ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ដាំ​ដំ​ឡូង​​មី​ត្រូវ​​ខាត​បង់​រាប់​ម៉ឺន​ដុល្លារ​​ព្រោះ​ទឹក​ជំនន់​

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​គ្រោះ​ទឹក​ជំនន់​បាន​គំ​រាម​កំ​ហែង​​​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ប្រាយស៊ី​ ដកដំឡូង​ចេញ​ពី​ផ្ទៃ​ដី​លិច​ទឹក​ចំនួន​៥​ហិច​តា នៅ​ភូមិ​កោះ​ត្នោត ឃុំ​ព្រែក​ក្រឹស ក្នុង​ស្រុក​កំពង់​​ត្រាច​។ តាម​​សម្តី​លោក​លឹម ហុក​សេង ជា​អ្នក​គ្រប់​គ្រ​ង​​ក្រុម​ហ៊ុន​​ប្រាយ​ស៊ី​ ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ កន្លង​មក​នេះថា ក្រុម​ហ៊ុន​ប្រាយ​ស៊ី​បាន​ជួល​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​ជា​យ​ដែន​​ជាប់​ព្រំ​ ប្រ​ទល់​​ប្រទេស​វៀត​ណាម ដាំ​ដំ​ឡូង​មី​។

ខេត្ត​កំពត ៖ ​គ្រោះ​ទឹក​ជំនន់​បាន​គំ​រាម​កំ​ហែង​​​បង្ខំ​ឱ្យ​ក្រុម​ហ៊ុន​ប្រាយស៊ី​ ដកដំឡូង​ចេញ​ពី​ផ្ទៃ​ដី​លិច​ទឹក​ចំនួន​៥​ហិច​តា នៅ​ភូមិ​កោះ​ត្នោត ឃុំ​ព្រែក​ក្រឹស ក្នុង​ស្រុក​កំពង់​​ត្រាច​។ តាម​​សម្តី​លោក​លឹម ហុក​សេង ជា​អ្នក​គ្រប់​គ្រ​ង​​ក្រុម​ហ៊ុន​​ប្រាយ​ស៊ី​ ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ កន្លង​មក​នេះថា ក្រុម​ហ៊ុន​ប្រាយ​ស៊ី​បាន​ជួល​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​ជា​យ​ដែន​​ជាប់​ព្រំ​ប្រ​ទល់​​ប្រទេស​វៀត​ណាម ដាំ​ដំ​ឡូង​មី​។

តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ពេល​នេះ​ក្រុម​ហ៊ុន​បាន​ខាត​បង់​ប្រា​ក់​រាប់​ម៉ឺន​ដុល្លារ​ ខណៈ​ពេល​ដែល​ទឹក​ជំនន់​បាន​ជន់​លិច​​នោះ​ដំ​ឡូង​មី​មិន​ទាន់​គ្រប់​​​ខែ ត្រូវ​ប្រ​មូល​ផល​ទេ តែ​ត្រូវ​បង្ខំ​ចិត្ត​​ឱ្យ​កម្ម​ករ​ដក​​យក​មើម ដែល​មិន​ទាន់​ធំ​ចេញ​ពី​ភូមិ​ សាស្ត្រ​ដែល​រង​គ្រោះ​។ លោក​លឹម​ ហុក​សេង  បាន​បញ្ជាក់​ថា ការ​ដាំ​ដំ​ណាំ​ដំ​ឡូង​មី​នេះ គឺ​តាម​ស្តង់​ដា​​របស់​ក្រុម​ហ៊ុន​បាន​កំណត់​យ៉ាង​ច្បាស់​ថា ដំឡូង​មី​ដាំ​រយៈ​ពេល​៨​​ទៅ​១០​ខែ​ទើប​​មើ​ម​ដំ​ឡូង​មាន​ម្សៅ​អាច​យក​ប្រើ​ការ​កើត​ តែ​ឥឡូវ​នេះ​ដំឡូង​​ទើប​តែ​បាន​រយៈ​ពេល​៥​ខែ​​ ​ប៉ុណ្ណោះ​ត្រូវ​​ទឹក​ជំនន់​ជន​់​លិច​ បណ្តាល​ឱ្យ​ខូច​ខាត​​ទាំង​ស្រុង​។ លោក​មេ​ការ​រូប​នោះ​បាន​​បន្ត​ថា បើ​កុំ​​​តែ​ជួប​គ្រោះ​មហន្ត​រាយ​​ ខាង​ក្រុម​ហ៊ុន​ត្រូវ​ការ​​ជួល​កម្ម​ករ​​​ជា​​ច្រើន​នាក់​​​មក​ធ្វើ​ការ​ នឹង​អាច​​ទទួល​កម្រៃ​ច្រើន​​ជាង​ទៅ​ធ្វើ​ការ​​នៅ​ក្រៅ​ប្រ​ទេស។ បុរស​ម្នាក់​បាន​លើ​ក​ដំ​ឡូង​មី​បង្ហាញ​ដោយការ​សោក​ស្តាយ​​ពីការ​ខូច​ខាត ហើយ​និយាយ​ថា ​បើ​ទឹក​លិច​​ហើយ​មិន​ដក​ចេញ​ពិត​ជា​ស្អុយ​រលួយ​ចោល​ឥត​ប្រ​យោជន៍​។ បុរស​អ្នក​ដក​ ដំឡូង​និយាយ​ថា​ ​ចំពោះ​មើម​ដំឡូង​តូចៗ នេះប្រ​ហែល​ជា​ក្រុម​ហ៊ុន​​យក​ទៅ​​កិន​លាយ​​ធ្វើ​ជា​ចំណី​សត្វ​។

លោក​អភិបាល​ខេត្ត​ខុយ​ ឃុន​​ហ៊ួរ​ មាន​ប្រ​សាសន៍​ក្នុង​ពិធី​ចែក​អំណោយ​​ដល់​​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ទឹក​នៅ​តែ​ឡើង​រហូត​មិន​ស្រក​​សោះ​ដូច្នេះ​ការ​ចែក​អំណោយ​នៅ​តែ​ចែក​ជូន​បន្ត​ហើយ​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​​កំពុង​យក​ចិត្ត​ទុក្ខ​ដាក់​​​ជា​ខ្លាំង​ពី គ្រោះ​មហន្ត​រាយ​​ទាំង​ឡាយ​៕