ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណត្រូវបានក្មេងប្រុសម្នាក់ប្រទះឃើញចង.កស្លាប់នៅលើដើមអំពិលកាលវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងបរិវេណសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី អៀម រីម អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតនៅលើដើមអំពិលនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ជននេះមានសប្បុរសណ្តែកបាយ កំពស់១,៦៥ម៉ែត្រ អត់ពាក់អាវ ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ពណ៌ផ្ទៃមេឃ ត្រូវបានក្មេងប្រុសម្នាក់អាយុ១២ឆ្នាំប្រទះឃើញសពប្រើក្រម៉ាចង.កនៅលើដើមអំពិលក្នុងសាលាស្រុក រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ។
លោកអធិការបានបញ្ជាក់ថា តាមការត្រួតពិនិត្យសាកសព គឺចង.កធ្វើអត្តឃាតពិតមែន ព្រោះនៅលើដងខ្លួនគ្មានស្លាកស្នាមអ្វីនោះទេ ក្រៅពីស្នាម.ករឹតដោយក្រម៉ា ។ សពត្រូវបានអាជ្ញាធរស្រុក រួមជាមួយសមត្ថកិច្ចនគរបាលស្រុក ដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តរតនៈម៉ាឡៃ ក្នុងឃុំម៉ាឡៃ ចំពោះធាតុរក្សាទុកនៅក្នុងវត្ត ។
ជាមួយគ្នានោះដែរ លោកអធិការនគរបាលស្រុកម៉ាឡែសូមអំពាវនាវ បើមានបងប្អូនណាបាត់សមាជិកក្រុមគ្រួសារ សូមមកទំនាក់ទំនងនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ៕
ចែករំលែកព័តមាននេះ