ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក្សា​បាន​ទីតាំង ការ​វាយលុក​របស់​ទាហាន​សៀម​មាន​បំណង​ចង់​កាន់កា.ប់​ប្រាសាទ​ខ្មែរលើ​ភ្នំ​ដងរែក

13 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​មក​ដល់​​វេលាម៉ោង​​​ជាង​​៣​​​រសៀល​​ថ្ងៃទី​​២៤ មេសា ​២០១១ ​​ស្នូរ​អាវុធ​​ធុនធ្ងន់​​របស់សៀម​ផ្លោង​​ដាក់​​ខ្សែត្រៀម​​កង​​ទាហាន​​​កម្ពុជាទៀត​ហើយ​​ លើសមរភូមិ​​តំបន់​ប្រាសាទតា​ក្របី និង​​តំបន់​​​ប្រាសាទ​តា​មាន់​​ធំ ខណៈ​​​ក្រុម​ទាហានសៀម​​លូន​ចូល​មក​​​យក​ខ្មោច​​​ទាហានរបស់គេ ហើយ​ត្រូវ​​ទាហាន​​កម្ពុជា​បា.ញ់​បណ្តាល​​​ឱ្យ​ស្លា.ប់​​​ម្នាក់​​ទៀត

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​មក​ដល់​​វេលាម៉ោង​​​ជាង​​៣​​​រសៀល​​ថ្ងៃទី​​២៤ មេសា ​២០១១ ​​ស្នូរ​អាវុធ​​ធុនធ្ងន់​​របស់សៀម​ផ្លោង​​ដាក់​​ខ្សែត្រៀម​​កង​​ទាហាន​​​កម្ពុជាទៀត​ហើយ​​ លើសមរភូមិ​​តំបន់​ប្រាសាទតា​ក្របី និង​​តំបន់​​​ប្រាសាទ​តា​មាន់​​ធំ ខណៈ​​​ក្រុម​ទាហានសៀម​​លូន​ចូល​មក​​​យក​ខ្មោច​​​ទាហានរបស់គេ ហើយ​ត្រូវ​​ទាហាន​​កម្ពុជា​បាញ់​បណ្តាល​​​ឱ្យ​ស្លាប់​​​ម្នាក់​​ទៀត ចំណែក​​ទាហាន​​កម្ពុជា​​មិន​​​មាន​​បាត់​​បង់ជីវិត​​ទេ​​​…​ថ្ងៃនេះ​ទៀត​សោត ​ការផ្ទុះអាវុធ​​​បានកើត​ឡើង​​៣​លើក ​គឺ​​​លើក​ទី​១​នៅ​វេលាម៉ោង​​​​៤ទៀប​ភ្លឺ​​សៀម​បាន​បាញ់​​​កាំភ្លើងធំ​​​ដាក់​ទាហាន​​កម្ពុជា​មួយ​ប្រាវ ​ក៏​ស្ងប់​​ស្ងាត់​​​ទៅវិញ ។​​លើកទី​២ នៅវេលា​ម៉ោង​​ប្រមាណ​​​​៩​និង​​៣០​នាទី​​ព្រឹក ចាប់​ផ្តើម​​បាញ់​​​​គ្នា​​​ម្តងទៀត និង​លើក​ទី​៣ គឺបាញ់​​គ្នា​នៅ វេលា​ម៉ោង​​​៣រសៀល​​គឺ​​​ភាគីសៀម​​​ប្រើ​កាំភ្លើង​​​ធុនធ្ងន់​​​​ច្រើន​ជាង​កាំភ្លើង​​​ធុនស្រាល សង្គ្រប់​​មក​លើ​កម្ពុជា​​យ៉ាង​ខ្លាំង​​តែម្តង​ ​ប៉ុន្តែ​​​​យ៉ាង​ណា​ក៏ដោយ ក៏​​ទាហានកម្ពុជា​នៅតែ​​គ្រប់គ្រង​​​ទីតាំង​​របស់​ខ្លួន​បានដដែល​។​

