ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​បន្តចាត់​ការ​លើ​សំណុំ​រឿង​«ទឹក​ភ្នែក​ស្ត្រី​កូន​ខ្ចី» ភាគី​មាន​គ្នា​៧​នាក់​ក្នុង​នោះ​មាន​មេធាវី​ម្នាក់​នឹង​ត្រូវ​កោះហៅ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​​​ធ្លាយ​​ចេញពី​សាលា​ដំបូង​រាជធានី​ កាលពី​ថ្ងៃទី​​២៨ មេសា ​ឱ្យ​ដឹងថា លោក ជា សុខហៀង ចៅ​ក្រម​​​សាលា​ដំបូង​បាន​បន្ត​និង​កំពុង​​​ចាត់​ការ​​លើសំណុំ​រឿង​​ទំនាស់់​​វាយ​តប់​កា.ប់ចាក់​គ្នា​មួយរវាង​​ភាគី​ម្ខាង​​២​នាក់​ និង​ម្ខាង​៧​នាក់ ​ដែល​សំណុំ​រឿង​​នេះ​បាន​ធ្វើ​ឱ្យ​​​មាន​ការ​​​ច្របូក​ច្របល់​ សមត្ថ​កិច្ច​​ចាប់​​​ភាគី​ខាង​២​នាក់​

រាជធានីភ្នំពេញ ៖ ប្រភពព័ត៌​មាន​​​ធ្លាយ​​ចេញពី​សាលា​ដំបូង​រាជធានី​ កាលពី​ថ្ងៃទី​​២៨ មេសា ​ឱ្យ​ដឹងថា លោក ជា សុខហៀង ចៅ​ក្រម​​​សាលា​ដំបូង​បាន​បន្ត​និង​កំពុង​​​ចាត់​ការ​​លើសំណុំ​រឿង​​ទំនាស់់​​វាយ​តប់​កាប់ចាក់​គ្នា​មួយរវាង​​ភាគី​ម្ខាង​​២​នាក់​ និង​ម្ខាង​៧​នាក់ ​ដែល​សំណុំ​រឿង​​នេះ​បាន​ធ្វើ​ឱ្យ​​​មាន​ការ​​​ច្របូក​ច្របល់​ សមត្ថ​កិច្ច​​ចាប់​​​ភាគី​ខាង​២​នាក់​ ឪពុក​​និង​កូន​ដាក់គុក​ ហើយ​ភាគី​៧​នាក់​​ដែល​​លើក​គ្នា​ទៅ​គេ​ទាំង​២​នាក់​ដល់​​ផ្ទះ​នៅ​ដើរញញឹម​ ។ ប៉ុន្តែ​ក្រោយពី​​មានការ​ចុះ​ផ្សាយ​​​លើ​ទំព័រ​សារព័ត៌​មាន​​កោះ​សន្តិភាព​ ដែល​ស្ត្រី​ម្នាក់​មាន​កូន​ខ្ចី​បានទៅ​​​យំ​សោក​បោក​ខ្លួន​ក្នុង​អធិការ​​ខណ្ឌ​ចំការមន​ ដែល​​ប្តី​និង​​កូន​ត្រូវ​​ជាប់គុក​នោះ​បាន​ចេញ​​ប្រតិកម្ម​​ពីសំណាក់​​លោក​​ជីវ កេង ប្រធាន​តុលាការ​ ទើប​បាន​ដោះ​លែង​មក​វិញ ។

សំណុំ​រឿង​​ទឹក​ភ្នែក​ស្ត្រីកូន​ខ្ចី​នោះ​​មិន​ទាន់​​បាន​ផុត​​រលត់​នៅឡើយ​ទេ និង​កំពុង​តែក្តៅគគុក​​​ទៀត​ផង ។ ប្រភព​ព័ត៌​មាន​បន្ត​ទៀត​​ថា លោក​ជា សុខហៀង​ ចៅ​ក្រម​​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ​បាន​ចេញ​​ដីកា​កោះ​ហៅ​​​នគរ​បាល​ខណ្ឌ​ចំការ​មន​ និង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ទួល​ទំពូង​ទី២ផងដែរ ព្រម​ទាំង​សាក្សី​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពីករណី​វាយ​តប់​និង​កាប់​ចាក់គ្នានោះ ។​

