ គឺ​​​​​ការ​ស្លាប់​​របស់​​​​​ជន​ជាតិ​​បារាំង​​ រួម​ជាមួយ​​កូន​៤​នាក់​​​​​​នៅ​​ក្នុង​​​​រថយន្ត​​ពន្លិច​​​ទឹក​ត្រពាំង​​​​ក្នុង​​បរិវេណ​​ដីលំនៅ​ឋាន​​​​​របស់​ខ្លួន​​ ក្នុង​ភូមិ​​​​ទួល​​​ធ្នង់ សង្កាត់​​រកាធំ  ក្រុង​ច្បារ​មន​ កាលពី​​​ថ្ងៃទី​​១៤ មករា ​។ ​ រហូត​មក​​​ដល់​ពេល​​នេះ​​ មូល​ហេតុ​​​នៃ​មរណភាព​​គ្រួសារ​​ជន​ជាតិ​​បារាំង​នេះ​​ មិន​ទាន់​​​ត្រូវ​បាន​​​បង្ហើប​​ឱ្យ​ដឹង​​​ថា បែបណា​​​នោះ​ទេ  ខណៈសមត្ថកិច្ច​​​គ្រប់​​លំដាប់​ថ្នាក់​​​និង​ស្ថានទូត​បារាំង​​​​ប្រចាំ​កម្ពុជា​​​កំពុង​​ធ្វើ​ការ​​​ស៊ើប​អង្កេត​​យ៉ាង​​ស្ងៀម​ស្ងាត់​​ជុំ​វិញ​ករណី​នេះ​​ ​នៅ​ឡើយ​ ប្រយោជន៍​​​ដើម្បី​​រក​ឱ្យ​ឃើញ​​​​​ថា តើ​​​មរណ​ភាព​​​ដែល​​ធ្វើ​ឱ្យ​មាន​ការ​​ចាប់​អារម្មណ៍​​​ជា​ទូទៅ​នេះ​មាន​​​មូល​ហេតុ​​បែប​ណា ? 

ជុំ​វិញ​​​​មរណភាព​​​គ្រួសារ​​ជន​ជាតិ​បារាំង​​ រហូត​ដល់​​​​ការ​​ប្រទះ​ឃើញ​​​​សាក​សព​​​គឺ​ផ្តើម​​ចេញពី​ការ​​​​​បាត់​ខ្លួន​ បុរស​​ពោះ​ម៉ាយ​​​បារាំង​​ លោក​​ឡូរ៉ង់់ វ៉ាលីយេ ​ព្រមទាំង​​កូនតូចៗ​​​​ចំនួន​៤​នាក់​ ​ត្រូវ​បាន​​​​សមត្ថកិច្ច​​​​​ធ្វើ​ការ​តាម​ដាន​​​អស់​​រយៈពេល​​​​៤​លើក​​។ 

លើក​ទី១-​​​គឺ​ការ​​ភ្ញាក់​​ផ្អើល​​ពី​​ប្រជា​ពលរដ្ឋក្នុង​​ភូមិ​​​​ទួល​ធ្នង់​​ ពី​ការ​​​បាត់​ខ្លួន​​តាំងពី​​ក្នុង​រដូវ​​បុណ្យ​​​ភ្ជុំ​បិណ្ឌ​​​ខែកញ្ញា​​ ហើយ​​​​ការ​បាត់​​ខ្លួន​​នេះ​ក៏​​​ធ្វើ​ឱ្យ​​​​មាន​ការ​​​ឆោឡោ​​​នៅ​ថ្ងៃ​​​ទី​​៥ ​ធ្នូ ២០១១​ ​ ដោយ​​សមត្ថ​កិច្ច​​​បាន​​ចុះ​​ធ្វើ​​ការ​ត្រួត​ពិនិត្យ​​​​ក្រៅ​បរិវេណ​​​ផ្ទះ​​​ទាំងពីរ​​​ តែ​​ពុំ​មាន​​​លទ្ធផល​​​អ្វី​​នោះទេ​​ ​ដោយ​​បាន​​ទុក​​ស្ថាន​​ភាព​​​​ឱ្យ​​​នៅ​ដដែល​​​ ។

