រាជធានីភ្នំពេញ ៖ គយចល័យ សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថក្រុង បានចុះបង្ក្រាបទូរស័ព្ទស៊េរីទំនើបគេចពន្ធ១កុងតឺន័រ នៅហាងលក់ទូរស័ព្ទដៃ នីកា ដែលមានអាសយដ្ឋានផ្ទះលេខ៤៥០CEo ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ តុលា ២០១៥ ។
ប្រភពពីមន្ត្រីគយចល័យបានឲ្យដឹងថា ដោយមានការស្រាវជ្រាវយ៉ាងល្អិតល្អន់ ទើបនៅល្ងាចថ្ងៃនេះក្រុមមន្ត្រីគយចល័ត បានសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថក្រុង ចុះមកបង្ក្រាបករណីទូរស័ព្ទស៊េរីទំនើបគេចពន្ធនៅហាងលក់ទូរស័ព្ទដៃ នីកា ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការដកហូតបានទូរស័ព្ទ១ទូកុងតឺន័រ ដែលមានទូរស័ព្ទដៃស៊េរីទំនើបៗប្រមាណជាង២ពាន់គ្រឿង យកទៅរក្សាទុកនៅនាយកដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលហៅថាគយចល័យ នៅតាមបណ្ដោយផ្លូវវេងស្រេង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយ និងនៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