ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​អ្នក​បើក​បរ​មិន​ថ្នម​​បោល​បុក​បង្កាន់​ដៃ​ស្ពានធ្លាក់​ចូល​ស្ទឹង

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃទី​២៩ មេសា មាន​ការភ្ញាក់​ផ្អើល​​មួយ​បាន​កើត​ឡើង​ព្រោះ​តែ​រថយន្ត​​កាមរីមួយ​គ្រឿង​បានបុក​រនាំង​បង្កាន់​ដៃ​ស្ពាន​​ឈើ​ព្រះ​ពន្លា​ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ស្ទឹង​បះជើង​ឡើង​លើ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ភូមិ​ព្រះពន្លា​ សង្កាត់​ព្រះពន្លា ​ក្រុង​សិរីសោ​ភ័ណ

ខេត្ត​បន្ទាយ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃទី​២៩ មេសា មាន​ការភ្ញាក់​ផ្អើល​​មួយ​បាន​កើត​ឡើង​ព្រោះ​តែ​រថយន្ត​​កាមរីមួយ​គ្រឿង​បានបុក​រនាំង​បង្កាន់​ដៃ​ស្ពាន​​ឈើ​ព្រះ​ពន្លា​ បណ្តាល​ឱ្យ​ធ្លាក់​ចូល​ស្ទឹង​បះជើង​ឡើង​លើ។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ភូមិ​ព្រះពន្លា​ សង្កាត់​ព្រះពន្លា ​ក្រុង​សិរីសោ​ភ័ណ។

បើតាម​ការ​ឱ្យដឹង​ពីប្រភពព័ត៌​មាន​ជុំ​វិញ​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា អ្នក​បើក​បរ​រថយន្ត​​​ស្ទើរ​ភ្លើង​ឈ្មោះ​សុង សាំង ភេទ​ប្រុស អាយុ​២២ឆ្នាំ នៅភូមិ​៤ សង្កាត់​​ព្រះពន្លា ក្រុង​សិរី​សោភ័ណ​ ។ រីឯ​រថយន្ត​​​បុក​​បង្កាន់​​ដៃ​ស្ពាន​​ហើយ​​ធ្លាក់​ចូល​​ក្នុង​​ស្ទឹង​នោះ​ម៉ាក​កាមរី​​ពណ៌​ខ្មៅ ស៊េរី ២០០១ ស្លាក​លេខ​ត្រូវ​បាន​ម្ចាស់​រថយន្ត​​ឈ្មោះ​ផល ហោះ ភេទ​ប្រុស អាយុ​២៣ឆ្នាំ​ នៅភូមិ​​ព្រៃ​ឫស្សី​ សង្កាត់​ព្រះពន្លា ​ដោះ​​​លាក់​ទុក​មិន​ឱ្យ​សមត្ថ​កិច្ច​​ដឹង ។ ករណី​នេះ​ត្រូវ​​បាន​​ម្ចាស់​​រថយន្ត​នោះ​អះអាង​ថា បើ​ព័ត៌​មាន​​ផ្សាយ​ឱ្យដឹង​​ពីស្លាក​លេខ​ខ្លាច​ក្រែង​មិន​អាច​លក់​រថយន្ត​របស់​គេ​ចេញបាន​ ។

ប្រភព​ព័ត៌​មាន​នៅ​កន្លែង​​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ទៀត​ថា មុនពេល​​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​នេះ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ឆ្លង​កាត់​​​ស្ពាន​ពីកើត​ទៅ​លិច ពេល​នោះ​​កង់​រថយន្ត​​បាន​​ធ្លាក់​​ពី​លើ​កំណល់​​ឈើ​បណ្តោយ​ស្ពាន​ ​​ហើយអ្នក​បើក​បរ​​បាន​បួង​ចង្កូត​​ដើម្បី​ឡើង​លើ​កំណល់​ឈើ​នោះ​វិញ​ ក៏​ជ្រុល​ទៅ​​​បុក​រនាំង​បង្កាន់​​ដៃ​ស្ពាន​បណ្តាល​ឱ្យ​​បាក់​ចំនួន​២​ប្រឡោះ​ធ្លាក់​​រថយន្ត​ចូល​ស្ទឹង​នៅ​កម្ពស់់​​ប្រហែល​​៧​ម៉ែត្រ ហើយ​រថយន្ត​បាន​បះ​ជើង​ឡើង​លើ​ ។ អ្នក​​ដែល​បាន​ឃើញ​​ហេតុការណ៍​នោះ​​ផ្ទាល់​ភ្នែក​បាន​​និយាយ​ថា នេះ​មិន​ខុសពី​រឿង​កុន​ហូលីវូដ​ ដែល​​សមត្ថ​កិច្ច​​ដេញ​តាម​ចាប់​ជន​​ល្មើស​​នោះ​ទេ ។ ​ពួកគាត់​បាន​និយាយ​​ថា នេះ​គឺសំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះ​ថ្នាក់​ ដោយ​រថយន្ត​ធ្លាក់​​​​ប៉ះ​ចំដីគោក​ហើយ​សើម​​បណ្តាល​ឱ្យ​អ្នក​បើកបរ​គ្រាន់​តែ​រងរបួស​ត្រូវ​បាន​គេជួយសង្គ្រោះ​​យក​ទៅ​​មន្ទីរ​ពេទ្យ​។ ប្រសិន​ជា​ធ្លាក់​​ចូល​ក្នុងទឹក​​ស្ទឹង​វិញ មិន​ដឹង​ជា​​វាសនា​គេ​នឹង​ទៅជា​យ៉ាងណា​នោះទេ ។​

បើ​តាម​សម្តី​របស់​​ឈ្មោះ​ផល ហោះ ជា​ម្ចាស់​រថយន្ត​បាន​ឱ្យ​ដឹង​ថា ឈ្មោះសុង សាំង បាន​ខ្ចី​រថយន្ត​​របស់​គេ​បើក​ទៅ​យក​ស្បែក​ជើង​ដែល​ដេរនៅ​​ផ្សារ​សិរីសោភ័ណ​ ហើយ​ក៏ជួប​នូវឧប្បត្តិ​ហេតុ​នេះ​តែម្តង ។ មន្ត្រី​​នគរ​បាល​ចរាចរ​​បាន​ឱ្យ​ដឹងដែរ​ថា រថយន្ត​​ត្រូវ​បាន​ស្ទូច​យកមក​កាន់​ការិយាល័យ​​ចរាចរ​​​ណ៍​ខេត្ត​ ដើម្បី​​ឱ្យ​ម្ចាស់​មក​ដោះ​ស្រាយ​សំណង​ឬជួសជុលបង្កាន់​ដៃ​​ស្ពាន​ដែល​ខូចខាត​ជូន​​រដ្ឋ​វិញ ៕