ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​​​​ចូលលួច​របស់​របរ​ក្នុង​ផ្ទះ​​គេ​ ចាប់​បាន​​ស្រែក​ប្រាប់​ថាឆ្កួត​ជ្រូក​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​យុវជនម្នាក់​​អាយុ​ក្រោម​​២០​ឆ្នាំ បាន​លប​ចូល​លួច​របស់​របរ​នៅ​ក្នុងផ្ទះពលរដ្ឋ​ ​ខណៈ​​ទ្វារ​​ចំហ ប៉ុន្តែ​បម្រុង​នឹង​ចេញ​​ទៅ​​វិញហើយ​ ស្រាប់តែ​ម្ចាស់​ផ្ទះឃើញ​ទាន់​​ក៏​ចាប់​ជាប់ និង​បាន​​ស្រែក​ថា ចោរៗ ធ្វើ​​ឱ្យ​​​មនុស្ស​ម្នា​​ជា​ច្រើន​រត់​មក​ចោម​រោម​មើល និង​​​​ដាក់​ម្នាក់​មួយ​មួយជើង ប៉ុន្តែ​​យុវជន​រូបនោះ​​​លើ​កដៃ​សំពះ​អង្វរ​​​​ប្រាប់​ថា រូប​គេ​ឆ្កួតជ្រូក ។ សកម្មភាព​លប​ចូល​លួចរបស់​របរ​នេះ​​កើត​ឡើង​​​កាលពីវេលាម៉ោង​​​៤​និង​​២០នាទី​​ទៀប​ភ្លឺ ថ្ងៃទី​​២៤ មិថុនា ​២០១១ តាម​វិថី​​ព្រះ​ស៊ីសុវត្ថិ ម្តុំ​បារ​បារាំង ក្នុងសង្កាត់​​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូន​ពេញ ។​

ប្រភពព័ត៌មាន​​បាន​​ឱ្យ​​ដឹង​ថា ខណៈ​​​ពេល​​ម្ចាស់​បើក​ទ្វារ​ផ្ទះ​​ដើម្បី​​ត្រៀម​ប្រកប​របរ​រកស៊ី​ ​​ស្រាប់តែ​មាន​​យុវជន​ម្នាក់​លប​ចូលលួច​​យក​របស់​​របរ​ក្នុងផ្ទះ​​ សូម្បីតែ USB ក៏ប្រមូល​​​យក​បម្រុង​​​​​រត់គេចដែរ​ ត្រូវម្ចាស់​ផ្ទះ​​​​ឃើញ​ទាន់​ក៏​ចាប់ក្របួច​​​រួចស្រែក​​​ថា ចោរៗ ស្រប​ពេល​​នោះ​អ្នក​​ធ្វើ​ដំណើរតាម​ផ្លូវ​​​ទៅហាត់​ប្រាណ​ក៏​ឈប់​​មើល​ ហើយខ្លះ​​វាយមួ​យដៃ មួយជើង ​​ត្រូវបុរស​​នោះស្រែក​​ប្រាប់ថា រូបគេ​​​​ឆ្កួតជ្រូកទេ ​ប៉ុន្តែម្ចាស់​ផ្ទះ និងអ្នកចោមរោម​​មើល​​​មិនជឿ​​ទេ ​ព្រោះ​ធម្ម​តា​ ចោរ​ឱ្យ​​​តែ​គេ​ចាប់​បាន​គឺ​តែង​​តែ​និយាយ​​​​ដោះសា​ ។ ​​​

ស្របពេល​នោះ មាន​​អ្នក​ដំណើរ​​​ម្នាក់​ចូល​​ទៅមើលស្គាល់​​​ថា ​យុវជន​​នោះ​​ឡប់សតិ​​​មែន ​ទើបចាប់​​​​យក​ទៅដាក់​​ក្រោម​​​ដើមឈើ​​នៅចិញ្ចើម​ផ្លូវ​​លេខ​​១១០ កែង​​វិថី​​​ព្រះ​ស៊ីសុវត្ថិ ខាង​កើត​ផ្សារ​​​​ចាស់ ​ពេលទៅ​​ដល់​យុវ​ជន​​​នោះ​បាន​ដើរ​​សំពះ​អង្វរ​​​​​អ្នកចោមរោម​​​​​មើល​គ្រប់ៗ​គ្នា​​​ឱ្យ​ជួយផង ប៉ុន្តែ​​​គេ​មិន​រវល់​ ៕​