ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​មិន​ដក​សោ ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ឌ្រី​ម​១​គ្រឿង​ទៅ​បាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ប្រើ​កាំភ្លើង​ខ្យល់​ប្លន់​យក​ទៅ​បាត់​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ ដែល​ហេតុការណ៍​​នេះ​កើត​ឡើង​កាលពី

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ប្រើ​កាំភ្លើង​ខ្យល់​ប្លន់​យក​ទៅ​បាត់​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ ដែល​ហេតុការណ៍​​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ កញ្ញា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៩៣ កែង​ផ្លូវ​៣១០ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ណាត ណេ​ត អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រីឯ​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ឡើង​តែម​២០១៣ ពាក់​ស្លាក​លេខ 1BQ-9078 ។

ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​មួយ​ភ្លែត​នៅ​ទីនោះ​ដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​ទេ ស្រាប់តែ​ក្រ​លេខ​មើល​វិញ​ក៏​ឃើញ​ជនសង្ស័យ​២​នាក់​បញ្ឆេះ​ម៉ូតូ​របស់​ខ្លួន ពេល​នេះ​ជន​រង​គ្រោះ​ក៏​បាន​ទាញ​បំពង់​ទីប​ជ័រ​នៅ​ក្បែរ​នោះ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​អង្គុយ​ក្រោយ​៤-៥​បំពង់​ទីប​ជ័រ ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ប្រើ​ខ្យល់​បាញ់​ភ្ជុ​ច​ដី​១​គ្រាប់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទួល​ស្វាយព្រៃ​១ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ផង​ដែរ ៕