ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​រឿងភាគ​ថ្មីរបស់ BBC MEDIA ACTION និង​ផ្សព្វផ​្សាយ​ដើម្បី​ទាក់​ទាញ​​យុវ​ជន​កម្ពុជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១១ ៖ ឡូយ​៩ ដែ​លជា​កម្មវិធីទូរទស្សន៍​​ និង​ចាប់​ផ្តើម​​ដំណើរ​ការ​​នៅ​ថ្ងៃ​​អាទិត្យ ទី​១៥ មករា ឆ្នាំ​២០១២ ​នឹង​សម្ពោធ​​កម្មវិធី​ដែល​ជា​យុទ្ធ​នា​ការ​​ផ្សព្វផ្សាយ​​ដ៏ធំ​មួយ​តាម​រយៈ ​ទូរទស្សន៍​​ វិទ្យុ ​និង​តាម​អ៊ីនធើរណេត​​ដែល​​បាន​រៀបចំ​ឡើង​ដើម្បី​ទាក់ទាញ​​ឱ្យ​យុវជន​​​ចូល​ រួម​ក្នុងជីវិត​​សហ​គមន៍ ។

រាជធានីភ្នំពេញ ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១១ ៖ ឡូយ​៩ ដែ​លជា​កម្មវិធីទូរទស្សន៍​​ និង​ចាប់​ផ្តើម​​ដំណើរ​ការ​​នៅ​ថ្ងៃ​​អាទិត្យ ទី​១៥ មករា ឆ្នាំ​២០១២ ​នឹង​សម្ពោធ​​កម្មវិធី​ដែល​ជា​យុទ្ធ​នា​ការ​​ផ្សព្វផ្សាយ​​ដ៏ធំ​មួយ​តាម​រយៈ​ទូរទស្សន៍​​ វិទ្យុ ​និង​តាម​អ៊ីនធើរណេត​​ដែល​​បាន​រៀបចំ​ឡើង​ដើម្បី​ទាក់ទាញ​​ឱ្យ​យុវជន​​​ចូល​រួម​ក្នុងជីវិត​​សហ​គមន៍ ។

កម្មវិធី​កម្សាន្ត​​តាម​ទូរទស្សន៍​​នេះ​ផ្តោត​លើ​ប្រជា​ជន​ដែល​មានអាយុ​​១៥​​និង​២៤​ឆ្នាំ ​ហើយ​ត្រូវបាន​តាក់​តែង​​ឡើង​សម្រាប់​​ឱ្យ​ក្រុម​គ្រួសារ​ទាំង​មូល​ទស្សនា​ នឹងចាប់​ផ្តើម​​បញ្ចាំង​តាម​ទូរទស្សន៍​​សីុធីអិន (CTN) នៅ​រៀង​រាល់​ថ្ងៃ​​អាទិត្យ ​វេលា​ម៉ោង​៨​យប់ ។ ​កម្មវិធី​​នេះ​នឹង​បង្ហាញ​ពី​ប្រ​ជា​ជន​ វ័យ​​ដែល​មាន​ឆន្ទៈ​​មកពី​គ្រប់​តំបន់​នៃ​ប្រទេស​ដែល​​ជា​អ្នក​ចូល​រួម​ធ្វើ​ការ​ផ្លាស់​ប្តូរ​ក្នុង​​សហគមន៍របស់​ខ្លួន ។ ល្បែង​ជា​ច្រើន​របស់​កម្មវិធីឡូយ​៩ នឹងបង្ហាញពីការប្រកួត​ផ្សេងៗ​​​ និង​ការបង្ហាញពី​អ្នក​មាន​ទេព​កោសល្យ​​មាន​ន័យថា ​មាន​ឱកាស​ជា​ច្រើន​​សម្រាប់​យុវ​ជន​វ័យ​​ក្មេង​ពី​គ្រប់​​ទិស​ទី​ទូទាំង​​ប្រទេស​ក្នុង​ការ​ចូល​​រួម​ និង​ទទួល​ស្គាល់​​សក្តានុ​ពល​​របស់​ខ្លួន ។

