ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​បក្ស​ពួក​​ម្ចាស់​ច្បូក​ដែល​ចាក់​ជន​រងគ្រោះ​​ចំ​បំពង់.ក​ស្លា.ប់

13 ឆ្នាំ មុន

ខេត្ត​កំពង់​​ឆ្នាំង ៖ ជន​សង្ស័យ​​ជា​បក្ស​ពួក​ជន​​ដៃ​ដល់​​៣​នាក់​ដែល​បាន​យក​ច្បូក​មុខ​៦ (មុន​នេះ​ស្មាន​ថា មុខ​៥) ​​ចាក់​​​ជន​រង​​គ្រោះ​​ចំ.ក​​បណ្តាល​​​ឱ្យ​ស្លា.ប់​​ក្នុង​មន្ទីរ​ពេទ្យ​​នោះ​ ពេល​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​តាម​ចាប់​ខ្លួន​​បាន​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៧ មេសា រួច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា​ការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់

ខេត្ត​កំពង់​​ឆ្នាំង ៖ ជន​សង្ស័យ​​ជា​បក្ស​ពួក​ជន​​ដៃ​ដល់​​៣​នាក់​ដែល​បាន​យក​ច្បូក​មុខ​៦ (មុន​នេះ​ស្មាន​ថា មុខ​៥) ​​ចាក់​​​ជន​រង​​គ្រោះ​​ចំ.ក​​បណ្តាល​​​ឱ្យ​ស្លាប់​​ក្នុង​មន្ទីរ​ពេទ្យ​​នោះ​ ពេល​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​តាម​ចាប់​ខ្លួន​​បាន​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៧ មេសា រួច​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅតុលា​ការ​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

លោក​ជឹម ប៊ុន​ធឿន នាយ​ការិយា​​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ នៃ​ស្នង​ការដ្ឋាន​​នគរ​បាល​​ខេត្ត​បាន​រៀប​រាប់​ពី​​ដំណើរ​​​រឿង​​នៃ​អំពើ​ហិង្សា​​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នេះថា កាល​ពី​យប់​ថ្ងៃ​ទី​២៦ មេសា ក្នុង​ភូមិ​ធ្នុក​ទ្រូ ឃុំ​ធ្នុក​ទ្រូ ស្រុក​បរិ​បូរណ៍ ​មាន​ពិធី​ដាក់​ធុង​បាស់​​រាំ​លេង​ក្នុង​ភូមិ ។ ​ពេល​នោះ​ក្រុម​ផឹក​​ស៊ីម្ខាង​ដែល​​ជា​ខ្មែរ​អ៊ិស្លាម ​១-ឈ្មោះ​​គង់ ​វណ្ណា ហៅ​ទេព អាយុ​២៤​ឆ្នាំ (ជន​ដៃ​ដល់) ២-ឈ្មោះ​​គង់ វ៉ាន់​នី អាយុ​២៦ឆ្នាំ ​និង​៣-ឈ្មោះ​គង់ សេន អាយុ​១៨​ឆ្នាំ ទាំង​បី​នាក់​មាន​ទី​លំនៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់​ធំ ។ ពួក​គេ​ទាំង​បី​នាក់​​ជា​បង​ប្អូន​បង្កើត​​នឹង​គ្នា​បាន​នាំគ្នា​​​ជិះ​កាណូត​ឆ្លង​ទន្លេ​មក​ផឹក​ស៊ី​ជា​មួយ​ឈ្មោះ​រ៉ូន រ៉ានី ហៅ​រស់ អាយុ​២៤​ឆ្នាំ ​ជា​ខ្មែរ​​អ៊ិស្លាម​ដូច​គ្នា​នៅភូមិ​​កោះ​​មនោ ឃុំ​​ឆ្នុក​​ទ្រូ​ ។