ក្រោយ​ពេលកោះ​​ហៅ​ប៉ូលិស​និង​សាក្សី​ឱ្យ​ចូល​ឆ្លើយ​​​បំភ្លឺ​ជុំ​វិញ​ថ្ងៃ​កើត​ហេតុ​នោះ​ហើយ លោក​ចៅ​ក្រម​​​អាច​និង​ចេញដីកា​កោះ​ហៅ​ភាគី​​៧​នាក់​​ទៀត ​ឱ្យ​ចូល​ឆ្លើយ​ជុំវិញ​ការ​លើក​គ្នា​​ទៅ​វាយ​ខាង​ភាគី​២​នាក់​ដល់ផ្ទះ​ ។ ក្រុម​៧​នាក់​ពាក់​ព័ន្ធ​​ក្នុង​រឿង​នេះ ១-​ឈ្មោះ​​ចាន់ ម្លប់សុខា ភេទ​ប្រុស អាយុ​​៣៤​ឆ្នាំ ២-ឈ្មោះ​ចាន់ សុបញ្ញារិទ្ធ ភេទ​ប្រុស អាយុ​២៥ឆ្នាំ ​៣-ឈ្មោះ​​ចាន់ អមរ៉ា​ ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ជា​យោធា​ ៤-ឈ្មោះ​ចាន់ ម្លប់​សិទ្ធី​ ភេទ​ប្រុស អាយុ​២៧ឆ្នាំ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ ៥-​ឈ្មោះ​ចាន់ គារវៈសុខន្តី ភេទ​ប្រុស អាយុ​២៣ឆ្នាំ ជា​សិស្ស​ ៦-ឈ្មោះ​ប្រាក់ បូរ៉ាន់ដា ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជា​សិស្ស ។ ពួកគេ​មានទីលំនៅ​រួមគ្នា ផ្ទះលេខ​​២២៤ ផ្លូវ​លេខ​២៧១ សង្កាត់​ទួលទំពូង​​ទី២ ខណ្ឌ​ចំការ​មន និង៧-​ឈ្មោះ​​ងិន សុរិយា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ស្នាក់​​នៅ​​ផ្ទះ​លេខ​​១៤៤​ ផ្លូវ​លេខ​​១៣៨ សង្កាត់​​ទឹក​ល្អក់​ ខណ្ឌ​​ទួលគោក ជា​យោធា ។

ករណី​​ទំនាស់​វាយតប់​ចាក់គ្នា​នេះ កោះ​សន្តិ​ភាព​បាន​ចុះ​​ផ្សាយ​២លើក​​មក​ហើយ​ ព្រោះ​ជា​រឿង​​​ក្តៅគគុក​​មួយ​ដែល​ដំបូង​​លោក​ស្រី​ចៅ​ក្រម​១​រូប​បាន​សម្រេច​ឃុំ​ខ្លួន តែភាគី​​ម្ខាង​​ឪពុក​និង​កូន​ ។ ដោយសារ​​ការឃុំ​ខ្លួន​មិន​​ប្រក្រតី​ ​ត្រូវ​បាន​ស្ត្រីម្នាក់​មាន​កូន​ខ្ចី​បាន​ទៅ​យំ​​សោក​បោក​ខ្លួន​នៅ​អធិការ​ដ្ឋាននគរ​បាល​​​ខណ្ឌ​ចំកាមន​បញ្ជាក់​ពី​ជំហរ​​ដែល​​សមត្ថ​កិច្ច​មាន​ចំណាត់​ការ​​នោះ​មិន​យុត្តិធម៌ បាន​ធ្វើ​​ឱ្យ​មាន​ប្រតិកម្ម​ពីសំណាក់​លោក​ជីវ កេង ប្រធាន​​​សាលា​ដំបូង​​សម្រេច​ឱ្យ​ចៅ​ក្រមម្នាក់​ទៀត​ចេញ​ដីកា​​ដោះ​លែងភាគី​២​នាក់ ឪពុកនិង​កូន​វិញ​ភ្លាម ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ។