លើក​ទី​២​-​​ក៏​មាន​ការ​​ត្រួតពិនិត្យ​​​​ម្តង​ទៀត​នៅ​ថ្ងៃទី​​​​៥ មករា​ ២០១២​ ដោយ​​មាន​ការ​​​ចូលរួម​​​ពី​​សមត្ថកិច្ច​​​ចម្រុះ​​ពាក់​ព័ន្ធ​​​​នឹង​ការ​​​ងារ​​បាត់​ខ្លួន​​​ជន​ជាតិ​​បារាំង​​នេះ​ តែការ​ឆែក​ឆេរ​​​​ក្នុង​ផ្ទះ​​មិន​បាន​បង្ហាញ​​​ថា ពួក​​គេស្ថិត​​​នៅ​ក្នុង​​​ផ្ទះ​​ទេ ។

លើក​ទី​៣ ​នៅ​ថ្ងៃទី​​១៤ មករា គឺជា​ថ្ងៃ​​​​​​ដែល​បង្ហាញ​ច្បាស់​ថា​ ការ​បាត់​​​ខ្លួន​​​របស់​បារាំង​​​ពោះ​ម៉ាយ​​​​​​​​​និងពួក​កូនៗ​​មិន​​បាន​បាត់​​​ទៅណា​ទេ​ ​គឺ​ពួកគេ​​ស្លាប់​​​ទាំងអស់ ​​ហើយ​ការ​​ភ្ញាក់​ផ្អើល​​​ជុំ​វិញ​​​ហេតុការណ៍​​​​នេះ​បាន​​​​កើត​ឡើង​ដោយ​​អ្នក​ភូមិ​​​​​ម្នាក់​ឈ្មោះ​​ផាត ​ មាន​ទីលំនៅ​​​ក្នុង​ភូមិ​ទួល​​ធ្នង់ បាន​​​ទៅ​​ទាក់​​លលក​​ក្បែរ​​​របង​ផ្ទះ​បារាំង​​ជាប់​ស្រះទឹក​ទំហំ​​១០​​ម៉ែត្រ​×​​៣០​ម៉ែត្រ​​ ​ជម្រៅ​​ប្រមាណ​​​៣​​​ទៅ​​​៤​ម៉ែត្រ​ ​ដោយ​​សារ​​ឃើញ​​​ដំបូល​​រថយន្ត​​​ផ្នែក​​​ខាង​ក្រោយ​​អណ្តែត​​​​ប្រមាណ​​២តឹក​​ ​​ដោយសារ​​ទឹក​ត្រពាំង​​រីង​ស្ងួត​​​នា​ខែ​​ប្រាំង​ ក៏​សង្ស័យ​​​ ហើយ​​​រត់​ទៅ​ប្រាប់​​​សមត្ថកិច្ច​​​ឱ្យ​​មក​​ត្រួត​ពិនិត្យ​​ ។

ការ​​ត្រួត​ពិនិត្យ​​លើក​​នេះ​​មាន​​​សមត្ថកិច្ច​ចម្រុះ​​​​​​​​បច្ចេក​​ទេស​​​​វិទ្យា​​​សាស្ត្រ​​​នៃ​អគ្គ​នាយក​​ដ្ឋាន​នគរ​បាល​​​​ជាតិ ស្ថាន​ទូត​​បារាំង​​ ក្រុម​​​វេជ្ជ​បណ្ឌិត​​​ ​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​-ក្រុង​​​យ៉ាង​កុះករ​ រួម​ទាំង​​ព្រះ​​រាជ​អាជ្ញា​ផងដែរ ។

ជុំ​វិញ​ការ​ត្រួត​ពិនិត្យ​បាន​ឃើញ​ថា មនុស្ស​ស្លាប់​នោះ​ជា​បុរស​ពោះ​ម៉ាយ​ជន​ជាតិ​បារាំង​ឈ្មោះ​ឡូរ៉ង់ ព្រម​ទាំង​កូន​៤​នាក់ (ស្រី​ពីរ​)ស្លាប់​រលួយ​ក្នុង​រថយន្ត​ម៉ាក DATROL NISSAN ពណ៌​ស ដែល​ជា​កម្ម​សិទ្ធិ​របស់​ជន​រង​គ្រោះ​ ។ ​ ទោះ​បី​ជា​បែបណា​ ស្ថា​ន​ទូ​ត​បារាំង​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​របស​់​ខ្លួន​ភ្លាម​ៗ ជុំ​វិញ​ការ​ប្រទះ​ឃើញ​សាក​សព​នេះ​ តែ​មិ​ន​ទាន់​វាយ​តម្លៃ​ថា តើ​ជា​សព​លោក​ឡូរ៉ង់ វ៉ាលីយេ ឬបែប​ណា​ទេ​តែ​បាន​ប្រកាស​ពី​កា​រ​តាម​ដាន​របស់​ខ្លួន​ជា​មួយ​សមត្ថ​កិច្ច​កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេតជុំ​វិញ​បញ្ហា​នេះ ។