​ថ្ងៃ​នេះ​​ទាហានសៀម​ស្លាប់​​កើន​​​៥​​នាក់​ទៀត ចំណែក​ទាហាន​កម្ពុជា​មិន​មានប៉ះពាល់អ្វី​ទេ។​យោង​តាម​​​តួលេខ​ជា​ជំហាន​ៗ​ពី​មន្ត្រីយោធា​​ដែលឈរជើង​​នៅ​ខ្សែត្រៀម​​ជួរមុខ​​​បាន​ឱ្យ​​ដឹង​ថា ​ការប្រយុទ្ធគ្នា​រយៈ​ពេល​​​៣​ថ្ងៃ​​នៅសមរ​ភូមិ​​​ប្រាសាទ​តាក្របី និង​​សមរ​ភូមិ​​ប្រាសាទ​តា​មាន់​​ធំ ទាហានសៀម​​ស្លាប់​​​កើន​ដល់​​២៥​នាក់ ​​​​និង​របួស​​​ជាង៣០​​​នាក់ ​ចំណែក​​​ទាហាន​កម្ពុជា​​ស្លាប់​​៦​នាក់ និង​របួស​​​១០​នាក់​។ តួលេខ​​អ្នកស្លាប់​​ និងរបួស​​​រវាង​ទាហាន​ទាំង​​២ភាគី​កំពុង​​ត្រូវបាន​សម្រង់​​ និង​តាម​ដាន​ជា​បន្ត​ទៀត ។

​​ការ​ប្រយុទ្ធ​​គ្នា​ដ៏ស្វិត​ស្វាញ​​បានរាលដាល​​ចេញពី​តំបន់​​ប្រាសាទ​តាក្របី ​មកដល់​តំបន់​​ប្រាសាទ​​តា​មាន់​ធំ ​ខណៈ​​កង​ទ័ព​កម្ពុជា​​ទទួលរង​​​​សម្ពាធ​​​​​នូវ​ការ​​បាញ់ផ្លោង​​ពី​សំណាក់​​កង​ទាហាន​​សៀម​យ៉ាង​ខ្លាំង ​ពីព្រោះ​សៀម​បាន​​​​ប្រើ​រថ​ក្រោះ​​​បាញ់​ចេញ​​ពី​​ខាង​​ក្រោយ​​​ខ្សែ​ត្រៀម​​​គាំទ្រ​ដល់​​​កង​ទាហាន​​របស់​គេ​ និង​កាំភ្លើង​​​ធុនធ្ងន់​​​ប្រភេទ​​​១២៥​មិល្លីម៉ែត្រ, ១៥៥​មិល្លីម៉ែត្រ ​។​ ការបាញ់​​ផ្លោង​ខ្លាំង​ៗ​នេះ ​បណ្តាល​ឱ្យ​​​​ខូច​ខាត​​ផ្ទះប្រជាជន​​​ស្លូត​ត្រង់​​​ទាំង​ស្រុង​​២ខ្នងថែម​ទៀត​ស្ថិត​​​ក្នុង​ភូមិ​​តា​ណេស ឃុំ​គោកមន​…​​ចំណែក​​​ទាហានកម្ពុជា​​​​មិនទាន់​ប្រើកាំ​ភ្លើង​​​ធុនធ្ងន់​បាញ់​​តបត ឬ​​គាំទ្រ​​កង​កម្លាំង​​ជួរ​មុខ​របស់ខ្លួននៅឡើយទេ ​​ពីព្រោះ​ខាង​កម្ពុជា​មាន​សុច្ឆន្ទៈ​​គោរព​​បទ​ឈប់បាញ់​​ដែល​សម្រេច​​​ដោយ​ក្រុម​​ប្រឹក្សា​​សន្តិសុខ​អង្គការ​​សហ​ប្រជាជាតិ​ និង​ប្រធានអាស៊ាន ។​ មុននេះ​​ទាហាន​សៀម​​​​បាន​លប​ឆ្មក់​​វាយ​ប្រហារ​​​​ទៅលើ​​​​កង​ទាហាន​​​កម្ពុជា កាលពីវេលាម៉ោង​​​៤​ទៀប​ភ្លឺ ​​ថ្ងៃ​ទី​​២៤ មេសា ២០១១ ​​នៅ​តំបន់​ប្រាសាទ​​តា​ក្របី…​​ប៉ុន្តែ​ការ​ឆ្មក់​វាយ​​ប្រហារ​នេះ​​មិនមាន​​សភាព​​ធ្ងន់ធ្ងរ​ទេ គឺផ្លោង​​កាំភ្លើងធំ​​ និងបាញ់កាំ​ភ្លើង​​​​​ដៃ​មួយប្រាវ​​​តែប៉ុណ្ណោះ​​​ក៏ស្ងាត់់ទៅវិញ ។​

