ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ធ្លាប់​ជាប់គុក​៤​លើក មិន​រាងចាល​លួច​លើក​ទី​៥ ជាប់​ខ្នោះ​សមត្ថកិច្ច

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរ​មាន​ជំនាញ​ខាង​ដើរ​លួច ដោយ​មិន​រើសមុខ​ ក្នុង​នោះ​មាន​ម្នាក់​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​រហូត​ដល់​ទៅ​ដល់​៤​ដង នៅ​តែ​មិន​រាងចាល​ទៀត បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូបដៃ​តូច​មួយ ពី​កន្លែង​លក់ដូរ​សាច់​ក្លែម ស្ថិត​នៅ​មាត់​ឃ្មង់

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ចោរ​មាន​ជំនាញ​ខាង​ដើរ​លួច ដោយ​មិន​រើសមុខ​ ក្នុង​នោះ​មាន​ម្នាក់​ធ្លាប់​មាន​ប្រវត្តិ​ជាប់គុក​រហូត​ដល់​ទៅ​ដល់​៤​ដង នៅ​តែ​មិន​រាងចាល​ទៀត បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូបដៃ​តូច​មួយ ពី​កន្លែង​លក់ដូរ​សាច់​ក្លែម ស្ថិត​នៅ​មាត់​ឃ្មង់ ក្នុងភូមិ​ទួល​វិហារ ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​បាន​ទាំង​២​នាក់ ដោយ​ដកហូត​ម៉ូតូ​១​គ្រឿង និង​កាបូប​លុយ​មក​វិញ​ប្រគល់​ឲ្យ​ម្ចាស់​វិញ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ និង​៣៥​នាទី​យប់​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១៥ ជនសង្ស័យ​ទាំង​២​នាក់ ដែល​ត្រូវ​ប្រជា​ល​ពលរដ្ឋ​ដេញចាប់​បាន​នោះ​ មាន ១-​ឈ្មោះ ហេង ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​នាង​គ​ង្ហី​ង សង្កត់​សំបួរមាស ក្រុង​កំពង់ចាម ២-​ឈ្មោះ​ម៉ៃ ឌី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ចោរ​មាន​អាជីព​ធ្លាប់​ជាប់គុក​៤​លើក ត្រូវ​បាន​ចាប់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពី​ជិះ​ម៉ូតូ​រត់គេច​បាន​ចំងាយ មិន​ដល់​១០​ម៉ែត្រ​ផង​នោះ ។

លោកបានប្រាប់​បន្ត​ថា ស្រប​ពេល​ដែលជនរងគ្រោះជា​អ្នក​លក់ដូរ ឈ្មោះ យ៉ែ​ម ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ កំពុង​តែ​ដេក​នៅ​លើ​រោង​លក់ដូរ​នោះ ស្រាប់តែ​មាន​ជនសង្ស័យ ​ឈ្មោះឌី​ណា បានលបចូល​ទៅ​លួច​យក​កាបូបដៃ​តូច​មួយ នឹក​ស្មាន​តែ​មាន​លុយ​ក្រាល់​ក្រែល ក្រោយ​ពី​លួច​បាន​ចេញពី​រោង​បាន​ចំងាយមិន​ដល់​ទៅ​១០​ម៉ែត្រ​ផង​នោះ ត្រូវ​បាន​ប្រជា​ល​រដ្ឋ​ក្បែរ​ខាង ​ឃើញ​ទាន់ក៏នាំ​គ្នា​ដេញ​តាម​ចាប់​ជាប់ និង​តាម​ចាប់​ម្នាក់​ទៀត ដែល​កំពុង​តែ​អង្គុយ​លើ​ម៉ូតូ​ រង​ចាំ​ឌុ​បបក្សពួក​គេចខ្លួន​នោះ បានភ្លាមៗ ក៏​បាន​ប្រគល់​ឲ្យ​កម្លាំង​សមត្ថកិច្ច​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​ជី​រោ​ទ៏​ទី​២ ដែល​យាម​ប្រចាំការ​ក្បែរ​កន្លែង​កើតហេតុ នឹង​​បញ្ជូនបន្ត​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើ​ម្ប​សួរនាំ  ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ក្រោយ​ពី​បាន​សួរនាំ​ជនសង្ស័យ​ឈ្មោះ ឌី​ណា បាន​ឆ្លើយ​សារភាព​ថា រូបគេ​ធ្លាប់​មាន​ប្រវត្តិ​ជាប់​ពន្ធនាគារ​ខេត្ត រហូត​ដល់​ទៅ​៤​ដង​ឯណោះ ពី​បទ​លួច​ទ្រព្យ​របស់​អ្នក​ដ៏​ទៃ ។ លុះ​លើក​ទី​៥ លួច​យក​កាបូបដៃ​នេះ នឹក​ស្នាន​តែ​មាន​លុយ​ច្រើន តែ​តាម​ពិត​លុយ​បន្តិចបន្តួច​ប៉ុណ្ណោះ ព្រោះ​លក់​មិនសូវ​ដាច់ និង​មាន​ក្រេ​ម​ម្សៅ​សំរាប់​ផាត់មុខ ហើយ​ក៏​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ម្ចាស់​ដើម​វិញ ចំពោះ​ជន​សង្ស័យទាំង២នាក់នេះ ត្រូវ​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការទៅ​តាម​ច្បាប់ ៕