ទោះបី​ជា​បែបណា​ បុរស​ពោះ​ម៉ាយ​ជន​ជាតិ​បារាំង​ និង​ពួក​កូន​ៗ​ដែល​ស្លាប់​​ទៅ​បាន​បន្សល់​ទុក​នូវ​ស្នាម​អនុស្សាវរីយ៍​សម្រាប់​អ្នក​ភូមិ​ទួល​ធ្នង់​ផង​ដែរ​ ស្តី​ពី​ជីវិតបុរស​ជន​ជាតិ​បារាំង​មាន​ប្រពន្ធ​ខ្មែរ​ និង​កូន​ៗ​ទាំង​៤​នាក់ ។ អ្នក​ភូមិ​បាន​រំ​លឹក​ថា គ្រួសារ​របស់​លោក​​ LauRent Valire និង​កូន៤​នាក់​ត្រូវ​បាន​បញ្ជាក់​ថា ពិត​ជា​បាន​បាត់​ខ្លួន​តាំង​ពី​៤​ខែមុន​នេះ គឺ​នៅ​ថ្ងៃ​បិណ្ឌ​រដូវ​ភ្ជុំ​ថ្ងៃទី​១៤ កញ្ញា​ ឆ្នាំ​២០១១ រហូត​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១២ ទើប​ដឹង​ច្បាស់​ជាក់​ស្តែង​ ។ ជន​ជាតិ​បារាំង​រូប​នេះ​បាន​ទិញ​ផ្ទះ​ពី​មិត្ត​ភក្តិ​ជន​ជាតិ​បារាំង​ដូច​គ្នា​ឈ្មោះ​មីសែល ដែល​មាន​មុខ​របរ​ជា​អ្នក​ដាំ​បន្លែ​លក់ ។ ផ្ទះ​ចំនួន​២​នៅ​ទល់​មុខ​គ្នា ជន​ជាតិ​បារាំង​ឈ្មោះ​មី​សែល​ក៏​មាន​ប្រពន្ធ​ខ្មែរ និង​កូន​២​នាក់ដែរ ។ មីសែល​ត្រូវ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​លក់​ផ្ទះ​ឱ្យ​លោក​ឡូរ៉ង់ វ៉ាលីយេ​ ។

លោក​ឡូរ៉ង់​ វ៉ាលីយេ​ ដែល​មក​រស់​នៅ​បន្ត​នៅ​ភូមិ​ទួ​ល​ធ្នង់​នេះ គឺ​មាន​កូន​៣​នាក់​រួច​ទៅ​ហើយ​ជា​មួយ​ប្រពន្ធ​ខ្មែរ ។ ការ​មក​រស់​នៅ​ក្នុង​ភូមិ​ទួល​ធ្នង់​ សង្កាត​់​រកាធំ​នេះ​ លោក​វ៉ាលី​យេ​ និង​ប្រពន្ធ​ខ្មែរ ឈ្មោះ​លួត ស៊ីណា​ហៅ​ច្រឹប​ មាន​កូន​៣​នាក់​ដែល​កាលពី​២​ឆ្នាំមុន​បាន​រស់​នៅ​ឯខេត្ត​ព្រៃ​វែង ។ លុះ​​មក​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​ ក៏​បាន​សម្រាល​កូន​ប្រុស​មួយ​ទៀត ទើប​នាង​ជា​ប្រពន្ធ​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​ខេត្ត​កំពង់​ស្ពឺ​​​ បន្សល់​​ទុក​ឱ្យ​លោក​វ៉ាលី​យេ​បន្ត​ចិញ្ចឹម​កូន​ទាំង​៤​នាក់​ក្នុង​នាម​ជា​បុរស​ពោះ​ម៉ាយ ។

