ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ងោក​បើក​រថយន្ត​បុក​ម៉ូតូ​កង់​បី​ឈប់​ស្ងៀម​ស្លា.ប់​បុរស​ម្នាក់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អ្នកបើក​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​​ដែលឈប់​ចតនៅ​ជាប់​របង​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ខាងស្ដាំដៃត្រូវ​រថយន្ដ​ពណ៌​ទឹកប្រាក់ពាក់​ស្លាក​លេខ2N 3963 បើក​មក​ពី​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងបុក​ពេញទំហឹង បណ្ដាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​បាក់​ខ្ទេច​អស់ រីឯ​ម្ចាស់​ខ្ទាត​ចេញ​បោក​ក្បាល​ស្លា.ប់​នៅវេលា​ម៉ោង​១១ និង​៤៥​នាទី​យប់ថ្ងៃ​ទី​២៨ មេ​សា

រាជ​ធានី​ភ្នំពេញ ៖ អ្នកបើក​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​​ដែលឈប់​ចតនៅ​ជាប់​របង​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ខាងស្ដាំដៃត្រូវ​រថយន្ដ​ពណ៌​ទឹកប្រាក់ពាក់​ស្លាក​លេខ2N 3963 បើក​មក​ពី​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងបុក​ពេញទំហឹង បណ្ដាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​បាក់​ខ្ទេច​អស់ រីឯ​ម្ចាស់​ខ្ទាត​ចេញ​បោក​ក្បាល​ស្លាប់​នៅវេលា​ម៉ោង​១១ និង​៤៥​នាទី​យប់ថ្ងៃ​ទី​២៨ មេ​សា ។

​អ្នកបើក​រ៉ឺ​ម៉ក​មូ​តូ​កង់​បី​​នោះ​​ឈ្មោះកង ស៊ី​ណុ​ច អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​​នៅ​ភូមិទួល​មាស ឃុំ​អ​រិយក្ស​ត្រ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល ។ ចំណែករថយន្ដ​​បង្ក​ហេតុ​នោះពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ2N 3963 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូងទៅ​ទិស​ខាងជើង ហើយបានបុក​រ៉ឺ​ម៉ក​មូ​តូ​កង់​បី​ពីក្រោយ​ខ្ទាត​ចម្ងាយ​ប្រមាណ​៧​ម៉ែត្រ ធ្វើ​ឱ្យអ្នកបើកបរ​ខ្ទាត​ទៅ​បោក​ក្បាលផ្កាប់​មុខ​​លើ​ខឿន​ចិញ្ចើមថ្នល់​​បាក់​​ក​ស្លាប់​នៅ​នឹង​កន្លែង​ ។

តាម​​មិត្ដភក្ដិ​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ឈ្មោះសៅ ថន អាយុ​៣៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ដ​ស្វាយរៀង​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​នោះ ខណៈរូប​គេឈប់​ម៉ូតូ​កង់​បី​នៅ​លើ​ខឿ​ន​របង​​សណ្ឋាគារកាំ​បូ​ឌី​យ៉ា ហើយ​ដេក​លក់ ស្រាប់តែ​ជន​រង​គ្រោះ​​ដាស់​ហៅ​ទៅ​​ផឹកស៊ី​។ ដោយ​រូបគេ​ប្រាប់​ថា ​យប់​ហើយ​មិន​ទៅ​ទេ ជន​រងគ្រោះ​ក៏​ដើរ​ត្រឡប់​ទៅ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បីរបស់​ខ្លួន​ដែល​ឈប់​ចត​នៅ​ចិ​ញ្ចើ​ម​ផ្លូវ​​ខាង​ត្បូង​មាត់​​ច្រក​ចូលសណ្ឋាគារ​កាំបូឌីយ៉ាណា​ប្រមាណ​៣០​ម៉ែត្រវិញ ។ ពេលគេ​បញ្ឆេះ​ម៉ូតូបំរុង​បើក​ចេញ ស្រាប់តែ​ត្រូវ​រថយន្ដ​មិន​ស្គាល់​ម៉ាកពណ៌​ទឹក​ប្រាក់បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​តែ​ម្តង ។ ​អ្នក​បើក​រថ​យន្ត​នោះ​ទំនងក្នុង​សភាព​ស្រវឹង​ជោក​ងោក​មិនដឹង​ខ្លួន ទើបបុក​រ៉ឺ​ម៉ក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​ និងបុក​រះ​បង្គោល​​ច្រវាក់​តាម​របង​ខឿ​ន​ផង​ដែរ ។ បន្ទាប់​​មករថយន្ដ​​នោះបើកគេច​​បាត់ តែ​​​បានជ្រុះ​ស្លាក​លេខ និង​កាងនៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​អះអាង​ថា តាម​មើលកាង​ដ​ដែល​ជ្រុះ​​ គឺ​បញ្ជាក់​ថា ​ជា​រថយន្ដ​ឡិច​ស៊ី​ស ឬ​រថយន្ដ​ឡង់​គ្រី​ស្ស័រ ប៉ុន្ដែ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ខាង​រថយន្ដ​និយាយ​ថា ជាកាង​រថយន្ដ​​​ម៉ាករ៉េហ្វ័រ ។ សព​ជនរង​គ្រោះ​ត្រូវ​​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​​នៅ​ស្រុក​កំណើត​ទាំង​យប់ ។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ ព្រម​ទាំងស្លាក​លេខ​ និង​កាង​រថ​យន្ដ​​បង្ក​ហេតុត្រូវ​​ប៉ូលិស​ចរាចរ​ជើង​គោក​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​​​ស្រាវ​ជ្រាវ​រក​មុខ​ម្ចាស់​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ដ៏ធ្ងន់ធ្ងរ​នេះ ៕