សូមបញ្ជាក់​ថា កាលពីម្សិលមិញ​​​​​ស្នូរ​​​អាវុធ​​បានចាប់​ផ្តើម​​​​ឡើងម្តងទៀត​​​រវាង​កងទាហាន​កម្ពុជា​​-សៀម ​កាលពីវេលាម៉ោង​​​​៦ព្រឹក​​ព្រលឹម​អុរ​ថ្ងៃទី​​​២៣ មេសា ២០១១ ​នៅលើទីតាំង​​​៣​ចំណុច​គឺ​តំបន់​ប្រាសាទ​តា​ក្របី ​តំបន់ប្រាសាទ​​​តា​មាន់ធំ ​និង​តំបន់​ថ្ម​ដូន ដែល​ប្រើកាំភ្លើង​​​ដៃ និង​កាំ​ភ្លើង​ធុនធ្ងន់​​លាន់​​ឮកក្រើក​​ព្រៃ ។ ​គេ​​​មិនដឹង​ថា កូន​សង្គ្រាម​​មួយនេះ​​វា​ត្រូវបញ្ចប់​​នៅពេល​ណា​នោះទេ ​​ពីព្រោះ​ថា ​ការ​ស្ងាត់​​​ម្តង​ម្កាល​​កន្លង​មក​​គ្រាន់​តែ​​​ជា​ការ​​ស្ងាត់​រៀងៗ​ខ្លួន​​​តែ​ប៉ុណ្ណោះ មិន​មែន​ស្ងាត់ដោយ​សារ​ការចរចា​រវាង​មេ​បញ្ជា​ការ​​ទាំង​​២ភាគី​ឡើយ ។

មេ​ទ័ព​កម្ពុជា​លើ​សមរ​ភូមិ​​និយាយ​

កា​រ​ប៉ះ​ទង្គិច​គ្នា​​លើក​ ដំបូង​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២២​ មេសា គឺ​ផ្តើម​ចេញ​​ពី​​កង​ទ័ព​សៀម​បាន​រុល​ចូល​ចំណុច​​ទីតាំង​របស់​កង​​ទ័ព​ កម្ពុជា​ឈរ​ជើង​នៅចំណុច​ខ្ពស់​ខាង​កើត​ប្រាសាទ​តា​ក្របី ទើប​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​រាល​ដាល​នៅតាម​ខ្សែ​​ប​ណ្តោយ​ព្រំដែន​ខ្មែរ​​ -សៀម​ ចម្ងាយ​ជាង​៣០​គីឡូ​ម៉ែត្រ។ ​លុះ​ដល់​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៣ មេសា ​ទាហាន​សៀម​នៅ​តែ​បន្តធ្វើ​ការ​វាយ​លុក​ជា​លើក​ទី​២​ទៀត ។

​ អាជ្ញា​ធរ​ស្រុក​បន្ទាយ​​អម្ពិល បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ការ​ប្រយុទ្ធគ្នា​​រវាង​កង​ទ័ព​​កម្ពុជា និង​សៀម​កាល​ពីវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២២ មេសា ក្រុម​​ទាហាន​សៀម​​បាន​ប្រើ​ប្រាស់​អាវុធ​​ធុន​ធ្ងន់​​ផ្លោង​ចូល​​ភូមិ​ ប្រជា​ពល​រដ្ឋ​​ចម្ងាយ​​ពី​ព្រំ​ដែន​២០​គីឡូ​​ម៉ែត្រ ។ តែ​សម្រាប់​វេលា​ម៉ោង​​៦​ព្រឹក​ ថ្ងៃ​ទី​២៣ មេសា ក្រុម​ទាហាន​សៀម​​នៅតែ​បន្ត​​ប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​បាញ់​​​ផ្លោង​ចូល ​ក្នុង​ភូមិ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​គ្រាប់​ធ្លាក់​​ចំ​លំនៅ​ឋាន​ប្រជា​ពល​ រដ្ឋ​​ចំនួន​២​ខ្នង បណ្តាល​ឱ្យ​​ខូច​ខាត​ទាំង​ស្រុង​ ​និង​​ទ្រព្យ​សម្បត្តិ​​អស់​មួយ​ចំនួន​ធំ​ផង​ដែរ។