ឈុត​​ដំបូងនៃ​កម្មវិធី​ឡូយ៩ ​សម្តែង​​ដោយ​ពិធីករ ពិធីការិនី​ក្មេងៗ​​ចំនួន​ប្រាំ​រូប បង្ហាញ​​ពី​សិល្បៈ​ករ​ល្បីៗ​ គឺឌីជេ​ឃ្លាំង​ កញ្ញា​មាស សុខ​សោភា និង​ក្រុម Boy Band Utopia ​។ ​ឈុត​ដំបូង​នៃរឿង​ភាគ​​នេះ​រៀប​រាប់​ពី​យុវនារី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ស៊ីណា ដែល​សម្តែង​​ដោយ​​តារា​ថ្មី​ឈ្មោះ​ជួរ ស្រីណុច បង្កើន​​ចំណាប់​អារម្មណ៍​ផ្នែក​​​ផលិត​ខ្សែ​ភាព​យន្ត​នៅ​ពេល​ដែល​អតីត​មិត្ត​រួម​ថ្នាក់​របស់​​នាង​ឈ្មោះ​ពេជ្រ ត្រឡប់​ទៅភូមិ​របស់​ខ្លួនវិញ ដើម្បី​ផលិត​ភាព​យន្ត​សម្រាប់​​​ចូលរួម​ប្រកួត ។ ​ជាមួយ​នឹង​​ក្រុម​មិត្ត​ភក្តិ​ដែល​​មាន​ចំណង់​ដូច​គ្នា​ស៊ីណា​ចាប់​ផ្តើម​ប្រើ​ប្រាស់​​ភាព​យន្ត​​ដែល​នាង​​បាន​ចូល​រួម​ផលិត​​ ដើម្បី​​ជួយ​ដោះស្រាយ​​បញ្ហា​មួយ​ចំនួន​ក្នុង​ភូ​មិ ។ ​ប៉ុន្តែតើ​​អ្នក​ភូមិវ័យ​ក្មេង​​ និងដោះស្រាយ​បញ្ហា​​ដែល​អាច​កើត​​មាន​ដោយ​មិន​បាន​​រំពឹង​ទុក​របស់​ពួកគេ​ដោយ​របៀប​ណា?
កត្តាទាក់ទាញ​អារម្មណ៍​​របស់​យុទ្ធ​នាការ ៖
ប្រទេស​កម្ពុជា​មាន​ចំនួន​ប្រជា​ជន​ក្មេង​ជាង​គេ​បំផុត​​ក្នុង​តំបន់​អាសីុ​​ភាគ​អាគ្នេយ៍​​ប្រហែល​​ជា​មួយ​ភាគ​បី​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​សរុប​​មាន​អាយុ​ពី​១៥​ទៅ​៣០​ឆ្នាំ​នេះ បើ​តាម​​​និយម​ន័យ​​យុវជន​របស់​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​​មនុស្សវ័យ​​ក្មេង​ទាំង​នោះ​ជា​រឿយៗ​​មាន​ការ​ចូល​​រួម​តិច​តួច​​នៅក្នុងសហគមន៍​​រ​បស់​ខ្លួន ។ ​ប្រធាន​គម្រោង​​ឡូយ៩ ឈ្មោះ​ Colin Spurway នៃ​អង្គ​ការ​ BBC Media Action បាន​មាន​ប្រសាសន៍ថា ៖
«យុទ្ធ​នា​ការ​ឡូយ៩ ​ផ្តោត​ទៅ​លើ​យុវវ័យ​​ជា​ច្រើន​​ដែល​ចង់​ចូល​រួម​ក្នុង​ជីវិត​សង្គម​​ជា​លើក​ដំបូង ។ ​ការស្រាវជ្រាវ​​រប​ស់យើង​​បង្ហាញថា ​បើ​ទោះ​ជា​មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​​កម្ពុជា​យល់​ស្រប​ជា​មួយ​នឹង​គំនិត​ដែល​​ថា យុវវ័យ​​គួរតែ​ចូលរួម​ក្នុងជីវិត​សហគមន៍​ក៏ដោយ ​ក៏​ពួក​គេ​ហាក់​ដូច​ជា​មាន​អារម្មណ៍​ថា ​យុវវ័យ​​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ទេ ។ ​យុវជន​គំរូ​​ដែល​​មាន​បទ ពិសោធន៍​​ជាក់ស្តែង​គួរ​ឱ្យ​កត់​សម្គាល់​របស់​ឡូយ៩ ​និង​បង្ហាញ​ថា ផ្នត់​គំនិត​នេះ​​គួរតែ​​ធ្វើ​ការ​​ផ្លាស់​ប្តូរ» ។

