រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ចាប់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីប្តីប្រពន្ធ២នាក់កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី១៦ ធ្នូ ២០១៥ នៅក្រោយមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្ដោយផ្លូវលេខ១១៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថិច្ចចាប់ខ្លួនឈ្មោះ សុ ផល្លី អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកថ្មគោល ភូមិរោងជ្រី ឃុំរោងជ្រី ខេត្តបាត់ដំបង បានជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9401 ធ្វើសកម្មភាពតែម្នាក់ឯង ។ ចំណែកជនរងគ្រោះឈ្មោះ សុម សុវេង ភេទស្រី អាយុ២៧ឆ្នាំ និងប្តីឈ្មោះ កែវ ពិស្ធ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទាំង២នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AG-3862 ។
តាមដំសីជនងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់និងប្តីគាត់ទើបនឹងចេញមកពីផ្ទះនៅម្តុំឫស្សីកែវ ប្រពន្ធគាត់សង្ស័យដូចជាមានគេជិះតាមពីក្រោយរហូតដល់ចំណុចកើតហេតុនៅម្តុំផ្សារចាស់ជនសង្ស័យដែលជិះតាមពីក្រោយបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួន ដោយជនរងគ្រោះបានជិះតាមពីក្រោយហើយស្រែកថាចោរៗ ទើបជនសង្ស័យភ័យស្លន់ស្លោពេកក៏ជិះបុកម៉ូតូស្មាស់ចំពីមុខ ហើយជនសង្ស័យបានធ្វើជាយកកាបូបយកទៅសងគេ តែត្រូវជនរងគ្រោះជិះតាមពីក្រោយស្រែថាចោរៗ ទើបកម្លាំងល្បាតប៉ុស្តិ៍ផ្សារថ្មី១ដេញចាប់បាន ហើយប្រជាពលរដ្ឋនាំគ្នាព្រួចវាយមួយដៃមួយជើងបណ្តាលឲ្យរងរបួសយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី១ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចសុំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