ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយទៀតហើយ​ ! ខឹងមិនឲ្យបេះស្វាយ​ លោកកូនទាញ​ដំបងប្ញស្សីវាយឪពុករបួស

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖​ យុវជនម្នាក់បានត្រូវ​សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​ ក្រោយប្រើអំពើ​ហិ.ង្សាយកដំបងប្ញស្សីវាយ​ឪពុករងរបួសលើផ្ទៃមុខ ​ដោយសារខឹង​ឪពុកមិនឲ្យបេះផ្លែស្វាយ​ដែលនៅតូច ។

ខេត្តកណ្តាល ៖​ យុវជនម្នាក់បានត្រូវ​សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​ ក្រោយប្រើអំពើ​ហិង្សាយកដំបងប្ញស្សីវាយ​ឪពុករងរបួសលើផ្ទៃមុខ ​ដោយសារខឹង​ឪពុកមិនឲ្យបេះផ្លែស្វាយ​ដែលនៅតូច ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៤និង៣០នាទី​រសៀលថ្ងៃទី៣០ ​កញ្ញា ២០១៥ ​នៅក្នុងភូមិព្រែកតាបែន​ ឃុំព្រះប្រសព្វ ​ស្រុកខ្សាច់កណ្តាល ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានស្រង់​សម្តីសមត្ថកិច្ចបញ្ជាក់ទៀតថា​ យវុវជនដៃដល់ធ្លាប់បំផ្លិញ​បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​ និង ​ធ្លាប់ប្រើអំពើហិង្សាវាយ​ឪពុក​ម្តាយជាច្រើនលើកនោះ​ឈ្មោះ ធូ​ វីរ៉ា អាយុ២៤ឆ្នាំ​ មុខរបរមិនពិតបា្រកដ ​រីឯជនរងគ្រោះជាឪពុកឈ្មោះ​ គ្រី វុទ្ឋូ អាយុ៥២ឆ្នាំ ​ជាកសិកររស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសមត្ថកិច្ច​កំពុងកសាងសំណុំ​រឿង​បញ្ជូនជនដៃដល់ទៅ​សាលាដំបូងខេត្តកណ្តាល​ដើម្បីបន្តចាត់ការតាមច្បាប់ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