ឡូយ​៩ ត្រូវ​បាន​ផលិត​ដោយ​អង្គការ BBC Media Action ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) ។ ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១០ ដោយ​អង្គការ​ BBC Media Action ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​ចំនួន​២.០០០​នាក់​បានបង្ហាញ​ថា កម្រិត​នៃ​ការ​ចូលរួម​ក្នុង​ជីវិត​សហគមន៍​នៅ​មាន​កម្រិត​ទាប។ ឧទាហរណ៍​មាន​តែ​ប្រជាជន​វ័យ​ក្មេង​ចំនួន​៨% ប៉ុណ្ណោះ​ដែល​បាន​បញ្ចេញ​ទស្សនៈ​​ទៅ​កាន់​មន្ដ្រី​សាធារណៈ ដូច​ជាម​ន្ដ្រី​រាជ​រដ្ឋាភិបាល ឬ​មន្ដ្រី​អង្គការក្រៅរដ្ឋាភិបាល​នានា។ មនុស្ស​ដែល​មាន​វ័យចាស់​ជា​ច្រើន​នៅ​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូលរួម​ក្នុង​សហគមន៍ ឬ​សង្គម​ហើយ​មាន​អារម្មណ៍​ថា មនុស្ស​វ័យក្មេង​គួរ​ជៀស​វាង។ ផ្នត់​គំនិត​នេះ​បង្កើត​នូវ​ឧបសគ្គ​ជា​ច្រើ​ន​សម្រាប់​យុវវ័យ​ដែល​ចង់​ចូលរួម និង​ជឿ​ជាក់​​ថា ​ខ្លួន​មាន​សមត្ថភាព​ចូលរួម​។

លោកស្រី​ Elena Tischeko នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ UNDP បាន​មាន​ប្រសាសន៍​​ថា​ ការ​ធ្វើការ​ជាមួយ​យុវជន​គឺជា​កម្ម​វិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​អត្ថិភាព​របស់​អង្គការ UNDP ជា​ច្រើន​ឆ្នាំ​ខាង​មុខ​ទៀត​។ នេះ​ដោយ​សារ​តែ​យុវវ័យ​បាន​ទទួលស្គាល់​នូវ​សក្ដានុពល​របស់​ពួក​គេ​ និង​ការ​រួមចំណែក​ដែល​ពួក​គេ​អាច​ផ្ដល់​ឱ្យ​ចំពោះ​អនាគត​ប្រទេស​ជាតិ​របស់​ខ្លួន ។  គោលបំណង​របស់​យើង​ក្នុង​ការ​ធ្វើការ​លើក​បញ្ហា​​ទំនាក់ទំនង​នឹង​យុវវ័យ​ គឺ​ដើម្បី​ជួយ​យុវវ័យ​ឱ្យ​ក្លាយជា​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់ពង្រឹង​អំណាច​ពួក​គេ​និង​លើកទឹកចិត្ដឱ្យ​មានការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

លោកស្រី​ Elena Tischeko បាន​បន្ថែម​ទៀត​ថា ​ដូច​គ្នា​ទៅ​នឹង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​ដែរ យុវវ័យ​នៅ​កម្ពុជា​គឺជា​ជំនាន់​មួយ​ដែល​កាន់តែ​ទទួលយក​ព័ត៌មាន ហើយ​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ឱកាស​ថ្មី​ៗ សម្រាប់​ទំនាក់ទំនង​ជាមួយ​មិត្ដភក្ដិ​និង​ជាមួយ​ពិភពលោក​ខាងក្រៅ។ ដោយហេតុ​នេះ​ហើយ​យើង​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​អង្គការ​ BBC Media Action នៅ​ក្នុង​យុ​ទ្ធនា​ការ​ឡូយ​៩​នេះ​ ហើយ​សង្ឃឹមថា ​កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​សកម្ម​ក្នុង​ការ​ចូលរួម​ក្នុង​សង្គម ដោយ​រួម​បញ្ចូល​ទាំង​ការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​របស់​ពួក​គេ​ការ​ស្ម័គ្រចិត្ដ​ជួយ​ជន​​រង​គ្រោះ​ផ្សេង​ទៀត​ក្នុង​សហគមន៍​របស់​ខ្លួន​ជាដើម៕