ខេត្តព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួងលោមក្មេងស្រីអាយុ៦ឆ្នាំប៉ងចាប់រំលោភតាមពាក្យបណ្ដឹងរបស់ម្តាយក្មេងស្រីរងគ្រោះកាលពីព្រឹកថ្ងៃទី១ វិច្ឆិកា ២០១៥ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមមន្ទារ ។
លោកអភិបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កែវ រតនា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកក្មេងស្រីរងគ្រោះ ទើបតែមានអាយុ៦ឆ្នាំ រស់នៅក្នុងឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ។
លោកអភិបាលស្រុកឲ្យដឹងទៀតថា កាលពីវេលាម៉ោងម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣១ តុលា ២០១៥ ជនសង្ស័យបាននាំក្មេងស្រីរងគ្រោះទៅក្នុងព្រៃខាងក្រោយសាលាបឋមសិក្សាក្រចាប់ក្រោម ហើយលួងលោម ស្ទាបអង្អែលប្រដាប់ភេទក្នុងគោលបំណងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវក្មេងស្រីស្រែកយំ ហើយបានរត់គេចខ្លួនមកប្រាប់ម្តាយ ហើយម្តាយក៏បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