​​លោក​វរ​សេនីយ៍​ឯក នាក់ វង្ស មេ​បញ្ជា​ការ​​រង និង​ជា​នាយ​សេនា​ធិការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥២ ឈរ​ជើង​នៅតំបន់​ប្រាសាទ​​តា​មាន់​ធំ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ការ​ផ្ទុះ​​អាវុធ​​រវាង​កង​ទ័ព​​កម្ពុជា និង​​សៀម គឺ​​​​ផ្តើម​​ចេញពី​កង​ទ័ព​​សៀម​នៅ​ចំណុច​ប្រាសាទ​​​​តាក្របី បន្ទាប់​មក​ទើប​មាន​​ការ​ផ្ទុះ​​អាវុធ​​រាល​​ដាល​នៅតាម​ខ្សែ​បន្ទាត់​ព្រំ​ ដែន​​ចម្ងាយ​ជាង​៣០​គីឡូ​ម៉ែត្រ ​ចាប់​ពី​ចំណុច​ប្រាសាទ​តា​ក្របី​​ ថ្ម​ដូន​ តា​មាន់​ធំ ជប់​រុន​ និង​ជប់​​គគីរ ។ ​លោក​វរ​សេនីយ៍​ឯក ​បាន​បញ្ជាក់ ថា ក្នុង​ការ​​ប្រយុទ្ធ​គ្នា​​រវាង​កង​ទ័ព​កម្ពុជា និង​សៀម​ក្នុង​​អំឡុង​២​ថ្ងៃ​នេះ គឺ​កង​ទ័ព​សៀម​​​ជា​ច្រើន​​រយ​នាក់​បាន​​​ព្យា​យាម​រុលចូល​ឈ្លាន​ពាន​ទឹក​ដី ​កម្ពុជា​ ថែម​ទាំង​​ប្រើ​ប្រាស់​អាវុធ​​គ្រប់​ធុន​​បាញ់​ផ្លោង​ចូល​​​ក្នុង​​ទឹក​ដី​ កម្ពុជា​រាប់​ពាន់​គ្រាប់​នៅចំណុច​កង​ទ័ព​កម្ពុជា​ឈរ​ជើង​ និង​ផ្លោង​​ដាក់​ភូមិ​ប្រជា​ពល​រដ្ឋ​​រស់​នៅចាប់​ពី​ព្រំ​ដែន​ចម្ងាយ​​ ២០គីឡូ​ម៉ែត្រ ​ដោយ​អាវុធ​​ធុន DK82 DK75 ធុន​១៥៥​មិល្លី​ម៉ែត្រ ​និង​បាន​ប្រើ​ប្រាស់​​​​​​​គ្រាប់​បែក​​ចង្កោម ​គ្រាប់​គីមី​​ពុល​​ដែល​ច្បាប់​​អន្ត​រជាតិ​​​​ហាម​ឃាត់ ។ លោក​វរ​សេនីយ៍​ឯក​បន្ត​ទៀតថា ​ការ​ប្រយុទ្ធ ​​លើ​សម​រ​​ភូមិ​កង​ទ័ព​សៀម​​បាន​ព្យា​យាម​​​​ប្រើ​​អាវុធ​​គ្រប់​ធុន​​បាញ់ ​ស្រោច​​មក​លើ​កង​ទ័ព​​កម្ពុជា ​រយៈ​ពេល​​៣​ថ្ងៃ​ជាប់ៗ​គ្នា​​ តែ​កង​ទ័ព​កម្ពុជា​នៅ​តែ​​ទ្រាំ​ទ្រ​បាន​ដោយ​កង​ទ័ព​កម្ពុជា​បាន​ប្រើ​ ប្រាស់​ត្រឹម​តែ​អាវុធ​ធុន​​ស្រាល​​ប៉ុណ្ណោះ ​មិន​បាន​ប្រើ​ប្រាស់​​អាវុធ​គាំទ្រ​​​​នៅ​​ឡើយ​ទេ ។

​លោក​ប​ ញ្ជាក់ថា ​ក្នុង​ការ​ប្រយុទ្ធគ្នា​​នោះ គឺ​ក្រុម​ទាហាន​​សៀម​បាន​​បាញ់​ស្រោច​មក​លើ​កង​ទ័ព​​កម្ពុជា​ ​តែ​ពុំ​​អាច​រុល​ចូល​មក​ជាន់​ទីតាំង​នៅ​ចំណុច​​ណា​មួយ​របស់​កង​ទ័ព​កម្ពុជា ​យើង​បាន​ទេ គឺ​កង​ទ័ព​កម្ពុជា​នៅតែ​ប្រើ​សិទ្ធិ​ការ​ពារ​បូរណ​ ភាព​​ទឹក​ដី​​​របស់​ខ្លួន​បាន​ដោយ​​ជោគ​ជ័យ ។ ​ទាំង​នេះ​ក៏​​ដោយ​សារតែ​​ទឹក​ចិត្ត​​កង​ទ័ព​​កម្ពុជា​ហ៊ាន​លះ​បង់​​អាយុ​ ជីវិត​​​សាច់​ស្រស់​ឈាម​ស្រស់​​ធ្វើការ​ប្រយុទ្ធ​​​​មិន​រា​ថយ និង​មិន​ឱ្យ​បាត់​បង់​ទឹក​ដី​សូម្បី​មួយ​មិល្លី​ម៉ែត្រ​ឡើយ ។ ​នេះ​ជាទឹក​ចិត្ត​ក្លាហាន​​របស់​​​វីរ​កង​ទ័ព​យើង ​សូម្បី​មុន​ពេល​ផ្ទុះ​អាវុធ​មាន​អ្នក​ខ្លះ​បាន​សុំ​ច្បាប់​ទៅ​លេង​ផ្ទះ​ ​ប៉ុន្តែ​ពេល​មាន​សភាព​ការណ៍​កើត​ឡើង​មិន​ពិបាក​តាម​ហៅទេ គឺ​បាន​រត់​ចូល​សមរ​ភូមិ​ដោយ​ខ្លួន​ឯង ។

វៀត​ណាម​មិន​សប្បាយ​ចិត្ត​នឹងការ​ឈ្លាន​ពាន​របស់​សៀម

ខណៈ ​ពេល​មាន​ការ​ផ្ទុះ​សង្គ្រាម​​ឈ្លាន​ពាន​​របស់​សៀម​ប៉ុន​ប៉ង​ដណ្តើម​កាន់​ កាប់​ប្រាសាទ​ខ្មែរ​លើ​ខ្នង​ភ្នំ​ដង​រែក​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ក៏​បានជម្រាប​លោក​​នាយក​រដ្ឋ​មន្ត្រី​វៀត​ ណាម​ដែល​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​អំពី​សកម្ម​ភាព​យោធា​​របស់​​ប្រទេស​សៀម​ដែល​បាន​​រំលោភ​ឈ្លាន​ពាន​មក​លើ​ ប្រាសាទ​តា​មាន់​ ប្រាសាទ​តា​ក្របី​ និង​តំបន់​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​។ ក្នុង​បញ្ហា​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ក៏​បាន​សម្តែង​ការ​ព្រួយ​ បារម្ភ​ ហើយ​ខាង​ភាគី​វៀត​ណាម​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ព្រម​ទាំង​អញ្ជើញ​ឯក​អគ្គ​រាជ​ទូតថៃ​ប្រចាំ​នៅ​ទី​ក្រុង​ហា​ណូយ​ប្រាប់​អំពី ​ការ​ព្រួយ​បារម្ភ​ ព្រម​ទាំង​​ស្នើ​ដល់​ភាគី​ថៃ​សូម​កុំឱ្យ​ប្រើ​ប្រាស់​កម្លាំង​ទ័ព ​សូម​ឱ្យ​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ សូម​ឱ្យ​លោក​ឯក​អគ្គ​រាជ​ទូត​ថៃ​ពាំ​នាំ​ប្រាប់​ថ្នាក់​ដឹក​នាំ​ថៃអំពី​ក្តី ​កង្វល់​របស់​វៀត​ណាម​នេះ។