គួរបញ្ជាក់​ឡើង​វិញ​ថា កាលពី​​ថ្ងៃទី​​១១ មេសា ​​វេលា​ម៉ោង​​៨​និង​១០នាទី​​យប់ មាន​ករណី​​​​ទំនាស់​វាយ​តប់គ្នា​​មួយ​ ដោយ​​មនុស្ស​​២​​ក្រុម​​ម្ខាង​មានគ្នា​៧​នាក់​ ​និងម្ខាង​​​ទៀត​មាន​គ្នា​២​នាក់ នៅចំណុច​ផ្ទះ​​​ជួល​ដីឡូត៍​​​លេខ​៥៤ ​ផ្លូវលេខ​​៤៦០ ​​ភូមិ​​២ សង្កាត់ទួល​ទំពូង​ទី​២ ​​ខណ្ឌ​ចំការ​មន ​​​បណ្តាលឱ្យ​ភាគី​​​​ទាំង​សង​ខាង​រង​របួសដូចគ្នា ។​ រឿង​​នេះ​ដំបូង​ឈ្មោះ​​​ចាន់ ​គារវៈ​សុខ​ន្តី​ ​​ហៅ​​តី ​ភេទប្រុស អាយុ​​២២​​ឆ្នាំ ​និង​​ឈ្មោះប្រាក់​​​ បូរ៉ាន់​ដា ​​ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ ​​និង​​ម្នាក់ទៀត​​​មិន​ស្គាល់​ឈ្មោះ​​ជា​ក្រុម​​​ខាង​​៧​នាក់ ​​បាន​ជិះម៉ូតូ​​១​គ្រឿង​ទៅរកទិញ​​​សាច់កាប់​នៅ​ផ្សារ​ទួល​ទំពូង​ទាំង​យប់ ។ ​​លុះពេល​​​៣​នាក់​នោះ​ជិះម៉ូតូ​ទៅ​ដល់​មុខផ្ទះ​​ជួលដីឡូត៍​ខាង​លើ​​បាន​ជួបឈ្មោះ​​សួរ ​សំខាន់​ ដែលជា​​ភាគីខាង​​​​​២នាក់ ឪពុកកូន។ ​ពេល​នោះ​ឈ្មោះ​​ចាន់ គារវៈ​សុខ​ន្តី ​បានបបួល​​ឈ្មោះ​សួរ សំខាន់​ ទៅដើរ​លេង​ តែ​​ឈ្មោះ​សួរ សំខាន់​ ​​បាន​បដិសេធ​​​មិនទៅ​ រួចបាន​ធ្វើ​ឱ្យ​ក្រុមចាន់​ គារវៈ​សុខន្តី ​ទាំង​​៣នាក់​ជិះ​ម៉ូតូ​​បង្ហួស​ទៅ​ទៀត។

ការ​បបួល​ជា​លើក​ទី២ ក៏​មិន​បាន​សម្រេច​​បែបនេះ​ឈ្មោះ​សុខន្តី បាន​ស្តី​បន្ទោស​ និង​ជេរ​ប្រមាថ​ទៅ​ឈ្មោះ​សំខាន់ ថា ឈ្លើយ​លែង​ស្គាល់​អញ​​ជា​បង។ បន្ទាប់​មក​​​ក៏​ស្ទុះ​ទៅ​ទះ​កំផ្លៀង​ឈ្មោះ​​សំខាន់ ហើយ​សំខាន់​ឈឺ​ក៏​ស្ទុះ​ទៅ​ទះ​មួយ​កំផ្លៀង​វិញ ទើប​កើត​មាន​ទំនាស់​ឡើង។ ក្រោយ​ពី​មាន​ទំនាស់​នោះ​ហើយ ឈ្មោះ​ចាន់ គារវៈ​សុខន្តី ដែល​មាន​គ្នា​៣​នាក់​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ហៅ​បង​ប្អូន​គេ​ប្រមាណ​ជិត​១០​នាក់​មក​សួរ​នាំ​ពី​រឿង​ទំនាស់​គ្នា​នេះ​ក៏​បាន​កើត​រឿង​ឈ្លោះ​ប្រកែក​​គ្នា​កាន់​តែ​ធំ។ ពេល​កើត​មាន​ជម្លោះ​នោះ ឈ្មោះ​យិន សុខន ​ដែល​​ជា​ឪពុក​បាន​ចេញ​ពី​ផ្ទះ​ទៅ​ជួយ​កូន និង​ដោយ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​ភាគី​៧​នាក់​រង​របួស និង​ខ្លួន​ឯង​ឪពុក និង​​កូន​ក៏​រង​របួស​ដែរ។
ក្រោយ​ពី​កើត​ហេតុ​ ​នគរ​បាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី២បាន​ចុះ​ទៅ​ដល់​ ហើយ​ក៏​ឃាត់​ខ្លួន​លោក​យិន សុខន និង​ឈ្មោះ​សួរ សំខាន់ ២​នាក់​​ឪពុក​កូន​ទៅ​សាក​សួរ និង​បាន​បញ្ជូន​ទៅ​កាន់​​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន។ បន្ទាប់​មក​នគរ​បាល​ខណ្ឌ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ នៅ​ថ្ងៃ​ទី​១៦ មេសា លោក​ជា ម៉េត ព្រះ​រាជ​អាជ្ញា​រង​​អម​សាលា​ដំបូង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ឪពុក​​ និង​កូន​​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​រួច​បញ្ជូន​ទៅ​ខាង​ចៅ​ក្រម​ស៊ើប​សួរ​ដែល​សំណុំ​រឿង​នេះ​ធ្លាក់​លើ​ដៃ​លោក​ស្រី គឹម ដានី ទើប​លោក​ស្រី​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនា​គារ​ជា​បណ្តោះ​អាសន្ន​ រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត។ ​ចំណែក​ភាគី​​៧​នាក់​​ទៅ​វាយ​​គេ​ដល់​​ផ្ទះ​​នោះ​ លោក​ប៉ូលិស​​​ខណ្ឌ​ចំការ​មន​អត់​​កោះ​ហៅទេ។ រឿង​ទំនាស់​វាយ​តប់​គ្នា​នេះ ​បាន​កើត​ឡើង​ចំ​ពេល​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​​ខ្មែរ ដែល​មន្ត្រី​​ត្រូវ​ឈប់​សម្រាក​​​ទៀតផង​។

