ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​២​នាក់​ប្តី​-​ប្រពន្ធ ដកហូត​គ្រឿងញៀ.ន​២​កញ្ចប់នៅ​ក្រុង​ស្វាយ​រៀង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀ.ន នៃ​ស្នងការ​នគ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក អ៊​ង រី

ខេត្តស្វាយរៀង ៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការ​នគ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក អ៊​ង រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ចុះ​បង្ក្រាប​ក្រុម​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ចាប់​បាន​ជនសង្ស័យ​២​នាក់​ប្តី​-ប្រពន្ធ និង​ដក​ហូត​វត្ថុ​តាង​គ្រឿងញៀន​២​កញ្ចប់ ព្រមទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ក​ណី​នេះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល ថ្ងៃ​ទី​១ កញ្ញា ២០១៥ នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ សំ ស៊ី​ណាត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ ពៅ សុ​វ​ណ្ណា ភេទ​ស្រី ទាំង​២​នាក់​នេះ​គឺ​មក​រស់នៅ​ជាមួយ​គ្នា​មិន​បាន​រៀប​ការ​​រយៈ​២​ខែ​មក​ហើយ ក៏​ប៉ុន្តែ​ម្តាយ និង​បងប្អូន​​ខាង​ស្រី​មិន​ទទួលស្គាល់​ជនសង្ស័យ​ជា​កូនប្រសារ​ឡើយ ដោយ​ជនសង្ស័យ​គ្រាន់តែ​ចេញចូល​ជួប​គ្នា​ជាស​ង្សារ​​ដូច​អំ​ពឹ​ល​អំពែ​ក ។

ក្រោយ​ពេល​ចាប់​ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ដើម្បី​សាកសួរ​តាម​នីតិវិធី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព