ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ញ្ជួ​ន​ជនសង្ស័យ​ញៀន​ថ្នាំ​៣​នាក់​ចាក់​ប៉ូលិស​មួយ​ដែកឆាប​ដោត​ចំ​កណ្តាល​ឆ្អឹងខ្នង​ទៅ​កាន់​សាលាដំបូង​រាជធានី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩ កញ្ញា ២០១៥ សមត្ថកិច្ច​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​គ្រឿងញៀ.ន និង​ជា​ក្រុម​ញៀន​ថ្នាំ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩ កញ្ញា ២០១៥ សមត្ថកិច្ច​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​គ្រឿងញៀន និង​ជា​ក្រុម​ញៀន​ថ្នាំ ដែល​បាន​ធ្វើ​សកម្មភាព​ចាក់​ប៉ូលិស​មួយ​ដែកឆាប​ដោត​ចំ​កណ្តាល​ឆ្អឹងខ្នង បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ចុះ​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ វ៉​ន ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ជា​ជន​ដៃដល់​ចាក់​ប៉ូលិស​) មុខរបរ​ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​អន្លង់​ទៀន ឃុំ​បុរី​ជលសារ ស្រុក​បុរី​ជលសារ ខេត្តតាកែវ​, ២-​ឈ្មោះ វ៉​ន ស្នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ភូមិ​ក្រោល​គោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​ និង​៣-​ឈ្មោះ ឡា​ង ឡេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្រុក​កំណើត​នៅ​ភូមិ​ពាមជីកង ឃុំ​សំបួរ​មាស ស្រុក​កងមាស ខេត្តកំពង់ចាម ។ ចំណែកឯ​ប៉ូលិស​ដែល​រង​គ្រោះ​ដោយ​ស្នាដៃ​ក្រុម​ញៀន​ថ្នាំ​នោះ​ឈ្មោះ សាយ ចំរើន អាយុ​ជាង​៣០​ឆ្នាំ ជា​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

គួរ​បញ្ចា​ក់ថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ កញ្ញា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ដែល​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដើរ​ល្បាត​ក្នុង​មូល​ដ្នា​ន លុះ​ពេល​ដល់​ចំណុច​ផ្ទះ​ជួល​ខាងក្រោយ​រោងចក្រ​អូ​សេ​អង់ ម្តុំ​ផ្សារ​ព្រៃ​ទា បាន​ប្រទះ​ឃើញ​ជន​៣​នាក់​គួរ​ឲ្យ​សង្ស័យ ក៏​ចុះ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច ។ ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​បាន​ដើរទៅ​និយាយ​ជាមួយ​នគរបាល​នោះ​ថា ពួក​លោក​ឯង​មក​ធ្វើ​អី​ម្តុំ​ហ្នឹង? ខ្លាច​អី​ប៉ូ​លី​ស ! បន្ទាប់​មក​ជន​រង​គ្រោះជា​សមត្ថកិច្ច​នគ​បាល​ក៏​សួរនាំ​ពាក់ព័ន្ធ​រឿង​ថ្នាំ​ញៀន ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ទាញ​ដាវ​ដែល​លាក់​ទុក​នៅ​ក្បែរ​ខ្លួន​គប់​ត្រូវ​ដៃស្តាំ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏បាន​រត់​ឡើង​ទៅ​លើ​ផ្ទះ​ជួល ជន​រង​គ្រោះ​បាន​ដេញ​តាម​ចុះឡើង ក៏​ត្រូវ​ជនសង្ស័យ​ឈ្មោះ វ៉​ន ពេជ្រ លប​ចាក់​ពីក្រោយ​មួយ​ដែកឆាប​ប្រវែង​២​តឹក ដោត​ជាប់​ចំ​កណ្តាល​ខ្នង​បណ្តាល​ចុក​ដួល​បាត់បង់​ស្មារតី​មួយ​រំពេច ប៉ុន្តែ​មុន​ពេល​បាត់បង់​ស្មារតី ជន​រង​គ្រោះ​បាន​ហៅ​តាម​វិទ្យុទាក់ទង​សុំ​ឲ្យ​កម្លាំង​មក​ជួយ ភ្លាម​នោះ​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជា​កម្លាំង​មួយ​ក្រុម​ចុះ​ទៅ​ជួយ​ជន​រង​គ្រោះ និង​បាន​ដឹក​ទៅ​​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជា​បន្ទាន់ ខណៈ​ដែកឆាប​នៅ​ជាប់​ឆ្អឹងខ្នង ។ ហើយ​កម្លាំង​មួយ​ក្រុម​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ជួល​របស់​ជនសង្ស័យ ព្រមទាំង​ក្រ​សោប​ជន​ដៃដល់ និង​ក្រុម​ញៀន​ថ្នាំ​ចំនួន​៣​នាក់​ ថែមទាំង​ដកហូត​ដាវ​សា​ម៉ូ​រ៉ៃ​២​ដើម និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​និ​តិ​វិធី ៕