ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹកដី​បុកម៉ូតូពីក្រោយ​ធ្លាក់ស្រ្តីម្នាក់កិនខ្ទេចក្បាល

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ស្រ្តីម្នាក់មិនទាន់ស្គាល់​អត្តសញ្ញាណបានស្លា.ប់ភ្លាមៗ​នៅកន្លែងកើតហេតុ ដោយសាររថយន្តដឹក​ដីបើកបុកពីក្រោយនិងកិន ​។

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ស្រ្តីម្នាក់មិនទាន់ស្គាល់​អត្តសញ្ញាណបានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ ដោយសាររថយន្តដឹក​ដីបើកបុកពីក្រោយនិងកិន ​។

ឧបទ្ទវហេតុនេះ ​បានកើតឡើងនៅវេលាម៉ោងជាង​៣រសៀលថ្ងៃទី១២ កុម្ភៈ ​២០១៦ នៅក្នុងភូមិជាងទង សង្កាត់​ក្រំាងធ្នង់ ​ខណ្ឌពោធិសែនជ័យ ។ 

សេចក្តីរាយការណ៍បានបន្តថា​ មុនពេលកើតហេតុ ​ជនរងគ្រោះនិងបុរសជាអ្នកឌុប​បានជិះម៉ូតូម៉ាក​ C125 ស៊េរីឆ្នាំ ២០១៣ ​ពាក់ស្លាកលេខកំពង់ឆ្នាំង​ 1 ​C 8252 លុះមក​ដល់ចំណុចកើតហេតុ​ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាក ​ហ៊ីណូ ពាក់ស្លាកលេខ​ កំពង់ចាម 3A ០២០០ ​បើកក្នុងទិសដៅស្របគ្នា​ពីលិចទៅកើត បុកម៉ូតូ​ពីក្រោយ បណ្តាលឲ្យស្រ្តីអង្គុយ​ខាងក្រោយធ្លាក់ពីលើម៉ូតូ​និងកិនខ្ទេចក្បាលស្លាប់ភ្លាមៗ ​ចំណែកអ្នកបើកបរមិនទាន់ស្គាល់​អត្តសញ្ញាណត្រូវសមត្ថកិច្ចឃាត់ខ្លួន​ និង កំពុងសាកសួរ​នៅអធិការដ្ឋាន​នគរបាលខណ្ឌសែនសុខ​ រង់ចំាកសាងសំណុំរឿងចាត់ការតាមច្បាប់ ។