រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចេញមកប្រតាយប្រតប់ជាមួយចោរកាច់.កម៉ូតូ២នាក់រហូតដល់ជនសង្ស័យជាចោរកាច់.កម៉ូតូម្នាក់ដកកាំភ្លើងភ្ជង់ តែមិនបានបាញ់ទេ ហើយឡើងម៉ូតូខ្លួនឯងជិះរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ កញ្ញា ២០១៥ នៅចំណុចមុខផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ស៊ុំ សុម៉ានិត ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិពន្លៃ ឃុំបាប៉ោង ស្រុកពាមរក៍ ខេត្តព្រៃវែង ចំណែកម៉ូតូដែលចោរកាច់.កវិះយកទៅបាត់នោះម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FE-8648 ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក បានចូលមកកាច់.កម៉ូតូរបស់ខ្លួនដែលទុកនៅមុខផ្ទះជួល ខណៈពេលកំពុងកាច់.កនោះជនរងគ្រោះឮសូរក្រឹកៗក៏ចេញមកឃើញជនសង្ស័យកំពុងកាច់.កម៉ូតូរបស់ខ្លួនក៏ស្ទុះទៅប្រតាយប្រតប់ជាមួយចោរទាំង២នាក់ ហើយជនសង្ស័យម្នាក់បានស្រែកប្រាប់ថា ម៉េចមិនដកកាំភ្លើងទៅ ពេលជនសង្ស័យម្នាក់ដែលកំពុងប្រតាយប្រតប់ជាមួយខ្លួនក៏ដកកាំភ្លើងភ្ជង់ក្បាលខ្លួន តែមិនបានបាញ់ទេ ប្រហែលជាមកពីនៅក្បែរនោះមានមនុស្សម្នាក់ច្រើនហើយមើលទៅ បន្ទាប់មកជនសង្ស័យទាំង២នាក់ក៏រត់ឡើងជិះម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ស្រមោលតែម្តង ៕
ចែករំលែកព័តមាននេះ