សញ្ញានៃជំងឺផ្កាសាយបក្សីបានលេចចេញថ្មី ក្នុងនាមជាជំងឺប្រភេទថ្មី ដែលវ៉ាក់សាំងមិនអាចការពារបាន និងអាចរីកសាយភាយក្នុងទ្វីបអាស៊ី នេះបើតាមការប្រមាណរបស់អង្គការសហប្រជាជាតិ។ មន្ត្រីបសុពេទ្យបាននិយាយថា មានការលេចឡើងជាថ្មីក្នុងប្រទេសវៀតណាម និងចិន ហើយវានឹងបង្កភាពគ្រោះថ្នាក់ដល់មនុស្សដែលមិន
អាចនឹកស្មានដល់។
វីរុសដែលយាយ៉ីក្នុងប្រទេសវៀតណាមបាន គំរាមដល់ថៃ ម៉ាឡេស៊ី និងកម្ពុជា ដែលមានមនុស្ស៨នាក់បានស្លាប់រួចទៅហើយ បន្ទាប់ពីឆ្លងជំងឺផ្តាសាយបក្សីក្នុងឆ្នាំនេះ។
អង្គការសុខភាពពិភពលោកនិយាយថា ជម្ងឺផ្កាសាយបក្សី បានសម្លាប់មនុស្សចំនួន៣៣១នាក់មកហើយតាំងពីឆ្នាំ២០០៣មក។ វាបានសម្លាប់សត្វបក្សីស្រុកជាង៤០០លានក្បាលនៅទូទាំងពិភពលោក និងធ្វើឲ្យខាតបង់ ដល់ផ្នែកសេដ្ចកិច្ចប្រហែល២០ពាន់លានដុល្លារ។
វីរុសផ្តាសាយបក្សីបានត្រូវលុបបំបាត់ចេញពីប្រទេសជិត៦៣ បានឆ្លងរាលដាលកាលពីឆ្នាំ២០០៦ ដែលគេឃើញមានករណីនេះចំនួន៤.០០០កើនឡើងនៅទូទាំងពិភពលោក ប៉ុន្តែវានៅតែមាន់តាមតំបន់ខ្លះក្នុងប្រទេសបង់ក្លាដេស ចិន អេហ្ស៊ិប ឥណ្ឌា វៀតណាម និងឥណ្ឌូណេស៊ី។ ដោយសារមានចំនួនករណីនៃជំងឺនេះម្តងទៀតកាលពីឆ្នាំ២០០៨ ព្រោះតែចលនាផ្លាស់ទីរបស់សត្វបក្សី នេះបើតាមសម្តីរបស់ប្រធានការិយាល័យបសុពេទ្យនៃអង្គការស្បៀងនិងកសិកម្ម(FAO)របស់អង្គការសហប្រជាជាតិ Juan Lubroth។ គាត់បន្តថា បក្ស៊ីព្រៃ អាចជាអ្នកចម្លងវីរុស ប៉ុន្តែសកម្មភាពរបស់មនុស្សក្នុងផលិតកម្មបក្ស៊ី និងទីផ្សារជាអ្នកពង្រីកការឆ្លងរាលដាល។
ជំងឺផ្តាសាយប្រភេទថ្មី បានឆ្លងរាលដាលមួយផ្នែកធំនៅតំបន់កណ្តាល និងភាគខាងជើង ប្រទេសវៀតណាម និងអាចបង្កភាពគ្រោះថ្នាក់ដល់ប្រទេសជប៉ុន និងឧបទ្វីបកូរ៉េ។
ប្រទេសកូរ៉េខាងត្បូងបានប្រមូលសត្វមាន់និងទា រាប់សែនក្បាលយកទៅសម្លាប់កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីមានករណីនេះកើតឡើងលើកដំបូងថ្មីគិតចាប់ពីឆ្នាំ២០០៨។
អង្គការFAOបានអំពាវនាវឱ្យប្រទេសនានា ប្រឆាំងចំពោះវីរុសថ្មី ដោយចាត់វិធានការលុបបំបាត់ឱ្យបានតឹងរ៉ឹង និងឃ្លាំមើលដោយប្រុងប្រយ័ត្ន៕
ចែករំលែកព័តមាននេះ