ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

កោះសន្ដិភាព​រៀបចំពិធីព្រះពុទ្ធសាសនាតាមសំនូមពរសប្បុរសជន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៨:៤៧

. . .

ចក្រី

.

សប្បុរសធម៌ ជា​ច្រើន​ទៀត

ខេត្ដព្រៃវែង ៖ លោកតា​ឈួ​ន សំរស់ នៅ​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​“​ក​” ស្រុកពាម​រក៍ ដែល​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់ សារព័ត៌មាន​កោះសន្ដិភាព​ស្ដី​អំពី​ជីវិត​រស់ នៅ​ឯកោ​ក្នុង​វ័យចាស់​ជរា​អាយុ​៧៧​ឆ្នាំ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​នោះ បច្ចុប្បន្ន​កំពុង ទទួល​បាន​នូវ​ភាព​កក់ក្ដៅ​ឡើង​វិញ នា​ជីវិតចុង​ក្រោយ​របស់​គាត់ បន្ទាប់​ពី​ត្រូវ​បានសប្បុរសជន​ជា​ជនរួមជាតិ​បាន​ជួយ​ឧបត្ថម្ភដល់​លោកតា​ជា​បន្ដបន្ទាប់​មាន​អំណោយជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន ដែល​បាន​ផ្ដល់​ឱ្យ​លោកតា​តាម​រយៈ កោះសន្ដិភាព ។

លើក​នេះ​ជា​លើក​ទី​៥​ហើយ​ដែល​លោកតា​បាន​ទទួល​អំណោយ​ពី​សប្បុរសជន​នៅ​ក្រៅប្រទេស គឺ​ឧបាសិកា​ឈឹ​ម ប៊ួ​យ​កា​នី​កា ជាអាណិកជន​នៅ​ប្រទេស​ស្វ៉ី​សបាន​ផ្ដល់​ថវិកា៥០​ដុល្លារ ដើម្បី​ឱ្យ​កោះសន្ដិភាព​រៀបចំ​ពិធី សង្ឃភត្ដ​ដោយ​និមន្ដ​ព្រះសង្ឃ និង​រៀបចំចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ​ដោយ​មានការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកយាយ លោកតា​ជា​អ្នក​ភូមិ​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​ពិធី ដែល​បាន​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​២០កក្កដា ។

ចំណែក​ថវិកា​មួយ​ចំនួន​ទៀត​ទិញ​ទឹកដោះគោ​២​កំប៉ុង ទឹកត្រី​២​ដប ទឹកស៊ីអ៊ីវ​២​ដប តែ ស្ករ​.​ស ទៀន ធូប និង​បច្ច័យ​សំរាប់​បង្សុកូល និង​ថវិកា​ជូន​លោកតា​អាចារ្យ ស្រប​ទៅ​តាម សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ជា​ម្ចាស់​ដើមទាន​ផង ដែល​សប្បុរសជន​ទាំងនោះ សុទ្ធតែអ្នកមាន​គុណធម៌ អាណិតអាសូរ​ជីវិត​ចុង ក្រោយ​ដ៏​កំសត់​របស់​លោកតា​ឈួ​ន ​។ លោកតា​វ៉ា​ន់ ជា​អាចារ្យ​បាន​ឧទ្ទិស​មគ្គ ផល​ជូន​ដល់​បុព្វការី​ជន​ទាំងឡាយ​មាន​មាតាបិតា​ជាដើម របស់​លោក​អ្នកជា​សប្បុរសជន សូម​ឱ្យ​លោក​បាន​ទទួល​មហា​កុសលផលបុណ្យ​ដ៏​បរិសុទ្ធ​នេះ កុំបី​អាក់ខាន​ឡើយ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd