ខេត្តកោះកុង ៖ សេចក្តីរាយការណ៍ពីច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុង មកថា វេលាព្រលប់ៗថ្ងៃទី១៧ ធ្នូ ២០១៥ មានម៉ូតូថ្មីឆ្នាំ២០១៦ ម៉ាកស៊ូមើអ៊ិច ចូលតាមច្រកទ្វារអន្តរជាតិចាំយាម២រថយន្ត ដែលគេនិយាយថា តាមឯកសារមាន៦០គ្រឿង ។ ប៉ុន្តែបើរាប់ជាក់ស្តែង៨០គ្រឿង ។
លុះមកដល់ព្រឹកថ្ងៃទី១៨ ធ្នូ ក៏ឃើញមាននាំចូល២រថយន្តដែរ មានចំនួន៦០គ្រឿងដូចគ្នា ប៉ុន្តែរាប់ជាក់ស្តែងមាន៨០គ្រឿង ។ មិនអាចសុំការបំភ្លឺពីមេគយច្រកទ្វារចាំយាមបានទេ ព្រោះមន្ត្រីគយទីនោះទើសទាល់ណាស់ជាមួយអ្នកកាសែត ។ មិនសហការជាមួយអ្នកកាសែតឡើយ ។ ហាក់ដូចអ្នកកាសែតជាសំរាមក្នុងកែវភ្នែក ។
ប៉ុន្តែជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីកាំកុងត្រូលច្រកទ្វារចាំយាមសហការល្អជាមួយអ្នកកាសែត ដែលផ្ទុយពីមន្ត្រីគយ ដែលជាមេច្រកទ្វារ ។
មិនសហការផ្តល់ព័ត៌មានក៏ហីទៅ អ្នកកាសែតឃើញប៉ុនណា រាយការណ៍ប៉ុណ្ណឹង មិនឱ្យខុសទេ ។
ចែករំលែកព័តមាននេះ