សារ​លិខិត​ប្រធាន​អាស៊ាន

រដ្ឋ​ មន្ត្រី​​ការបរទេស​​សាធារណរដ្ឋ​​ឥណ្ឌូណេ​ស៊ី​​ ដែលជា​ប្រធានអាស៊ាន​​ កាលពីថ្ងៃទី​​២២ មេសា ​​​កន្លង​មក បាន​​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ទាក់ទិន​ទៅនឹង​ការប៉ះទង្គិច​​​គ្នា​​​ ដោយ​អាវុធ​ជា​ថ្មី​​រវាង​កង​ទ័ពកម្ពុជា និងកង​ទ័ព​​ថៃ​នៅព្រំដែន​ ដែល​កើតឡើង​កាលពីព្រឹកថ្ងៃទី​២២ មេសា នោះ។ សេចក្តី​​ថ្លែង​ការណ៍​នេះ ​ចេញ​តាម​រយៈ​ស្ថានទូត​​សាធារណរដ្ឋ​​ឥណ្ឌូណេស៊ី​​ប្រចាំ​​នៅ​រាជ​ធានី​ ភ្នំពេញ​ ដែលកោះ​សន្តិភាព​​បាន​ទទួល​​នៅ​ថ្ងៃ​ទី​២៤ មេសា ​​មាន​​ខ្លឹម​សារថា ឥណ្ឌូ​ណេស៊ី​​ដែលជា​ប្រធាន​អាស៊ាន សូម​​អំពាវ​នាវ​ដល់​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា បញ្ឈប់​​ការ​ប៉ះ​ទង្គិចគ្នា​​​ដោយ​អាវុធ ហើ​យអំពាវ​នាវ​​ដល់​ប្រទេស​​​ទាំង​ពីរ​ឱ្យ​​បន្ត​ដោះស្រាយ​​​​ការ​មិន​​ចុះ​ សម្រុង​គ្នា​​តាម​រយៈ​មធ្យោបាយ​​​​ដោយ​សន្តិ​វិធី​។​
សេចក្តីថ្លែង​ការណ៍ ​​​ដដែលបាន​​​​​​ឱ្យដឹង​ទៀត​​​ថា រដ្ឋ​មន្ត្រី​​​ការបរទេស​​​ឥណ្ឌូណេស៊ី​​​​កំពុង​​ទាក់ទង​​ជា​មួយ​​សមភាគី​ថៃ និង​​សមភាគី​កម្ពុជា ​ដើម្បី​​ដោះ​ស្រាយ​​​​​​ការវិវឌ្ឍ​ថ្មី​បំផុត​​​រវាង​ប្រទេស​​ទាំង​ពីរ​​ កម្ពុជា​­-ថៃ ។

ប្រធាន​សភា​ថៃ​បញ្ជាក់​ថា ​បើ​នយោ​បាយ​ប្រទេស​ទាំង​២​មិន​ស្ងប់​​រយៈ​ពេល​១០​ឆ្នាំ​ទៀត​ បញ្ហា​ព្រំ​ដែន​មិន​អាច​បញ្ចប់​​