​ក្នុងពេល​​ផឹក​ស៊ី​​នោះ​ក៏​មាន​មួយ​ក្រុម​ផ្សេង​ទៀត​​ដែល​ជា​ខ្មែរ​​មាន​ឈ្មោះ​​សោម វុទ្ធី ហៅ​ត្រេន អាយុ​២៥​ឆ្នាំ (ជន​រង​គ្រោះ) និង​ឈ្មោះ​ឡៅ មាន អាយុ​៣០​ឆ្នាំ ​។ ពេល​​ឈ្មោះគង់ ​​វណ្ណា ហៅ​ពោ ​មក​ផឹក​ស៊ី​ជា​មួយ​ឈ្មោះ​ឡៅ មាន ​ក៏ត្រូវ​គេ​ឱ្យ​ហូប (ក្លែម) ​សាច់​ជ្រូក ។ លោក​នាយ​ការិយា​ល័យ​បាន​​បន្ត​ថា ក្រោយ​​ពី​ដឹង​ថា ក្លែម​​ប៉ះ​សាច់​​ជ្រូក​​ឈ្មោះ​ពោ ​អន់​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​រូប​គេ​មិន​មាត់​​ក​អ្វី​​ទេ​ ហើយ​​ក៏​ដើរ​ចេញ​ពី​វង់​ផឹក​នេះ​ទៅ​ចូល​ផឹក​ជា​មួយ​វង់​របស់​ខ្លួន​​ដែល​​​ជា​ក្រុម​ខ្មែរ​អ៊ិស្លាម​​ដូចគ្នា​​វិញ។​ក្រោយ​មក​ឈ្មោះ​ពោ បាន​​ពិគ្រោះ​ជា​មួយ​បង​ប្អូន​គ្នា​គេ​​ពី​រឿង​ឈ្មោះ​ឡៅ មាន ​ឱ្យ​រូប​គេ​​ស៊ី​សាច់​ជ្រូក។ ​

​ក្រោយ​មក​​ពួក​គេ​ក៏​ចូល​រាំដូច​គ្មាន​រឿង​អ្វី​កើត​ឡើង ។ ពេល​ឈ្មោះ​ឡៅ មាន​កំពុងរាំភ្លេច​ខ្លួន ​ឈ្មោះ​ពោ បាន​យក​ដប​ស្រា​ផែន​ដី​​វាយ​ក្បាល​ បណ្តាល​ឱ្យ​បែក​ហូរ​​ឈាម​កក្លាក់​​ រួច​ហើយ​​ក្រុម​ខ្មែរ​អ៊ិស្លាម​​នេះ​ក៏​នាំគ្នា​​​រត់​​ចេញ​ពី​ទី​នោះ។ ភ្លាម​​នោះ​ឈ្មោះ​សោម វុទ្ធី ក៏​បាន​ស្ទុះ​ដេញតាម​ដល់​ដើម​រាំង​មាន​ខ្ទម​អ្នក​តា​មួយ ​​ក៏​ត្រូវ​ឈ្មោះ​ពោ​ដែល​ពួន​នៅ​ក្បែរ​​នោះ​ស្ទុះ​ចេញ​មក​​​ចាក់​​ឈ្មោះ​សោម វុទ្ធី មួយ​ច្បូក​ផ្លែ​៦​​លិច​ចូល​បំពង់​.ក​​ផ្លែ​២ ហើយ​ក៏​នាំគ្នា​រត់​គេច​ខ្លួន​ឡើង​កាណូត​បើក​ទៅ​ផ្ទះវិញ​ទៅ ។ ជន​រងគ្រោះ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ក្រោយ​​ពី​​ដឹក​មក​សង្គ្រោះ​​។

លោក​ជឹម ប៊ុន​ធឿន ​បាន​បន្ត​ថា ​​ក្រោយ​ពី​មាន​អំពើ​ហិង្សា​នេះ​កើត​ឡើង​ ​លោក​ឧត្តម​សេនីយ៍​ត្រី អាត់ ខែម ស្នង​ការ​​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យ​លោក​ដឹក​នាំ​កម្លាំង​ចុះ​​ស្រាវជ្រាវ​​​ជា​បន្ទាន់​ដើម្បី​ចាប់​ខ្លួន​ក្រុម​ជន​ដៃ​ដល់​។ ដោយ​ស្គាល់​អត្ត​សញ្ញាណ ​​លោក​ក៏​បាន​តាម​ចាប់​ជន​​ដៃ​ដល់​​ដល់​ខេត្ត​​កំពង់​ធំ ប៉ុន្តែ​ជន​ដៃ​ដល់​ឈ្មោះ​គង់​ វណ្ណា ហៅ​ពោ បាន​គេច​ខ្លួន​បាត់​ ចាប់​បាន​​តែ​បក្ស​ពួក​ជា​បង​ប្អូន​២​នាក់​ និង​ម្នាក់​​​ទៀត​ចាប់​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ឈ្មោះ​គង់ វ៉ាន់​នី, គង់​សេន និង​រ៉ូន រ៉ាន់ ។ លោក​ក៏​បាន​យក​ច្បូក​ដែល​មាន​ផ្លែ​៦​មាន​​​ងៀង​​មក​បង្ហាញ​ផង​ដែរ ដែល​មើល​ទៅ​គួរ​​ឱ្យ​ស្ញើប​​បំផុត ៕