ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន​នៅ​ស្តុ​ប​វត្ត​មហាមន្ត្រី សង្ស័យ​ពី​បទ​ឆក់​ទូរស័ព្ទជន​បរទេស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ DUKE ត្រូវ​សមត្ថកិច្ច​ស្ទាក់ និង​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី កែង​ផ្លូវ​លេខ​១៦៣ និង​មហាវិថី​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ DUKE ត្រូវ​សមត្ថកិច្ច​ស្ទាក់ និង​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ស្តុ​ប​វត្ត​មហាមន្ត្រី កែង​ផ្លូវ​លេខ​១៦៣ និង​មហាវិថី​ព្រះ​សីហ​នុ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ កញ្ញា ២០១៥ សង្ស័យ​ឆក់​ទូរស័ព្ទ​ជនបរទេស​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​នៅ​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

ប្រភព​ពី​សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ​បាន​ដេញ​តាម​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ DUKE មួយ​គ្រឿង​ដែល​មាន​ភិន​ភាគ​​ស្រដៀង​ជនសង្ស័យ​ដែល​ឆក់​ទូរស័ព្ទ​ដៃ​ជន​រង​បរទេស​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ និង​ប្រកាស​តាម​វិទ្យុទាក់ទង (​អាយ​ឌី​) ឱ្យ​ជួយ​ស្ទាក់ និង​ចាប់​ជនសង្ស័យ​រូប​នេះ ។ លុះដល់​ចំណុច​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ក៏​ស្ទាក់ និង​ព័ទ្ធ​ចាប់​ជនសង្ស័យ​ខាងលើ​​បាន ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា មុន​នេះ​បន្តិច​សមត្ថកិច្ច​បាន​ប្រកាស​តាម​វិទ្យុទាក់ទង (​អាយ​ឌី​) ថា មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៣-៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា សេ​១២៥ មួយ​គ្រឿង និង​ម៉ាក DUKE មួយ​គ្រឿង​បាន​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ទើប​សមត្ថកិច្ច​ឈាន​ដល់​ការ​ដេញ និង​ស្ទាប់​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​មាន​ភិនភាគ​ស្រដៀង​គ្នា​​នឹង​ចោរឆក់​ទូរស័ព្ទ​នោះ ។

នៅ​ពេល​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា ជនសង្ស័យ​រូប​នេះ​ពិតជា​ចោរឆក់​ទូរស័ព្ទ​ដៃ​ពិតប្រាកដ ឬ​យ៉ាងណា​នៅឡើយ​ទេ ពោល​គ្រាន់តែ​នាំ​ខ្លួន​ទៅ​សាកសួរ​​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​តាម​ជំនាញ​សិន​ទើប​អាច​ដឹង​ច្បាស់ ៕