ខេត្តកំពង់ធំ ៖ យុវតីអាយុ១៩ឆ្នាំម្នាក់និងកុមារីអាយុ៨ឆ្នាំម្នាក់ បានក្លាយទៅជាចំណីតណ្ហានៃជនស្រេកឃ្លានកាមគុណដែលហ៊ានប្រព្រឹត្តនូវអំពើដ៏លាមកគួរឱ្យស្អប់ខ្ពើមបំផុត ។ ពាក់ព័ន្ធនឹងអំពើរំលោភសេពសន្ថវៈទាំងពីរ ករណីខាងលើនេះ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋានខេត្ត បានឱ្យដឹងថា ផ្អែកតាមរបាយការណ៍របស់នគរបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា នៅក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ មានករណីរំលោភសេពសន្ថវៈមួយបង្កឡើងដោយជនឈ្មោះចេង ភា អាយុ៣៥ឆ្នាំ ទីលំនៅក្នុងឃុំខាងលើ បានធ្វើសកម្មភាពចាប់រំលោភយុវតីម្នាក់ អាយុ១៩ឆ្នាំ បានសម្រេច ខណៈនាងកំពុងបេះគ្រាប់ចន្ទីក្នុងចំការ ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនល្មើសបានរត់គេចខ្លួនបាត់ ។
ដោយឡែក នគរបាលស្រុកសន្ទុកក៏បានឱ្យដឹងដែរថា នៅវេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី២៥ មេសា នៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ក៏មានអំពើរំលោភសេពសន្ថវៈកុមារី ម្នាក់អាយុ៨ ឆ្នាំ ដោយយុវជនឈ្មោះ សោម វិបុល អាយុ១៧ឆ្នាំ មានទីលំនៅក្នុងឃុំកើតហេតុ ។ ទង្វើនេះបានកើតឡើង ខណៈដែលយុវជនស្ទាវនេះបបួលក្មេងស្រីឱ្យជូនទៅ បត់ជើងតូចនៅក្រោមផ្ទះ ឆ្លៀតឱកាសនោះក៏ចាប់រំលោភតែម្ដង ហើយបន្ទាប់ពីធ្វើសកម្មភាពរួចជនល្មើសក៏រត់គេចខ្លួនបាត់ដែរ ។ ចំពោះហេតុការណ៍ដាច់ដោយឡែកគ្នានេះ នគរបាលតាមស្រុកនីមួយៗកំពុងធ្វើការស្វះស្វែងតាមរកមុខសញ្ញាជនល្មើស ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោស ៕
ចែករំលែកព័តមាននេះ