ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅដាក់​មង​ដេក​នៅលើ​ផ្លូវ​ដែក​​ត្រូវ​រថភ្លើង​​កិន​ស្លា.ប់​

13 ឆ្នាំ មុន

ខេត្តកំពត ៖ ​បុរស​ម្នាក់​ឈ្មោះ​​នួន សេរី​រដ្ឋ ​អាយុ​៣៤​ឆ្នាំ នៅភូមិ​ត្រពាំង​​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ត្រូវ​បាន​រថភ្លើង​​មួយ​ខ្សែ​​កិន​សា្លប់​​ចោល​ប្រពន្ធ និង​​កូន​២​នាក់​ កាល​ពីវេលា​ម៉ោង​១២​និង​៤០​​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ វិច្ឆិកា ខណៈ​​​ដែល​​ក្រុម​អ្នក​​ភូមិ​​​ចំនួន​៤​នាក់​បាន​នាំ​គ្នា​​ទៅ​ដាក់​មង​នៅ​ ប្រឡាយ​ទឹក​ជាប់​​ផ្លូវ​រថភ្លើង​​ និងបាន​​មក​សម្រាក​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ។

ខេត្តកំពត ៖ ​បុរស​ម្នាក់​ឈ្មោះ​​នួន សេរី​រដ្ឋ ​អាយុ​៣៤​ឆ្នាំ នៅភូមិ​ត្រពាំង​​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ត្រូវ​បាន​រថភ្លើង​​មួយ​ខ្សែ​​កិន​សា្លប់​​ចោល​ប្រពន្ធ និង​​កូន​២​នាក់​ កាល​ពីវេលា​ម៉ោង​១២​និង​៤០​​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ វិច្ឆិកា ខណៈ​​​ដែល​​ក្រុម​អ្នក​​ភូមិ​​​ចំនួន​៤​នាក់​បាន​នាំ​គ្នា​​ទៅ​ដាក់​មង​នៅ​ប្រឡាយ​ទឹក​ជាប់​​ផ្លូវ​រថភ្លើង​​ និងបាន​​មក​សម្រាក​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ។

យុវជន​​ឈ្មោះ​តឿ រ៉ូត អាយុ​១៦​ឆ្នាំ ត្រូវ​​ជា​ក្មួយ​​ជនរងគ្រោះ​​បាន​និយាយថា ​ពួក​អ្នក​រាយ​មង​មាន​គ្នា​៤​នាក់ ​បាន​ដេក​លង់​​លក់​នៅលើ​ផ្លូវ​រថភ្លើង​​បន្ទាប់​ពីដាក់​មង​តាំង​​ពី​ក្បាល​ព្រលប់​​​មក​ ចំណែក​ឯ​​ជនរងគ្រោះ​ដេក​​ឃ្លាត​ពី​រូបគេ​ប្រហែល​ជា​២​ម៉ែត្រ ។ ​​លុះ​ម៉ោង​ជាង​១២​យប់​ក៏​មាន​រថភ្លើង​​បើក​មក​ពី​ជើង​ទៅត្បូង ឮ​​​រថភ្លើង​​ស៊ីផ្លេ​ រូបគេ​​បាន​ក្រោក​ឡើង​​​រត់​ចេញ​ពី​លើ​ផ្លូវ​​ដែក​ទាំងស៊ើប​ម៉ឺង​ ​​ស្រាប់តែ​រថភ្លើង​រត់​ហួស​បន្តិច ទើប​​ដឹង​ថា មាន​មនុស្ស​ត្រូវ​រថភ្លើង​​កិន​​ តែ​​ភ្លាមៗ​នោះ​បុរស​​រង​គ្រោះ​​មិនទាន់​ដាច់​ខ្យល់​ស្លាប់​​ទេ។ ​​បាន​ប្រហែល​ជា​​១៥​នាទី​ ទើប​បុរស​រងគ្រោះ​ស្លាប់​​។

យោង​តាម​​​នគរបាល​​ប៉ុស្តិ៍​ឃុំ​​សំរោង​ក្រោម​បាន​ប្រាប់​ឱ្យ​ដឹងថា ​បុរស​រងគ្រោះត្រូវ​រថភ្លើង​កិន​បាក់​ភ្លៅ​​ស្តាំ ​បែក​ប្រអប់​ជើង​ទាំង​២​ និង​បែក​ក្បាល ហើយ​អូស​បុរស​រង​គ្រោះ​ចម្ងាយ​១៥​ម៉ែត្រ ទើប​ជ្រុះ​ ចំណែក​ឯ​​មន្ត្រី​នគរបាល​ចរាចរ​ និង​​មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​ស្រុក​បាន​ចុះ​មក​ពិនិត្យ​​​សព​ បាន​​និយាយ​ថា នេះជា​គ្រោះ​ថ្នាក់ចរា​ចរ​​ណ៍ដោយ​រថភ្លើង​​កិនហើយ ​ខាង​អាជ្ញា​ធរ​បាន​ហាម​ជាញឹក​ញាប់មិន​ឱ្យ​ពល​​រដ្ឋ​​​ទៅ​ដេក​នៅ​លើ​ផ្លូវ​​រថភ្លើង​ទេ តែ​នៅ​តែ​មាន​​អ្នក​ទៅ​​ដេក​​។ បើ​តាម​​ដឹងកន្លង​មក​រហូត​ដល់​ពេ​លនេះ គឺ​មាន​មនុស្ស​ស្លាប់​៣​នាក់ហើយ ​ដោយ​សារ​រថភ្លើង​​​កិន៕