ក្រោយ​ពី​មាន​ការ​ឃុំ​ខ្លួន​តែ​ភាគី​ម្ខាង​ នៅ​ថ្ងៃ​ទី​១៨ មេសា ស្ត្រី​កូន​ខ្ចី​ម្នាក់ និង​សាច់​ញាតិ​កូន​ចៅ​ខាង​ភាគី​ដែល​តុលា​ការ​ឃុំ​ខ្លួន​បាន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ដើម្បី​សួរ​នាំ​រឿង​នេះ។ ស្ត្រី​រូប​នោះ​​បាន​ដួល​សន្លប់​នៅ​ពេល​ដឹង​ថា ឪពុក និង​កូន​ត្រូវ​ជាប់​​ពន្ធនាគារ​ដែល​​ប៉ូលិស​​​ឆ្លើយ​​ដាក់​តុលាការ​​។ ទឹក​ភ្នែក​ស្ត្រី​កូន​ខ្ចី​នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មេសា ក៏​មាន​ប្រតិ​កម្ម​ពី​សំណាក់​លោក​ជីវ កេង ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ពេល​​លោក​បាន​​ឃើញ​ការ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារ​ព័ត៌​មាន​«កោះ​សន្តិ​ភាព» ដែលលោក​យល់​ថា​​ជា​រឿង​មិន​យុត្តិ​ធម៌ ក្នុង​ការ​​សម្រេច​ឃុំ​ខ្លួន​តែ​ភាគី​ម្ខាង​បែបនេះ។ ឃើញ​ដូច្នេះ​​​លោក​ប្រធាន​​សាលា​ដំបូង​បាន​យល់​ព្រម​ឱ្យ​លោក​សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​ឡើង​វិញ និង​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះ​លែង​ឪពុក និង​កូន​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ ប្រតិ​កម្ម​នេះ​មាន​ប្រសិទ្ធ​ភាព​​​ភ្លាមៗ ដោយគ្មាន​លក្ខខណ្ឌ ។ មិនបាន​ប៉ុន្មាន​ម៉ោង​​ផង​លោក​ជា​​ សុខ​ហៀង ​​ចៅក្រម​​​សាលា​ដំបូង​បាន​ចេញ​​​​ដីកា​​មួយ​ទៅ​ពន្ធនាគារ​​ព្រៃ​ស ​​​សម្រេច​ឱ្យ​​ឪពុក​​និងកូនបាន​​​នៅក្រៅឃុំ ​។ ចំណែក​សំណុំ​រឿង​ត្រូវ​​ចាត់​ការ​​បន្ត​ ។ ដោយ​​ប្រការ​នេះ​ហើយ​ ទើបតុលាការ​​ឱ្យ​​ប៉ូលិស​​​កោះ​​ហៅ​​ជន​៧​​នាក់​នេះមក ​សាក​សួរ​ដើម្បី​​រក​យុត្តិ​​ធម៌​​តាម​ផ្លូវ​ច្បាប់ ៕