ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មែរ​សឺដែស​ប្រើ​ហ្គា​ស​កំពុង​បើ​កសុខៗ​ឆ្លងភ្លើង​ឆេះ​ផ្អើល​ទាំង​ថ្ងៃ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​​រថយន្ត​មែរ​សឺ​ដែ​ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q- 0709 ដែល​គេ​ដឹង​ថា ​កែ​ដាក់​ហ្គា​សបាន​ឆ្លង​ភ្លើង​​​ឆេះ​ហុយ​ផ្សែង​ទ្រលោម

រាជ​ធានីភ្នំពេញ ៖ ​​រថយន្ត​មែរ​សឺ​ដែ​ស​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q- 0709 ដែល​គេ​ដឹង​ថា ​កែ​ដាក់​ហ្គា​សបាន​ឆ្លង​ភ្លើង​​​ឆេះ​ហុយ​ផ្សែង​ទ្រលោម បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​១​ និង​៣០​នាទីរសៀល ថ្ងៃ​ទី​៨ ​កញ្ញា ​​២០១៥ នៅ​លើ​​​កំណាត់​មហាវិថី​ព្រះ​ន​រោ​ត្តម ​​កែង​ផ្លូវ​លេខ​១៥៤ ​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ​។

សាក្សី​ដែល​ឃើញ​ហេតុ​ការ​ណ៍បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញបុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​មែរ​សឺ​ដែ​ស ពណ៌​​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q- 0709 ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង​លើ​កំណាត់​​មហាវិថី​ព្រះ​ន​រោ​ត្តម ​លុះ​មក​ដល់​កែង​ផ្លូវ​លេខ​១៥៤(​មុខ​រោង​ភាពយន្ត​លុ​ច្ស)​ស្រាប់តែ​រថយន្ត​នោះ​រលត់ ។ ​

ភ្លាម​នោះ​អ្នក​បើករថយន្ត​ខាងលើ​បាន​ទូរស័ព្ទ​ហៅ​គ្នា​ឱ្យមក​ជួយ​អូស​រថយន្ត​ចូល​មកកៀន​ផ្លូវដើម្បី​​បញ្ឆេះ​ម្ដងទៀត ពេល​ប​ញ្ជះ​ម្តងទៀត​នោះ ស្រាប់តែ​បែក​ផ្កាភ្លើង​ឆាបឆេះ​ទៅ​ដល់​ធុង​ហ្គា​ស​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​មាន​ផ្សែងហុយ​ទ្រលោម​លាយឡំ​អណ្តាតភ្លើងបង្ក​​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​តែ​ត្រូវ​បានប្រជា​ពលរដ្ឋ​ក្បែរ​នេះនាំ​គ្នា​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេលវេលា ៕