ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វៀតណាម​ម្នាក់​ខាំ​អណ្តាត​ធ្វើ​អត្តឃា.ត​ស្លា.ប់​ក្នុង​រថយន្ត ព្រោះតែ​ខឹង​ប្តី

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស្ត្រី​វៀត​ណា​ម្នាក់​បាន​ខាំ​អណ្តាត​ខ្លួន​ឯង​ធ្វើ​អត្តឃា.ត​ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង

ខេត្ត​ត្បូងឃ្មុំ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស្ត្រី​វៀត​ណា​ម្នាក់​បាន​ខាំ​អណ្តាត​ខ្លួន​ឯង​ធ្វើ​អត្តឃាត​ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿង​ នៅ​លើ​ផ្លូវជាតិ​៧២ ម្តុំ​មុខ​វត្ត​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​១ កញ្ញា ២០១៥ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សព​ស្ត្រី​វៀតណាម​នេះ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺឈ្មោះ ប៊ួ​យ គី​ម​វ៉ា អាយុ​៣៨​ឆ្នាំ ហើយ​មាន​ប្តី​ឈ្មោះ សុខ ចាយ អាយុ​៤៣​ឆ្នាំ ស្រុក​កំណើត​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម  ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​វៀតណាម​នោះ កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត ហើយ​ត្រូវ​បាន​លោកស្នងការ​ចាត់​ឲ្យ​ក្រុម​នគរបាល​បច្ចេកទេស​ខេត្ត​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យស​ព ដោយ​មាន​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​មួយ​ចុះ​ទៅ​ពិនិត្យ​ដែរ ។

ស្ថិត​ក្រោម​ដំណក់ទឹកភ្លៀង សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​កំពុង​តែ​យកចិត្តទុកដាក់​ពិនិត្យ​មើល​ថា តើ​ករណី​នេះ​ជា​អំពើ​ឃាតកម្ម ឬ​មួយ​យ៉ាងណា​ ។

ក្រោយ​ពេល​ពិនិត្យ​សព​យ៉ាង​ល្អិតល្អន់ លោក​អធិការរង​ស្រុក​ពញាក្រែក​មួយ​រូប​បាន​ព្រលយ​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ខាំ​អណ្តាត​ខ្លួនឯង ព្រោះតែ​ខឹង​ប្តី​របស់​ខ្លួន​ដែល​ជា​ជនជាតិ​វៀតណាម​ដូច​គ្នា ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ស្លៀក​ខោខ្លី បាន​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​១​គ្រឿង ម៉ា​កវី​ណា ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-6415 ត្រូវ​បាន​គេ​ទន្លា​យ​ឲ្យ​ដឹង​មាន មុខងារ​ជា​មេ​រូ​លីង បម្រើ​ការងារ​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក  ។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឈប់​តាំងពី​ព្រឹក​មក​ម្ល៉េះ តែ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍ ចេះ​តែ​ជិះ​ទៅ​ហួស​មក​ហួស ទើបតែ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​៣ រសៀល​នេះ ។

ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​រៀបចំ​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ ៕