​ លោក​ឆៃ ឈិត​ឆប ​ប្រធាន​សភា​របស់​ថៃ​បាន​ថ្លែង​កាល​ពីថ្ងៃ​ទី​២៣ មេសា កន្លង​មក តាម​រយៈ​​ការ​ផ្សាយ​​របស់​កាសែត​ថៃថា ​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​កង​ទ័ព​កម្ពុជា-ថៃ​​នៅ​បរិ​វេណ​ប្រាសាទ ​​តា​ក្របីថា ​បញ្ហា​ប្រាសាទ​​​តា​ក្របី គឺ​ជា​រឿង​ចំរូង​ចំរាស់​​ដែល​មាន​តាំងពី​​សម័យ​សម្តេច​ព្រះ​នរោ​ត្តម​សីហនុ ​នៅ​គ្រង​​រាជ្យ​ម៉្លេះ ​ប៉ុន្តែ​លោក​​គិតថា ​ហេតុ​ការណ៍​​នឹង​​​មិន​​រីក​រាល​ដាល​រហូត​ធ្វើ​ការ​ដោះ​ស្រាយ​មិន​បាន​នោះ ទេ ។ ​ឆ្លើយ​នឹង​​សំណួរ​ថា តើ​នឹង​​ត្រូវ​បញ្ឈប់​​បញ្ហា​ព្រំ​ដែន​តាម​​​របៀប​ណា​ តើ​​ត្រូវ​មាន​​ការ​ចរចា​គ្នា​ជា​ទ្វេ​ភាគី​ ឬ​ក៏​​អត់? ​លោក​ឆៃ ​បាន​ថ្លែង​​ថា រយៈ​ពេល​១០​ឆ្នាំ​ទៀត​​ក៏​មិន​ចប់​ទាល់​តែ​​ឱ្យ​ស្ថាន​ភាព​នយោ​បាយ​ប្រទេ​ សទាំង​ពីរ​ត្រូវ​ស្ងប់​​ស្ងៀម​សិន។

​ដោយ​​ឡែក​សម្រាប់​​លោក​​កាសីុត​ ​​ ភីរម្យ រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​ថៃ ​​បាន​ថ្លែង​ថា ​ក្រសួង​ការ​​បរទេស​​បាន​ផ្ញើ​សារ​លិខិត​​​ទៅ​កម្ពុជា​ និង​បញ្ជាក់​​ពី​ការ​ពិត​ដោយ​សុំ​បដិ​សេធ​ថា កង​ទ័ព​ថៃ​មិន​បាន​​ប្រើ​យន្ត​ហោះ​​​ណា​មួយ​ក្នុង​ការ​​រំលោភ​បំពាន​លើ​អធិប ​តេយ្យ​ភាព​របស់​កម្ពុជា​​ទេ គឺ​យើង​​ប្រើ​តែ​ឧទ្ធ​ម្ភាគ​ចក្រ​ ។ ការ​តប​ត​របស់​​យើង​ដែល​វាយ​លុក​ទៅ​លើ​មូល​ដ្ឋាន​ទ័ព​របស់​កម្ពុជា ​យើង​​សុំ​បញ្ជាក់​ថា ​​​មិន​មាន​ការ​ប្រើ​ឧស្ម័ន​ពុល​ដូច​ដែល​កម្ពុជា​ចោទ​ប្រកាន់​​នោះ​ឡើយ ។ លោក​កាសីុត​ ភីរម្យ ​បាន​​​បញ្ជាក់​ទៀតថា «ខ្ញុំ​នឹង​សហ​ការ​ជា​មួយ​កម្ពុជា ជា​ពិសេស​​ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​កម្ពុជា​ថា  យើង​​គួរ​ងាក​ទៅ​រក​ការ​ពិភាក្សា​​ ​ដើម្បី​​គេច​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​​ ។ ប្រសិន​បើ​កម្ពុជា​មាន​ភាព​ប្រាក​ដ​ប្រជា​ក្នុង​ចិត្ត​​​លើ​​ការ​ប៉ះ​ទង្គិច ​កើត​នៅ​ក្នុង​តំបន់​​មែន​នោះ មិន​គួរ​បោះ​បង់​ចោល​ពី​ការ​ចរចា​ទេ ។ យើង​សូម​អំពាវ​នាវ​​ចំពោះ​មេ​ដឹក​នាំ​​កម្ពុជា​ធ្វើការ​ចរចា​​គ្នា​​​បន្ត​ ទៀត​ ដើម្បី​បញ្ឈប់​​បញ្ហា​ដែល​កើត​ឡើង​» ។

