ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​ជាតិ​​​​អង់​គ្លេស​ម្នាក់ស្រវឹង​ស្រា ដើរ​​​លង់​ទឹក​ជំនន់​​​​ស្លា.ប់ ស្រប​ពេល​ដែល ស្ថានភាពជំនន់​ទឹក​ភ្លៀង​​ក្នុងដង​ស្ទឹង​​​ខេត្ត​សៀមរាប​​​ជន់​លិច​​ជា​លើក​ ​​ទី​២​

12 ឆ្នាំ មុន

​ខេត្តសៀមរាប​​​​​ ៖ ​ភូមិសាស្ត្រ​​មួយ​ចំនួន​​​ស្ថិតនៅប៉ែក​​​​ខាង​លិច​​​ និង​ខាងកើត​​​​ស្ទឹង​​ ​​ក្នុង​សង្កាត់​ចំនួន​​​​៤នៃ​​ក្រុង​ទេសចរណ៍​​​ខេត្ត​សៀមរាប ​​ត្រូវ​​​បានគេ​​សង្កេត​ឃើញ​ជំនន់ទឹក​ភ្លៀង​ ហូរ​ច្រាល​​​​ចេញពី​ក្នុង​​​ដង​ស្ទឹងបាច​ហាច ​ជន​់​លិច​​សាជាថ្មី​​ម្តងទៀត ​នា​ព្រឹក​​​ថ្ងៃទី​​២៣ កញ្ញា ​២០១១ ​បាន​បណ្តាល​​​ឱ្យ​បុរស​​​ជនជាតិ​​​អង់​គ្លេស​ម្នាក់​បាន​​ស្លា.ប់បាត់​ បង់ជីវិត ដោយសារលង់ទឹក​​។​

ខេត្តសៀមរាប​​​​​ ៖ ​ភូមិសាស្ត្រ​​មួយ​ចំនួន​​​ស្ថិតនៅប៉ែក​​​​ខាង​លិច​​​ និង​ខាងកើត​​​​ស្ទឹង​​ ​​ក្នុង​សង្កាត់​ចំនួន​​​​៤នៃ​​ក្រុង​ទេសចរណ៍​​​ខេត្ត​សៀមរាប ​​ត្រូវ​​​បានគេ​​សង្កេត​ឃើញ​ជំនន់ទឹក​ភ្លៀង​ ហូរ​ច្រាល​​​​ចេញពី​ក្នុង​​​ដង​ស្ទឹងបាច​ហាច ​ជន​់​លិច​​សាជាថ្មី​​ម្តងទៀត ​នា​ព្រឹក​​​ថ្ងៃទី​​២៣ កញ្ញា ​២០១១ ​បាន​បណ្តាល​​​ឱ្យ​បុរស​​​ជនជាតិ​​​អង់​គ្លេស​ម្នាក់​បាន​​ស្លាប់បាត់​បង់ជីវិត ដោយសារលង់ទឹក​​។

សាកសព​​​​បុរស​ជន​​ជាតិអង់​គ្លេស​​​ម្នាក់​ដែល​​បាន​ស្លាប់​បាត់​បង់ជីវិត​នេះ​ត្រូវ​បាន​គេ​សង្ស័យ​​​​ថា​​បុរស​រូបនេះ​ស្រវឹង​ស្រា ហើយ​​​ដើរ​​ឆ្លងកាត់​​​ទឹក​ជំនន់​​​​​ បណ្តាល​​​ឱ្យលង់ស្លាប់​​​តែម្តង​។ ​​លុះ​ពេល​​​វេលាមព្រឹក​​ឡើង​​ទើប​​ប្រជា​ពលរដ្ឋ​​​​​ប្រទះ​ឃើញ​​​​អណ្តែត​​ទឹក​ជាប់​នៅ​​​នឹង​ស្ពាន​ឈើក្នុង​​ដង​ស្ទឹង​សៀមរាប ​ក្នុង​ក្រុមទី​១ ​​ភូមិកក្រាញ់​ សង្កាត់​សៀមរាប ​​ហើយរាយការណ៍​​​​​​ដល់សមត្ថកិច្ច​​អាជ្ញា​ធរ​​ចុះ​​ទៅធ្វើការ​​​ត្រួតពិនិត្យ​​​ដល់​កន្លែង​​​កើត​ហេតុ​ភ្លាម​ៗ​​កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៣ កញ្ញា ​២០១១​នេះ​។

តាមការ​ស្រាវជ្រាវ​​អំពីអត្តសញ្ញាណ​របស់​សមត្ថ​កិច្ច​​​ឱ្យដឹង​ថា ​បុរសជា​​សាកសព​ដែលគេ​ប្រទះឃើញ​​​នេះ​​មាន​​​​ឈ្មោះគី ​​ណាន់ ​ខេវីនចន ​​ជាជនជាតិ​​​អង់គ្លេស ​​​ទីលំនៅ​​បច្ចុប្បន្ន​​​ស្នាក់​នៅ​ភូមិ​តាវៀន ​​​សង្កាត់​​​ជ្រាវ ក្រុង​សៀម​រាប ​​ខេត្ត​សៀម​រាប ​​មុខរបរ​ជា​នាយកសាលា​​ភា​សា​អង់​គ្លេស​​​​ (ស្មាត់​​ឃីត) ​ស្ថិតក្នុង​​ក្រុង​សៀមរាប​​ខេត្ត​សៀមាប​។

តាមការ​បញ្ជាក់បំភ្លឺ​​​​របស់ស្ត្រី​​​ម្នាក់ឈ្មោះ​​​​​លិ ចិន្តា អាយុ​​២៥ឆ្នាំ អះអា​ងថា សាកសពបុរស​ជន​ជាតិ​​​អង់គ្លេស​នេះ គឺ​​​ជាប្តីរបស់ខ្លួនរស់នៅជា​មួយគ្នាជិត​​​២​ឆ្នាំមកហើយ​។​ ស្ត្រី​រូបនេះ​​​​បានបន្តទៀត​​​ថា ​មុន​ពេល​​កើត​ហេតុ ​មិត្តភក្តិ​​​របស់​គាត់​នាំ​ទៅ​ផឹកស៊ី​​​នៅភោជ​នីយ​ដ្ឋាន​​ក្នុងក្រុង កាលពីវេលាម៉ោង​​ប្រមាណ​​​​៦​ល្ងាច​ថ្ងៃទី​​​​២២ កញ្ញា ។ ពេលនេះ​​ខ្លួនជា​ប្រពន្ធ​​​ក៏​បាន​​ទៅ​ជាមួយ​​ដែរ រហូត​​ដល់​វេលាម៉ោង​​​៦យប់​​ខ្លួន​ក៏សុំ​​ត្រឡប់មក​​វិញមុន ដោយ​​​សារ​ងងុយ​ដេក និង​ស្រវឹង​ផង​។ ​តែនៅវេលាម៉ោង​​២​រំលង​​អធ្រាត្រ​​​​ដោយសារ​បាត់ប្តី មិនឃើញ​ត្រឡប់​​​​​មក​វិញ ​​នាង​ក៏ចេញ​​​តាមរក​​​ ប៉ុន្តែរកមិនឃើញ​​​​សោះ។​ លុះ​ព្រឹក​ឡើង​​​ស្រាប់តែ​​​ទទួលបាន​​ដំណឹង​​ពី​ការ​ស្លាប់​​របស់ប្តី​តែម្តង៕