ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ជញ្ជាំង​ចូល​ភ្ជង់​ប្លន់​អាជីវករ​ផ្សារ​ទំនប់​ដាច់​ប្រមូល​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន

8 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​អាជីវករ​លក់​គ្រឿងទេស និង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនប់​ដាច់ ស្ថិត​ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​បាន​ក្រុម​ចោរ​គាស់​ជញ្ជាំង​ស័ង្កសី​ចូល​ភ្ជង់​ប្លន់​យក​​ទ្រព្យ​សម្បត្តិ​

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​អាជីវករ​លក់​គ្រឿងទេស និង​លក់​ទូរស័ព្ទ​ដៃ​មួយ​កន្លែង​នៅ​ក្នុង​បរិវេណ​ផ្សារ​ទំនប់​ដាច់ ស្ថិត​ក្នុង​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ត្រូវ​បាន​ក្រុម​ចោរ​គាស់​ជញ្ជាំង​ស័ង្កសី​ចូល​ភ្ជង់​ប្លន់​យក​​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ តុលា ២០១៥ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ អៀ​ត វ៉ា​ន់​ធី មាន​ប្រពន្ធ​ឈ្មោះ សុខ បញ្ញា បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៦ តុលា ២០១៥ ២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​រៀបចំ​គ្រឿងទេស និង​សម្ភារ​ផ្សេង​ៗ​ដាក់​ចូល​ទៅ​ខាងក្នុង​ផ្ទះ រួច​ក៏​នាំ​កូន​ចូល​ដេក​លុងលក់​បាត់​ទៅ ។ ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​បញ្ចា​ក់ថា បន្ទាប់​មក​ពួក​គាត់​បានឮ​សំឡេង​គាស់​ជញ្ជាំង​ផ្ទះ ក៏​នាំ​ប្តី​ប្រពន្ធ​ក្រោកពីដំណេក ភ្លាម​ៗ​នោះ​ស្រាប់តែ​ក្រុម​ចោរ​ដែល​មាន​បក្ខពួក​៤​នាក់ ចូល​មក​ដល់​ក្នុងផ្ទះ​រួច​ដក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​ឲ្យ​យក​លុយ និង​មាស​មក​ឲ្យ​ពួក​គេ បើ​មិន​ព្រមយក​ឲ្យ​ទេ​នឹង​បាញ់​សម្លាប់​ចោល ចំណែក​រូប​គាត់​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​បាន​យក​លុយ​១០​លាន​រៀល និង​ខ្សែដៃ​មាស​ទម្ងន់​៥​ជី ចិញ្ចៀន​១​វង់​ទម្ងន់​៣​ជី ប្រគល់​ទៅ​ឲ្យ​ក្រុមចោរ តែ​ក្រុម​ចោ​រនៅ​តែ​មិន​អស់ចិត្ត​នៅ​តែ​រើ​កកាយ​រក​ឃើញ​កាត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ទឹកប្រាក់​ស្មើ​១​ពាន់​ដុល្លា​អា​មេ​រិ​ក​យក​ទៅ​ទៀត រួច​ចេញ​ទៅ​វិញ​ដោយ​សុវត្ថិភាព​ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ប៉ូលិស​​ប៉ុស្តិ៍​ឃុំ​ទំនប់​ដាច់ ដែល​នៅ​ជិតបង្កើយ​នោះ​ឡើយ ។

ទាក់ទិន​ហេតុការណ៍​គាត់​ជញ្ជាំង​ផ្ទះ​ចូល​ប្លន់​នេះ សមត្ថកិច្ច​ប៉ូ​លិសបាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ជញ្ជាំង​ផ្ទះ​ដែល​បាំង​ស័ង្កសី​មាន​ស្នាម​គាស់​ពិតប្រាកដ​មែន ហើយ​ផ្ទះ​ដែល​លក់​គ្រឿងទេស​នេះ​កន្លង​មក​តែងតែ​កើត​មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​៣-៤​ដង​មក​ហើយ​ដែរ ។ សមត្ត​កិច្ច​បាន​បញ្ចា​ក់ថា ករណី​នេះ​សមត្ថកិច្ច​មិន​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ឲ្យ​ដឹង ទើប​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​រួច​ហើយ​ចាកចេញ​ទៅ​វិញ​ដោយ​សុ​វត្តិភាព តែ​ទោះជា​បែប​ណា សមត្ថកិច្ច​បាន​និង​កំពុង​យកចិត្ត​ទុក្ខ​ដាក់​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ចោរ​បន្ត​ទៀត​ដើម្បី​យក​មក​ផ្តន្ទាទោស ៕