ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សុរិយោដី​ខេត្តកំពង់ឆ្នាំង​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​រង​របួសធ្ងន់

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល …

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ ស្ថិត​ក្នុងភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូ​ណ៍ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវលំ​ចេញ​មក​បុក​រថយន្ត​កំពុង​បើក​តាម​បណ្តោយ​ផ្លូវជាតិ ។

សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ កែប សំ​អុល អាយុ​៥៣​ឆ្នាំ មាន​ទំ​លំនៅ​ស្រុក​កំពង់លែង ជា​មន្ត្រី​សុរិយោដី​ខេត្ត ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-0169  តាម​បណ្តោយ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​ប្រសព្វ​ជាមួយ​ថ្នល់ជាតិ ដោយសារ​ម៉ូតូ​មាន​ល្បឿន​លឿន​ពេក ក៏​បាន​ជ្រុល​ហួស​ទៅ​បុក​នឹង​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​ស្ទូច ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8974 ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ជន​រង​គ្រោះ​បោក​ផ្ទប់​នឹង​រថយន្ត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បាន​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ចំណែក​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នី​តិ​វី​ធី ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ៕