ប្រេងធ្លាក់ចុះនៅថ្ងៃទី២ កញ្ញាក្នុងទីក្រុងញូវយ៉ក ស្របពេលដែលអ្នកវិនិយោគមើលឃើញពីសញ្ញាថា សេដ្ឋកិច្ចប្រទេសចិននិងសហរដ្ឋអាមេរិកមានសភាពទន់ខ្សោយតាមរយៈតំរូវការប្រេងដែលធ្លាក់ស្ទើរស្មើខ្សែត្រង់ក្នុងក្រាហ្វិកនៃតំរូវការប្រេងសំរាប់ប្រទេសដែលប្រើប្រាស់ប្រេងច្រើនបំផុតក្នុងពិភពលោក។
តំលៃប្រេងរបស់ក្រុមហ៊ុន Exxon Mobli Corp នៅសហរដ្ឋអាមេរិកធ្លាក់ចុះ ចំណែកស្ថានីយបូមប្រេងរបស់ក្រុមហ៊ុន Royal Dutch Shell Plc បានចាប់ផ្តើមដំណើរការឡើងវិញជាថ្មីនៅឈូងសមុទ្រម៉ិចស៊ិកក្រោយពីទទួលការរំខាន់ពីខ្យល់ព្យុះត្រូពិក។ នៅម៉ោង៤និង២៦នាទីម៉ោងនៅទីក្រុងស៊ីដនីតំលៃប្រេងមានចំនួន ៨៥,៣៧ដុល្លារក្នុងមួយបារ៉ែល។
តំលៃប្រេងធ្លាក់ចុះ២,៤៨ដុល្លារ ក្នុងថ្ងៃទី២ កញ្ញា ដែលមានតំលៃ៨៦,៤៥ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែតំលៃប្រេងនៅតែកើនឡើង១៤ភាគរយនៅឡើយធៀបនឹងឆ្នាំទៅ។
ប្រេងដែលចិនទិញនាំចូលក្នុងខែកក្កដាធ្លាក់ចុះត្រឹមតែ៥០,៦ភាគរយពី៥៣,៥ភាគរយ សំរាប់ប្រទេសដែលប្រើប្រាស់ប្រេងច្រើនបំផុតលេខពីរលើពិភពលោក៕
ចែករំលែកព័តមាននេះ