ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បង្កជម្លោះ ទាញ​កាំបិត​កា.ប់​គេ ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សណ្តាន់​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​៧ តុលា ២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ។

ខេត្តកំពង់ធំ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សណ្តាន់​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​៧ តុលា ២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ តី ឡា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ សើ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ផេង សុខ​អ៊ី​ន អាយុ​៣៣​ឆ្នាំ​រស់​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ទោ ជា ពឿ​ន នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច​បានដឹង​ថា ករណី​អំពើ​ហិង្សា​ដែល​ត្រូវ​ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ឃាតកម្មខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់ ថ្ងៃ​ទី​៥ តុលា ២០១៥ ស្ថិត​ក្នុងភូមិ​ស្រុក​ចាស់ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ តី ឡា ដែល​ធ្លាប់​ឈ្លោះ​គ្នា​ជាមួយ​ជន​រង​គ្រោះ​ពី​មុន​មក ខណៈ​ពេល​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ក៏​បង្កជម្លោះ​ជា​ថ្មី ហើយ​ក៏​បាន​ទាញ​កាំបិត​ក​កុក​ស្ទុះ​ទៅ​កាប់​ជន​រង​គ្រោះ និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ជា ពឿ​ន បន្ត​ទៀត​ថា ខណៈ​ដែល​ជនសង្ស័យ​លើក​កាំបិត​កាប់ ជន​រង​គ្រោះជា​ប្តី​ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ប្រតាយ​គ្នា បណ្តាល​ឲ្យ​ដងកាំបិត​ក​កុក​ចំ​កល់​ពីលើ​ក្បាល​ជន​រង​គ្រោះ ចំណែក​ផ្លែកាំបិត​ក៏​ធ្លាក់​ទៅ​ចំ​ស្មា​ខាងឆ្វេង​ និង​ចំ​ជិត​គុ​ម្ព​ត្រចៀក​ខាងស្តាំ​របស់​ស្ត្រី​ជា​ប្រពន្ធ​រង​របួសស្រាល ។ នៅ​ក្នុង​ពេល​កំពុង​តែ​ប្រតាយប្រតប់​គ្នា​នោះ ជនសង្ស័យ​បាន​ព្យាយាម​ខាំ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ សើ ដាច់​សាច់​២​កន្លែង​ត្រង់​ស្មា​ស្តាំ​១​កន្លែង និង​ដៃ​ខាងឆ្វេង​១​កន្លែង ។ ក្រោយ​ពេល​បង្កហេតុ​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ រហូត​ដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៦​ខែ​-​ឆ្នាំ​ដដែល ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​ខេត្ត​នៅ​ថ្ងៃ​ទី​៧ តុលា ២០១៥ ដើម្បី​ចាត់ការ​បន្ត ៕