អ្នក​ភូមិ​ទួល​ធ្នង់​ក៏​ដូច​ជា​បង​ប្អូន​សាច់​សា​លោ​ហិត​បុរស​បារាំង​នេះ​និយាយ​ថា លោក​វ៉ាលី​យេ​ស្រឡាញ់​កូន​ស្មើ​ជីវិត​ និង​ចេះ​ថ្នម​ថ្នាក់​ពួកគេ​ដែល​គ្មាន​ម្តាយ​។ បញ្ជូន​កូន​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​អនុវត្ត​រៀន​ភាសា​ខ្មែ ហើយ​ពួក​កូន​ៗ​ចេះ​និយាយ​ខ្មែរ​ និងបារាំង​ផង​ដែរ ។​ តាម​អ្នក​ភូមិ​ធ្លាប់​ចេញ​ចូល​ពេល​នាង​ជា​ប្រពន្ធ​ខ្មែរ​នៅ​រស់​បាន​និយាយ​ថា ក្រោយពី​ប្រពន្ធ​ស្លាប់​ទៅ​លោក​វ៉ាលីយេ​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ ​ចិញ្ចឹម​កូន​​ទាំង​៤​នាក់​ក្នុង​បន្ទុក​ ទោះបី​ប្អូន​ស្រី​បង្កើត​ខាង​ប្រពន្ធ​ធ្វើ​បាយ​ទឹក​ជ​ា​ប្រចាំ​ក៏​គាត់​ដូច​ជានឿយ​ណាយ​លែង​ចង់​ឱ្យ​ធ្វើ​ម្ហូប​ដែរ  ព្រោះ​ក្រោយ​ពី​ប្រពន្ធ​ស្លាប់​ លោក​វ៉ាលីយេ​​មាន​អារម្មណ៍​ពុំ​ល្អ​ តែង​មួម៉ៅ​ក្នុង​ចិត្ត​ជា​និច្ច​។ ដេោយសារ​ស្រឡាញ់​ប្រពន្ធ​ពេក​​លោក​បាន​យក​ធាតុប្រ​ពន្ធ​មក​រក្សា​ទុក​​ក្បែរខ្លួន​​ជា​និច្ច ទោះ​បើក​បរ​​រថយន្តទៅ​​​ទី​ណា​ក៏​យក​ធាតុ​​ប្រ​ពន្ធ​ដាក់​ក្នុង​​រថយន្ត​​ទៅ​តាម​ដែរ ។ មាន​ការ​កត់​សម្គាល់​ទៀត​​​ថា​​​​​ អា​ហារ​​ដែល​ពេញ​ចិត្ត​​សម្រាប់​លោក​វ៉ា លី​យេ គឺ​​បាយ​ឆា​សាច់​ជ្រូក ​ឈូ​ស​កា​រ៉ុត​​ដាក់​ពី​លើ​ រួច​​​យក​​​​ខ្លាញ់​ស្រោច​ពី​លើ​បាយ​នោះ​ជា​ការ​ស្រេច គឺ​ហូប​​តែ​ម្តង ជាមួយ​ទឹក​សុទ្ធ​​​មួយ​ដប​​ ។ ជួន​កាល​​​រក​ទឹក​ក្តៅ​​ដែរ ឯ​កូនៗ​ក៏​ដូច​គ្នា ។

អ្នក​ភូមិ​ទួល​ធ្នង់​និ​យាយ​​​​ទៀត​ថា ​លោក​វ៉ា​ លី​យេ ​ចេះ​និយាយ​ភា​​សា​ខ្មែរ​​បាន​ល្អ ចំណែក​​​កូន​ៗ​ក៏​ចេះ​​​ភាសា​​ខ្មែរ​ច្បាស់​លាស់​ផង​ដែរ ​និង​​ចេះ​និយាយ​ភាសា​បារាំង​​​ទៀត​ ។​ ​បុរស​ជាតិ​​​បារាំង​​​​នេះ​ស្រឡាញ់​​​រាប់​អាន​​​អ្នក​ភូមិ​​​ ឯអ្នក​​​ភូមិ​ក៏​​​​ស្រឡាញ់​​​​រាប់​អាន​​​លោក​ដែរ ​​គឺ​មិន​​​ដែល​​មាន​បញ្ហា​​​​អ្វី​ជា​មួយ​​​គ្នា​ទទេ ។