អគ្គ​លេខាធិការ​​អង្គ​ការ​សហ​​ប្រជា​ជាតិ​អំពាវ​នាវ​ឱ្យ​កម្ពុជា-ថៃ​​ធ្វើ​ការ​ចរចា​បទ​ឈប់​បាញ់​ឱ្យ​មាន​​​ប្រសិទ្ធ​ភាព

លោក ​ម៉ាទីន​ ណេ​ស៊ី​គី ​អ្នក​នាំ​ពាក្យ​របស់​លោក​បាន គីមូន អគ្គ​េលខាធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ថ្លែង​​ថា «អគ្គ​លេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​សុំ​អំពាវ​នាវ​ឱ្យ​ប្រទេស​ទាំង ​២​កម្ពុជា-ថៃ ប្រើ​ប្រាស់​នូវ​​ភាព​អត់​ធ្មត់​ និង​មាន​បទ​ដ្ឋាន ដើម្បី​ឱ្យ​មាន​ការ​ឈ​ប់​បាញ់​ទទួល​បាន​ជោគ​ជ័យ» ។ លោក​ណេ​ស៊ី​គី បាន​បន្ត​ទៀត​ថា ​«លោក​​បាន គី​មូន នៅ​មាន​ជំនឿ​ចិត្តថា ​​ជម្លោះ​​រវាង​កម្ពុជា និង​ថៃ​មិន​អាច​ដោះ​ស្រាយ​​តាម​បែប​យោធា​​បាន​ទេ ​ដូច្នេះ​កម្ពុជា-ថៃ​ចាប់​ផ្តើម​​ចរចា​ឱ្យ​មាន​លក្ខណៈ​ប្រាកដ​ប្រជា ដើម្បី​​ស្វែង​រក​មធ្យោ​បាយ​​បញ្ចប់​​ជម្លោះ​​ឱ្យ​ស្ថិត​ស្ថេរ» ។ សម្រាប់​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជា​ចុងក្រោយ​ ​ធ្វើ​ឱ្យ​ប្រជា​ជន​ជា​ច្រើន​ពាន់​នាក់​​ត្រូវជម្លៀស​​ចេញពី​តំបន់​​​ និង​ចាត់​ទុក​ថា ជា​ការ​ទាស់​​ទែង​គ្នា​ដ៏​ខ្លាំង​​ក្លា​ចាប់​តាំងពី​ការ​ឈ​ប់​បាញ់​តាម​ការ​ អំពាវ​នាវ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​កាល​ពី​ខែ​កុម្ភៈ កន្លង​មក ។

តាម ​កាសែត​ថៃ​ឱ្យ​ដឹង​ថា ​ប្រជា​ពល​​រដ្ឋ​ក្នុង​ទឹក​ដី​ថៃ​​ក៏ត្រូវ​បាន​ជម្លៀស​ខ្លួនចេញ​ពី​លំនៅ​ឋាន ​របស់​ខ្លួន​ជា​ច្រើន​ម៉ឺន​នាក់​ផង​ដែរ ។ ​មន្ត្រី​យោធា​​កម្ពុជា​​​និយាយថា ​យើង​​​មិន​​បាន​ប្រើ​ប្រាស់​​អាវុធ​​ធុន​ធំ​​បាញ់​ចូល​ដី​សៀម​​ដែល​មាន​ ចម្ងាយ​១០ ឬ​២០​គី​ឡូ​​ម៉ែត្រ​នោះ ទេ មាន​តែ​ភាគី​សៀម​ទេ ដែល​បាញ់​ផ្លោង​​អាវុធ​ធុន​១០៥ ឬ​១៥៥​​មិល្លី​ម៉ែត្រ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​​ ជំរៅ​២១ និង​២២​គីឡូ​ម៉ែត្រ រហូត​បណ្តាល​ឱ្យ​លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ខូច​ខាត និង​រាប់​ពាន់​គ្រួសារ​ ​ត្រូវ​​​បាន​ជម្លៀស​ខ្លួនចេញពី​ភូមិ​.ក ៕