ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​ចាប់ខ្លួន​​មន្ត្រី​ពេទ្យ​ម្នាក់​​ ​​ដែល​ចាក់​ថ្នាំ​អ្នក​ជំងឺបណ្តាល​ឱ្យ​​ស្លា.ប់​ ​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​មន្ត្រី​ពេទ្យ​ស្រុក​ប្រតិបត្តិ​ជី​ភូ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្វាយ​ទាប​ចាប់ខ្លួន​ពី​បទ​ចាក់​ថ្នាំ​អ្នក​ជំងឺ​​វ័យ​៧១​ឆ្នាំ​ម្នាក់​បណ្តាល​ឲ្យ​ស្លា.ប់​​ ​​កាលពី​វ​លា​ម៉ោង​​​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ​កញ្ញា

ខេត្តស្វាយរៀង ​៖ ​មន្ត្រី​ពេទ្យ​ស្រុក​ប្រតិបត្តិ​ជី​ភូ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្វាយ​ទាប​ចាប់ខ្លួន​ពី​បទ​ចាក់​ថ្នាំ​អ្នក​ជំងឺ​​វ័យ​៧១​ឆ្នាំ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​​ ​​កាលពី​វ​លា​ម៉ោង​​​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ​កញ្ញា ​២០១៥​ នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប​ ។

​​មន្ត្រី​នគរ​បាល​ស្រុក​ស្វាយ​ទាប ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ ​ឈ្មោះ​ ស៊ិ​ន ​សា​រុន ​ភេទ​ប្រុស ​អាយុ​៧១​ឆ្នាំ ​ជា​ប្រជា​កសិករ ​មាន​ប្រពន្ធ ​ឈ្មោះ​ ម៉ៅ​ យុក​ អាយុ​៦១​ឆ្នាំ​ ​និង​មានកូន​៩​នាក់ (​ស្រី៧​នាក់​) បាន​រៀប​ការ​អស់ហើយ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខា​ងលើ​ ​​។

​​ស្ត្រី​ជា​ប្រពន្ធ​ បាន​​រៀបរាប់​​ថា ​មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​៨​​ព្រឹក ប្តី​គាត់​​បាន​​ទៅ​កាត់​ស្មៅ​ឲ្យ​គោ​​នៅ​វាល​ក្រោយ​ផ្ទះ​រហូត​ដល់​ម៉ោង​ប្រមាណ​ជា​១១​និង​៣០​នាទី​ព្រឹក​ក៏​​វិល​​មុខ​រក​​ដួល​ក៏​ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ជួយ​ អ្នក​ភូមិ​​បាន​​នាំ​គ្នា​​​ចា​ប់រឹត​ប្រេងខ្យល់​ធ្វើ​ចលនា​បេះដូង​ឲ្យ​មួយសន្ទុះ​បាន​ធូរ​ស្រាល​ក៏​គ្រា​ហ៍​គាត់​ដើរទៅ​ផ្ទះ​រហូត​ដល់​ម៉ោង​១២​​ថ្ងៃត្រង់​ ​គាត់​មាន​អ​កា​រៈ​ចុក​ដើមទ្រូង​ក៏​ឲ្យ​កូនស្រី​ទូរ​ស័ព្ទហៅ​គ្រូពេទ្យ​ ឈ្មោះ​ សា​រុំ​ ភក្តី​ ​ជា​មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​ ឲ្យ​មក​ពិនិត្យ​ព្យាបាល​ដល់​ផ្ទះ ​។ ​​

​ពេល​គ្រូ​ពេទ្យ​មក​ដល់​​​​ក៏​​ពិនិត្យ​​ជំងឺ​​​ រួច​​បាន​ឲ្យ​គាត់​​លេបថ្នាំ​កន្លះ​គ្រាប់ បន្ទាប់​មក​ក៏​បូម​ថ្នាំ​​​២​សា​រាង ​ចាក់​ត្រង់​​ត្រគាក​​២​ម្ជុល ​រួច​ក៏​​​ត្រឡប់​ទៅវិញ​ បាន​ប្រមាណ​១៥​នាទី​​​ស្រាប់តែ​​​គាត់​មាន​អាការៈ​​​មិនស្រួល​ ​កូនស្រី​បាន​ទូរ​ស័ព្ទហៅគ្រូ​ពេទ្យ​​ឲ្យ​ត្រឡប់​មក​​​វិញ ប៉ុន្ងែ​​គ្រូពេទ្យ​ឆ្លើយ​ថា ​មិន​អី​ទេ ចាំ​ខ្ញុំ​ឲ្យ​រថយន្ត​សា​មុ​យ​ពេទ្យ​ជី​ភូ​មក​ដឹក​យក​ទៅ​​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ បន្ទាប់​មក​​គាត់​​ក៏​ឡេសឡាស់​ដូច​ជា​ប្រតិកម្ម​ថ្នាំ​ប្រកាច់​​សន្លប់​បាត់បង់​ស្មារតី​​ ពេល​រថយន្ត​សា​មុ​យមក​ដល់​​បាន​ធ្វើ​ចលនា​បេះដូង​រួច​លើក​គាត់​ដាក់​លើ​រថយន្ត​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​​​​ ​​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​មក​ធ្វើ​ចលនា​បេះដូង​មួយសន្ទុះ​ប្រាប់​ថា ​គាត់​បាន​​ស្លាប់​ហើយ​ ​ប្រហែល​ជា​​ស្លាប់​តាំងពី​នៅផ្ទះ​​ម្ល៉េះ សង្ស័យ​បណ្តាល​មក​ពី​​គាំងបេះដូង​ ​៕

ព័ត៌មាន​លម្អិត​មាន​​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​