ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកគោ​គេ​យក​ទៅ​រំលោ.ភ ម្ចាស់​ទាន់​ចាប់ខ្លួន​ចោទ​ថា​ចោរ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់​គោ​ចេញ​ចាប់​បាន​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដោយ​ចោទប្រកាន់​ថា​ជនសង្ស័យ​រូប​នេះ​បាន​លួច​គោ​របស់​គាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់​គោ​ចេញ​ចាប់​បាន​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដោយ​ចោទប្រកាន់​ថា​ជនសង្ស័យ​រូប​នេះ​បាន​លួច​គោ​របស់​គាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃ​យាង ភូមិ​អូរ​តា​ប៉ោង ស្រុក​បាកាណ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​នគរបាល​ឃុំ​អូរ​តា​ប៉ោង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ភួង សា​វង្ស ហៅ​ចាន់​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ បាន​មក​លេង​ម្តាយ​នៅ​ភូមិ​ស្វាយ​រំ​កែវ ដែល​មាន​ព្រំប្រទល់​ជាប់​ឃុំ​អូរ​តា​ប៉ោង ។

លោក អ៊ុ​ក សុះ នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​អូរ​តា​ប៉ោង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម្ចាស់​គោ​បាន​យក​គោ​ទៅ​​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​ភូមិ​ព្រៃ​យៀង ឃុំ​អូ​តា​ប៉ោង មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​បាត់គោ ក៏​ដើរ​រក ពេល​កំពុង​ដើរ​រក​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ រួច​ក៏​ដេញចាប់​យក​មក​​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ហើយ​បាន​ចោទប្រកាន់​ថា ជា​ចោរលួច​គោ ។

តែ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​គេ​មិន​បាន​លួច​គោ​ទេ គឺ​គេ​យក​គោ​នេះ​មក​រំលោភ ។

ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាណ ដើម្បី​ធ្វើ​សាកសួរ​បន្ត ។ សមត្ថកិច្ច​នគរបាល​សង្ស័យ​ថា បុរស​ម្នាក់​នេះ​ទំនងជា​បែក​ថ្នាំ​ផង​ក៏​មិនដឹង​បានជា​ចង់​រំលោភ​គោ​បែប​នេះ ៕