ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​​នៅ​ទ្រឹង​​មុន​​ពេល​មាន​កិច្ច​ប្រជុំ​នៅ​អឺរ៉ុប

13 ឆ្នាំ មុន

តម្លៃមាស​នៅរក្សា​លំនឹង​របស់ខ្លួន​នៅក្នុងថ្ងៃ ​អង្គារ​ ទី២៥ ​តុលា​ ស្របពេល​ដែលអ្នក​វិនិយោគ​​ទន្ទឹង​​​រង់ចាំ​មេដឹក​នាំអឺរ៉ុប​ចាត់វិធាន​ការលើ​យុទ្ធ​សាស្ត្រ ​ក្នុង​ការដោះ​ស្រាយ​វិបត្តិប្រាក់​បំណុល​​ក្នុងតំបន់​ប្រើប្រាស់​ប្រាក់អឺរ៉ូ​ក្នុងកិច្ច​ប្រជុំនៅ​​ថ្ងៃពុធនេះ ​។

អ្នកវិនិយោគ​បានដុះ​ពន្លកនៃ​ទំនុកចិត្តវិញ​​បន្តិចហើយ​ បន្ទាប់ពីមាន​កិច្ចប្រជុំចុង​​សប្តាហ៍​របស់​​សហភាពអឺរ៉ុប​ដែលបាន​ធ្វើឲ្យមាន​ដំណើរ ​ការទៅ​មុខនៃ​កិច្ចព្រមព្រៀង​លើរបៀប​គ្រប់គ្រង​ប្រាក់​បំណុល​ ទោះបីជាកា​រសម្រេចចុង​ក្រោយ​ នឹងធ្វើឡើង​នៅក្នុងកិច្ចប្រជុំ​លើកទី២​ នៅថ្ងៃពុធ ​ទី២៦ តុលា ​ក្តី។​

លោក Ronald Leung ​ដែលធ្វើការជា​​អ្នក​ចែក​ចាយមាស​នៃក្រុមហ៊ុន ​Lee Cheong Gold Dealer​ ក្នុងទីក្រុងហុងកុងនិយាយថា ​ទីផ្សារគឺ​ពិត​​ជា​មាន​សភាពស្ងៀមស្ងាត់ ​ស្រប​ពេលដែល​មនុស្សគ្រប់គ្នាកំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​របស់សហភាពអឺរ៉ុបនៅថ្ងៃពុធ​នេះ។ ​ តែគាត់បន្ថែមថា ​ការលេចឡើងនូវព័ត៌​មាន​អវិជ្ជមាន ​អាចបង្កើតឲ្យមាន​ការលក់មាស​ចេញ ​និងទ្រព្យ​ធន​នានា​។

គាត់បានគូសបញ្ជាក់ថា ​បើទោះជាកិច្ចប្រជុំ​នៅថ្ងៃពុធបានបង្កើតផែនការយោគយល់ក្តី ​ទ្វីបអឺរ៉ុបនឹងមិនទាន់​រកផ្លូវចេញពីព្រៃបំណុល​នោះក្នុងពេល​ឆាប់ៗ​នោះទេ​ ដោយសារទំហំនៃ​ប្រាក់​​បំណុលនោះច្រើនពេក។​

ហាងឆេងប្តូរមាសមានការផ្លាស់ប្តូរតិចតួច​ មានតម្លៃ១.៦៥០,៩៩ដុល្លារក្នុង​មួយអោន(មួយ អោន=២៨ក្រាម)​។ តម្លៃមាសក្នុងទីផ្សារហុង​កុងរក្សាតម្លៃ ​ប្រហែល​២ដុល្លារ​លើតម្លៃមាសទូទៅក្នុងមួយ​ អោនចំណែកនៅទីផ្សារសិង្ហបុរីកើនឡើង​ ប្រហែល​១,៥ដុល្លារ៕