លោក​ជំ​ទប់​​ទី​១ ​សង្កាត់​​​​រកា​ធំ មាន​ប្រ​សាសន៍​​ រំលឹក​ថា​ ការ​រាប​់អាន​ល្អូកល្អិន​រវាង​ប្រ​ជា​ពល​រដ្ឋ​​​រស់​នៅ​ក្បែរ​ផ្ទះ​​​មាន​​ស​​ភាព​ធម្ម​តា តែ​​អ្នក​​ក្រៅ​ពុំ​អនុ​ញ្ញាត​ឱ្យ​ចូល​​ក្នុង​​​បរិវេណ​​​ផ្ទះ​ទេ ព្រោះ​​​ពុំ​​ធ្លាប់​ស្គាល់​​  ។ ពិសេស​​​លោក​វ៉ា​ លី​យេ ​ពុំ​សូវ​​នៅ​​ផ្ទះ​ប៉ុន្មាន​ទេ តែ​ពុំ​ដែល​ភ្លេច​​នាំ​កូន​​ទៅ​សាលា​​​​ និង​នាំ​ពី​សាលា​​មក​ផ្ទះ​វិញ​ដែរ​ ។

អ្នក​គ្រូ​​បង្រៀន​កូន​​ជន​ជាតិ​បារាំង​​នេះ និយាយ​ថា ការ​រាប់អាន​​​​​រវាង​ឪពុក​ពួក​គេ និង​គ្រូ​​​ល្អូក​ល្អិន​ ដោយ​លោក​វ៉ា​លីយ៉េ តែង​សុំ​ឱ្យ​គ្រូ​ជួយ​បណ្តុះ​បណ្តា​ល​ឱ្យ​ពួក​កូនៗ​​​​បាន​ចេះ​ដឹង​ និង​ស្ទាត់​ជំនាញ​ផង ។ ពិសេស​​ទៀត​កូន​កាត់​បារាំង​​ទាំង​នេះ​មាន​​ភាព​ស្និទ្ធ​ស្នាល និង​កូន​ខ្មែរ​​ឥត​រើស​អើង​​គ្នា​ទេ ។​​ចំពោះ​ចំណាត់​ថ្នាក់ គឺ​ធម្ម​តា​មិន​ពូកែ​​ ឬ​ខ្សោយ​នោះ​ទេ ប៉ុន្តែ​​ពួកគេ​​​គឺជា​​​សិស្ស​ល្អ​​ ជាកូន​ល្អ ​ចេះ​​ស្រឡាញ់​​​រាប់​អាន​​​សិស្ស​​ដូច​គ្នា​​ជា​ធម្មតា។

ជុំ​វិញ​មរ​ណ​ភាព​​របស់​គ្រួ​សារ​បារាំង​នេះ ការ​សន្និ​ដ្ឋាន​រហូតមក​ទល់​ថ្ងៃ​ទី​២០មក​រា នៅ​តែ​មាន​ចំណុច​ខុស​​ៗ​គ្នា​ទាំង​អស់​ ដែល​​ចេញ​ពី​មាត់​ប្រ​ជា​ពល​រដ្ឋ ។ សមត្ថ​កិច្ច​ចម្រុះ​រួម​ទាំង​​ព្រះ​រាជ​អាជ្ញា​​ផង ពុំ​ទាន់​​កំណត់​ថា ​​ជា​អំពើ​អ្វី​​ឡើយ​ ដែល​ជា​​មូល​ហេតុ​​នៃ​ការ​ស្លាប់​ជនជាតិ​បារាំង​មួយគ្រួ​សារ​នេះ​​ ។ ប៉ុន្តែ​ក្រោយ​ពី​​ការ​ស្លាប់​​ជន​ជាតិ​បារាំង​មួយ​គ្រួ​សារ​នេះ ឪពុកម្តាយ​​​ក្មេក​នៅ​ឯ​ខេត្ត​ព្រៃ​​វែង​ បាន​ដាក់​​ពាក្យ​សុំ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ដី​ធ្លី​ទាំង​ពីរ​ផ្ទះ​នេះ​ផង​ដែរ ​តែ​​អាជ្ញា​ធរ​ដែន​ដីអត់​សម្រេច​ទេ ៕