រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវក្រុមចោរមួយក្រុមស្ទាក់កាប់ប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿង យកទៅបាត់កាលពីវេលាម៉ោង៦ និង៤០នាទីយប់ ថ្ងៃទី២២ តុលា ២០១៥ នៅចំណុចមុខវត្តព្រៃស្ពឺ ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈជនរងគ្រោះជិះបម្រុងត្រឡប់ទៅផ្ទះវិញ ។
ប្រភពពីជនរងគ្រោះ(មិនបានប្រាប់អត្តសញ្ញាណ)បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចមុខវត្តព្រៃស្ពឺស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតបានមកកាប់ជនរងគ្រោះចំស្លឹកត្រចៀកឆ្វេងប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកយកទៅបាត់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ៕
ចែករំលែកព័តមាននេះ