រាជធានីភ្នំពេញ ៖ បុរសម្នាក់ទើបនឹងចេញមកពីហូបការស្រវឹងស្រាបើករថយន្តលឿនដូចហោះរេចង្កូតជ្រុលទៅបុកកន្លែងចំណតរថយន្តក្រុងបាក់ ហើយជ្រុលទៅបុកស្លាកប៉ាណូពេញទំហឹងបណ្តាលឱ្យអ្នកបែកក្បាល និងចុកដើមទ្រូងកៀបជាប់ក្នុងរថយន្ត ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១៦ វិច្ឆិកា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចមុខវិទ្យាល័យហ៊ុនសែន១០០ខ្នង ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
រថយន្តបង្កម៉ាក HiLux Surf ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F 2508 បើកបរដោយឈ្មោះ ខាង ដុយ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕
ចែករំលែកព័តមាននេះ