ប្រទេសវៀតណាមបានសម្រេចកាត់បន្ថយតម្លៃប្រេងឲ្យបានយ៉ាងហោចណាស់ពី២,៣ភាគរយ បន្ទាប់ពីអតិផរណារបស់ប្រទេសកើនឡើងខ្ពស់សម្រាប់រយៈពេល៣ខែ។
តម្លៃប្រេង៩២RON ដែលទទួលបានការពេញនិយមបំផុតបញ្ចុះត្រឹម២០.៨០០ដុងប្រហែល១ដុល្លារក្នុងមួយលីត្រ ចាប់ពីម៉ោង៩ព្រឹកក្នុងប្រទេសវៀតណាម ចុះពីតម្លៃ២១.៣០០ដុង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋ។ ប្រេងម៉ាស៊ូតមានតម្លៃ២០.៨០០ដុងក្នុងមួយលីត្រ ចុះពីតម្លៃ២១.០០០ដុង ចំណែកប្រេងកាតមានតម្លៃត្រឹមតែ២០.៥០០ដុងក្នុងមួយលីត្រ ចុះពី២០.៨០០ដុង។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ព្យាយាម ពន្យឺតអតិផរណាដែលបានកើនឡើងដ៏ឆាប់រហ័សដោយសារការកើនឡើងនៃតម្លៃប្រេង និងថាមពលអគ្គិសនី។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានផ្លាស់ប្តូរពីផ្តោតការយកចិត្តទុកដាក់លើការគ្រប់គ្រងការ កើនឡើងតម្លៃតាមរយៈការកម្រិតគោលដៅសំរាប់កើនឡើងប្រាក់ឥណទាន និងឱនភាពថវិកា។
ការកាត់បន្ថយតម្លៃប្រេងឥន្ធនៈនឹងជួយពន្យឺតការកើនឡើងតម្លៃអាហារនិងទំនិញ ដែលជាចលករលុបបំពាត់សំពាធអតិផរណា។ នេះបើតាមសម្តីរបស់លោក Giang Trung Kien ប្រធានស្រាវជ្រាវផ្សារមូលបត្រFPT ក្នុងទីក្រុងហាណូយ។
ចំណែកលោកAlan Pham ប្រធានអ្នកសេដ្ឋកិច្ចនៃក្រុមហ៊ុនVina Capital Investment Management Ltd និយាយថា ប្រេងជាប្រភេទទំនិញដ៏មានសារសំខាន់ណាស់ដែលវាជាផលិតផលសម្រាប់ផលិតផលិតផលផ្សេងៗ។ លោកHa Van Hien អតីតប្រធានគណៈកម្មាធិការសេដ្ឋកិច្ចសភាជាតិវៀតណាមនិយាយថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងជួបការលំបាកក្នុងការពន្យឺតអតិផរណាដែលមាន១៧ភាគរយនៅដំណាច់ឆ្នាំ២០១១នេះ៕
ចែករំលែកព័តមាននេះ