ខេត្តកណ្ដាល ៖ លោកមេភូមិរងម្នាក់បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួនជាបន្តបន្ទាប់ចំនួន២លើកមិនដឹងថា គាត់មានវិបត្តិអ្វីនោះឡើយ ប៉ុន្តែនៅលើកទី១មិនបានសម្រេចនោះទេ ដោយបានក្រុមគ្រួសារ និងអ្នកភូមិជួយទាន់ពេល លុះដល់លើកទី២នេះ បានធ្វើអត្តឃាតម្ដងទៀត ដោយចង.កសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់ និងត្រូវបានប្រពន្ធប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៤០នាទី រសៀលថ្ងៃទី២៦ កញ្ញា ២០១៥ នៅក្នុងភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
លោកមេភូមិរងដែលចង.កធ្វើអត្តឃាតនោះឈ្មោះ អែម បាន អាយុ៥៧ឆ្នាំ ជនជាតិខែ្មរ ជាមេភូមិរងនៅភូមិកើតហេតុ មានប្រពន្ធឈ្មោះ តុប ស៊ឹម អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិ-ឃុំកើតហេតុ ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់មិនបានដឹងថាប្ដីគាត់មានបញ្ហាស្មុគស្មាញអ្វីទេ ប៉ុន្តែកន្លងមកគាត់បានព្យាយាមធ្វើអត្តឃាតសម្លាប់ខ្លួន២លើកទាំងលើកនេះហើយ ដោយនៅលើកទី១ បានយកកាំបិតអារ.កសម្លាប់ខ្លួនយ៉ាងសាហាវ ប៉ុន្តែខណៈនោះមិនបានសម្រេចឡើយ ដោយបានក្រុមគ្រួសារ និងអ្នកភូមិជួយទាន់ពេលវេលា ។ លុះលើកទី២នេះបានយកក្រមាចង.កជាប់នឹងដើមស្នាយ ហើយគាត់ដឹងយឺតពេលបន្តិច ក៏បានស្លាប់បែបនេះតែម្ដង ។
ប្រពន្ធជនរងគ្រោះបានបន្តទៀតថា នៅមុនពេលកើតហេតុ ប្ដីគាត់ និងរូបគាត់បាននាំគ្នាដេកលេងនៅលើគ្រែក្នុងផ្ទះ ហើយមួយសន្ទុះក្រោយមកបុរសជាប្តីបានក្រោកឡើងកាន់កៅអីជ័រ និងក្រមាដើរទៅអង្គុយលេងនៅក្រោមដើមស្នាយក្រោយផ្ទះតែម្នាក់ឯង ។ មួយសន្ទុះក្រោយមកដោយសារបាត់ប្ដីយូរពេក គាត់បានដើរទៅតាមរកមើលស្រាប់តែឃើញហេតុការណ៍គួរឲ្យតក់ស្លុតបំផុត រកនិយាយមិនចេញ ព្រោះបានឃើញប្តីខ្លួនចង.កនៅលើដើមស្នាយស្លាប់បាត់ទៅហើយ ។ ខណៈនោះគាត់បានស្រែកហៅអ្នកភូមិឲ្យជួយកាត់ចំណងដាក់សពប្តីចុះធ្វើការសង្គ្រោះបឋម ព្រោះមិនអស់ចិត្តថាប្តីស្លាប់ដោយសារត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែខណៈនោះអ្វីៗបានហួសពេលអស់ទៅហើយ ព្រោះប្ដីបានស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្ដាយ ។
ប៉ូលិសស្រុកអង្គស្នួលបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាននោះភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ហើយបានរាយការណ៍ជូនដល់កម្លាំងប៉ូលិសបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងគ្រូពេទ្យតុលាការចុះទៅពិនិត្យសាកសពក្រែងមានភាពមិនប្រក្រតី ប៉ុន្តែក្រោយពេលពិនិត្យ មិនមានឃើញស្លាកស្នាមរបួសអ្វីក្រៅពីស្នាមចង.កនោះឡើយ មិនតែប៉ុណ្ណោះកន្លងមកបុរសនោះជាមនុស្សដែលចូលចិត្តផឹកស្រាស្រវឹងជាប្រចាំ និងមានសតិមិនប្រក្រតីឡើយ នេះបើតាមការអះអាងពីប្រពន្ធ ៕
ចែករំលែកព័តមាននេះ